"អ្នកប្រុសតូច ងើបទៅអង្គុយនៅលើសាឡុងសិនណា ចាំខ្ញុំលាងរបួសឲ្យ"អ៊ូវី ដែលឈរស្ងៀម ក៏បានដើរចូលមករករាងតូចព្រមទាំងយកកន្សែងភួយដែលគេបានកាន់នោះយកមកដំណប់ឲ្យរាងតូចព្រមទាំងជួយលើករាងតូច តូចឲ្យទៅអង្គុយនៅលើសាឡុងនឹងយកថ្នាំមកលាងរបួសឲ្យថេយ៍ផងដែរ។
" ........."ថេយ៉ុងអង្គុយស្ងៀម ទុកឲ្យនាយកំលោះអ៊ូវីលាងរបួសឲ្យខ្លួន ទោះបីជាមុខរបួសនោះឈឺផ្សានៅពេលដែលប៉ះជាមួយនឹងទឹកអាល់កុលយ៉ាងក៏ដោយក៏ថេយ៉ុងគ្មានអារម្មណ៍ថាឈឺអ្វីទាំងអស់។
" រួចរាល់ហើយ អ្នកប្រុសតូច..."អស់រយៈពេល១៥នាទីនាយអ៊ូវីក៏លាងសម្អាតរបួសឲ្យថេយ៉ុងរួចរាល់។ រួចក៏រៀបចំសម្ភារៈទុកឲ្យរៀបរយផងដែរ។
"អរគុណបងហើយ ...!"ថេយ៍បញ្ចេញស្នាញញឹមស្ងួតទៅកាន់នាយរួចក៏ឡើងទៅខាងលើបាត់។
អ៊ូវីដែលឈរមើលដំណើររបស់ដេយ៉ាងដើរចេញទៅតាំងដកដង្ហើមធំ ។ព្រោះតែអាណិតរាងតូចហើយក៏រិតតែអាណិតចៅហ្វាយរបស់ខ្លួនផងដែរ ដែលកំពុងតែឈរសម្លឹងមើលមករាងតូចពីមុខបន្ទប់របស់នាយ។
" ចៅហ្វាយខ្ញុំបានលាងរបួសឲ្យអ្នកប្រុសតូចរួចរាល់ហើយ...នៅលើកែងដៃរបស់គាត់គ្រាន់តែដាច់រលិតបន្តិចប៉ុណ្ណោះតែនៅត្រង់ក្បាលជង្គង់របស់គាត់គឺមានជម្រៅគួរសមដែរ"ក្រោយថេយ៉ុងដើរចូលបន្ទប់បាត់ អ៊ូវីក៏ឡើងមករកជុងហ្គុកព្រមទាំងអោនគោរពនឹងនិយាយប្រាប់ទៅកាន់នាយផងដែរ សម្រាប់រឿងរបស់ថេយ៉ុងមុននេះ ។គ្រប់យ៉ាងជុងហ្គុកនាយបានដឹងទាំងអស់ទាស់តែនាយមិនអាចបង្ហាញពីក្តីបារម្ភទៅកាន់រាងតូចនៅពេលនេះបានឡើយ។
" ដឹងហើយមែនទេ ថាត្រូវចាត់ការឡានមួយគ្រឿងនោះបែបណា??"
" ដឹងហើយទាន"
"ធ្វើបែបណាក៏បានតែកុំឲ្យដល់ស្លាប់ទៅបានហើយ " កុំឲ្យដល់ស្លាប់តែក្បែរនឹងស្លាប់ទៅបានហើយនេះជាន័យដែលជុងហ្គុកចង់និយាយទៅកាន់កូនចៅរបស់ខ្លួន។
"ទទួលបញ្ជាទៀត!! តែចៅហ្វាយ តើចៅហ្វាយនឹងបន្តធ្វើបែបនេះដាក់អ្នកប្រុសតូចទៀតដល់ពេលណា?" ដោយមិនអស់ចិត្តអ្នកជាកូនចៅក៏បន្លឺសួរទៅកាន់ចៅហ្វាយរបស់ខ្លួន។
