32:ផ្កើន!

922 53 2
                                        

.បន្ទាប់ពីអង្គុយធ្វើលំហាត់អស់ពេញមួយថ្ងៃហើយ ពួកគេទាំងពីរក៏បាននាំគ្នាទៅដើរទិញរបស់របរសម្រាប់ប្រើប្រាស់បន្តិចបន្តួចហើយក៏មិនភ្លេចចូលទិញសៀវភៅខ្លះសម្រាប់អាននោះដែរ ព្រោះថេយ៉ុងនឹងជេមីនពួកគេទាំងពីរគឺចូលចិត្តអានសៀវភៅដូចគ្នាមិនថាតែសៀវភៅប្រលោមលោកឬក៏សៀវភៅអភិវឌ្ឍន៍ខ្លួននោះទេ។

.ក្នុងបណ្ណាគារ

" ឯងចាប់អារម្មណ៍ សៀវភៅរឿងមួយក្បាលនេះមែនទេ??" កំពុងតែដើររកមើលសៀវភៅដែលសុខៗ ជេមីនក៏ក្រឡេកទៅឃើញថេយ៉ងដែលបានកាន់សៀវភៅរឿងមួយក្បាលវាជារឿងរបស់ប្រភេទBl។ កំលោះតូចក៏បន្លឺឡើងសួរទៅកាន់អ្នកជាមិត្តដែលកំពុងតែផ្តោតទៅលើអត្ថន័យសាច់រឿងនៅលើក្របរបស់វាដែលគេមានដាក់វគ្គខ្លីៗនោះ។

" អាចថាចឹងក៏បាន ព្រោះវាជាប្រភេទប្រុសស្រឡាញ់ប្រុសដូចគ្នា តែមើលទៅសាច់រឿងនេះដូចជាកំសត់ដល់ហើយ"ថេយ៉ុងបានអាននៅប្រយោគខ្លះៗដែលមាននៅពីខាងក្រោយក្របសៀវភៅនោះគេក៏បានងាកមកបន្លឺឡើងទៅកាន់ជេមីនទាំងងក់ក្បាលតិចៗប្រាប់ពីអារម្មណ៍ដែលខ្លួនបានយល់ខ្លះៗនៅក្នុងសាច់រឿងមួយនេះ។

" ត្រូវហើយសាច់រឿងនេះបង្ហាញឲ្យយើងឃើញថា រាងក្រាស់ដែលជាតួរអង្គ Top គាត់គឺជាមនុស្ស អត្មានិយមយល់តែចិត្តខ្លួនឯង ពេលដែលកំពុងតែស្រឡាញ់គ្នាជាមួយនឹងតួអង្គ btt  សុខៗគាត់ក៏លួចទាក់ទងស្រីនៅខាងក្រៅទៀតទាំងគ្មានមូលហេតុ ឯងដឹងទេថាពេលដែលយើងបានអានរឿងនេះហើយយើងចឹងតែចាប់ហែកសាច់តួ Top នឹងបោះឲ្យក្រពើសុីទាំងរស់នោះទេ....តែចុងបញ្ចប់ពេលដែលដឹងរឿងគ្រប់យ៉ាងគឺតួTopធ្វើបែបនឹងគឺដើម្បីឲ្យ តួBtt ល្អនឹងមានអនាគតនោះទេ"ជេមីននុយាយរៀបរាប់នៅសាច់រឿងទឈងអស់ប្រាប់ថេយ៉ុងដំបូងឡើយគេពុតជាស្អប់តួ Top ខ្លាំងណាស់តែដល់ពេលអានដល់ខ
ចប់សាច់រឿងទើបបើគេយល់ថាTopពិតជាគួរឲ្យអាណិតណាស់។

" មានប្រភេទរឿងបែបនឹងដែលឬ??"ស្តាប់សម្តីជេមីន ថេយ៉ុងគេក៏មិនចង់ជឿដែលថាមានសាច់រឿងប្រលោមលោកបែបនេះដែរ។

"  គឺប្រាកដជាមាន នៅក្នុងដៃរបស់ឯងនឹងហើយ.."

" ឯងបានអានវារួចហើយឬ??"

រឿង ពិសោធន៍ស្នេហ៍🌾☘️ Where stories live. Discover now