.២ថ្ងៃកន្លែងផុតទៅ
- ថ្ងៃនេះអាកាសធាតុដូចជារៀងចម្លែកព្រោះមេឃចាប់ផ្តើមរកភ្លៀងនឹងមានខ្យល់បក់ខ្លាំងខុសពីសព្វមួយដង។ រាងតូចថេយ៉ុងកំពុងតែបើកឡានសំដៅទៅ Apartment របស់គេវិញបានត្រឹមតែពាក់កណ្ដាលផ្លូវមេឃក៏ស្រាប់តែទម្លាក់គ្រាប់ភ្លៀងចុះមកជាមួយនឹងផ្គរលាន់ជាខ្លាំងទម្រាំតែទៅដល់គោលដៅគឺគេត្រូវបើកឡានទាំងពិបាកព្រោះតែផ្លូវវាងងឹតដផយសារតែភ្លៀងខ្លាំងពេក ណាមួយភ្លើងសារធារណ:នៅតាមដងផ្លូវក៏ត្រូវបានដាច់អស់ទៀតដែលវាមានតែភ្លើងម៉ូតូភ្លើងឡានសម្រាប់តែបំភ្លឺប៉ុណ្ណោះ។
. Apartment
. ringing....គ្រាន់តែមកដល់Apartmentភ្លាមរាងតូចគ្រាន់តែចុះពីលើឡានបម្រុងនឹងឡើងទៅខាងលើក៏ស្រាប់តែសម្លេងទូរស័ព្ទដៃរបស់គេរោទ័ឡើងថេយ៍ក៏ដកយកទូរស័ព្ទពីហោប៉ាវមកលើកនិយាយព្រោះដឹងថានេះគឺជាលេខរបស់អ្នកណា។
< Hello ថេយ៍?? ពេលនេះអូននៅឯណា..?? បងខលទៅច្រើនសាយហើយមិចក៏មិនទទួលទូរស័ព្ទបង?? >សម្លេងបង្ហាញពីរក្តីបារម្ភរបស់អ្នកម្ខាងទៀតតាមខ្សែរទូរស័ព្ទបានបន្លឺឡើង ឮបែបនេះរាងតូចក៏ហាក់អស់សំណើច មើលទៅនាយដូចជាបារម្ភពីខ្លួនដល់ហើយ។
" ហឹសៗ..ជុងបងសួរមួយៗតើបានទេ?? ពេលនេះអូនបានមកដល់Apartmentរបស់អូនហើយ ដោយសុវត្ថិភាព...មុននេះអូនមិនបានលើកទូរស័ព្ទបងព្រោះតែរវល់តែបើកឡាន .." ថេយ៍តបទៅកាន់នាយទាំងសើចរួចក៏បានដើរសំដៅទៅជណ្តើរយន្តដើម្បីទៅជាន់ដែលគេថ្នាក់នៅ៕
<គឺមកពីបងបារម្ភពីអូននឹងណា ណាមួយប៉ាម៉ាក់របស់អូនក៏បានផ្តាំផ្ញើបងឲ្យជួយមើលថែអូនផងដែរ>ជុងហ្គុកសម្រួលសម្លេងរបស់នាយបន្តិចរួចក៏តបទៅកាន់រាងតូច។ ដោយលើកឡើងថាលោកប៉ាអ្នកម៉ាក់របស់រាងតូចគឺបានផ្តែផ្តាំនាយឲ្យជួយមើលថែថេយ៉ុងមុនពេលដែលគាត់ត្រឡប់ទៅស្រុករបស់គាត់វិញ។ ជុងហ្គុកបានប៉ាម៉ាក់គេបើកដៃបែបនេះនាយក៏បានដៃងាកខលៗមិនដឹងថាមួយថ្ងៃប៉ុន្មានដងនោះទេ កុំតែនាយរវល់កិច្ចការក្រុមហ៊ុននោះទេកុំឲ្យនាយប្រាកដជាមកនៅជាមួយនឹងរាងតូច២៤ម៉ោងជាមិនខាន។
