40:បងសប្បាយចិត្តឡើងហូរទឹកភ្នែកទៅហើយ ពេលគ្មានអូន

917 50 4
                                        

.បន្ទាប់ពីចេញពីភូមិគ្រឹះមកជុងហ្គុកនាយមិនបានទៅក្រុមហ៊ុនដូចអ្វីដែលនាយបានប្រាប់គ្រប់គ្នានោះឡើង គឺនាយបានឲ្យអ៊ូវីបើកឡានទៅ មាត់ទន្លេហាន ដើម្បីស្រូបយកខ្យល់អាកាសនៅទីនេះ។

.ទន្លេហាន

" ចៅហ្វាយ ពិសាអ្វីបន្តិចទៅណា នេះមួយព្រឹកធំហើយចៅហ្វាយគិតតែមកអង្គុយសម្គុកមិនព្រមញាំុអ្វីទាល់តែសោះ" អ៊ូវីបានចេញទៅទិញរបស់ខ្លះៗមកឲ្យចៅហ្វាយរបស់ខ្លួនព្រោះតែនាយឃើញថាមួយព្រឹកធំហើយជុងហ្គុកមិនទាន់បានអ្វីចូលក្រពះនោះដែរ ពេលនាយទិញមកឲ្យហើយជុងហ្គុកក៏មិនព្រមញាំុទៀត។

" ឯងសុីខ្លួនឯងទៅ យើងមិនឃ្លានទេ"

" តែចៅហ្វាយ អត់ទាន់បានញាំុអ្វីនោះទេណាហើយនេះក៏ថ្ងៃត្រង់ទៅហើយ "

" បិតមាត់របស់ឯងទៅ" ត្រូវវចៅហ្វាយស្តីឲ្យបែបនេះអ៊ូវីក៏ឈប់និយាយហើយក៏ចាត់ចេញទៅបាត់ ទុកឲ្យចៅហ្វាយរបស់នាយនៅម្នាក់ឯងទៅចោះ។

.Skip

.ប្រលានយន្តហោះ
គ្រប់គ្នាបានមកជូនដំណើររបស់រាងតូចគ្រប់ៗគ្នាអត់តែវត្តមានរបស់ជុងហ្គុកម្នាក់ប៉ុណ្ណោះដែលមិនឃើញនាយមក ។ ថេយ៉ុងក៏អើតរកមើលនាយដូចគ្នាតែប្រហែលជានាយមិនចង់ចួបមុខរបស់ខ្លួននោះទេបានមិនព្រមមកជូនដំណើរជាលើកចុងក្រោយបែបនេះ?

" ពុកម៉ែ អ៊ំស្រី ខ្ញុំទៅសិនហើយណា អាសានជួយមើលថែពុកម៉ែយើងជំនួសយើងផងឮទេ??" បុគ្គលិកនៅទីនេះក៏បានប្រកាសឈ្មោះដែលអ្នកត្រូវឡើងយន្តហោះហើយ ថេយ៉ុងក៏បានអោបលាអ្នកគ្រប់គ្នាដោយភ្នែករបស់គេចេះតែរេរកមើលមនុស្សម្នាក់មិនឈប់។ នេះនាយពិតជាចិត្តដាច់មិនព្រមមកជូនដំណើររបស់ខ្លួនពិតមែនឬ??

"សុខសប្បាយតាមផ្លូវណាកូន..."អ្នកស្រីគីមលី អង្អែលខ្នងកូនប្រុសថ្នមៗ ទាំងរលីងរលោងទឹកភ្នែក។

" បាទ! កូនដឹងហើយម៉ែក៏ដូចគ្នា"ថេយ៍លែងចេញពីការអោបទាំងទឹកមុខក្រៀមក្រំគេមិនចង់ឃ្លាតឆ្ងាយពីពួកគាត់នោះទេ។

"ជើងយន្តហោះចុងក្រោយត្រូវបានចេញដំណើរនៅ៥នាទីបន្តិចទៀតនេះ"បុគ្គលិក បានប្រកាសដំណឹងម្តងទៀត។ ថេយ៉ុងក៏បានអូសវាលីចូលទៅខាងក្នុងហើយក៏លើលដៃបាយៗគ្រប់គ្នារហូតដាច់កន្ទុយភ្នែក។

រឿង ពិសោធន៍ស្នេហ៍🌾☘️ Where stories live. Discover now