.បន្ទាប់ពីញាុំបាយជាមួយគ្នារួចរាល់ ជុងហ្គុកក៏ត្រូវងូតទឹកចូលគេង តែនាយមិនឲ្យរាងតូចទៅណានោះទេគឺត្រូវឈរចាំនាយងូតទឹកឲ្យរួចរាល់។ ព្រោះអ្វីដឹងទេ? ព្រោះតែជុងហ្គុកនាយខ្លាចខ្មោច...ហើយនៅទីនេះឆ្កែក៏ចេះតែលូមិនឈប់។ ថេយ៍ក៏បានប្រាប់នាយដែលថាឆ្កែលូព្រោះតែវាដើរញី តែជុងហ្គុកនាយមិនភ្លើទៅជឿសម្តីរបស់រាងតូចនោះឡើយ។ទម្រាំតែជុងហ្គុកងូតទឹករួចគឺថេយ៍ត្រូវឈរចាំឲ្យមុសសុីឡើងចង់អស់ឈាមពីខ្លួនទៅហើយ។បន្ទប់ពីរួចរាលហើយពួកគេក៏ឡើងទៅគេងបន្ទប់ជាមួយគ្នា។
.យប់ម៉ោង9 នៅតាមជនបទចឹងត្រឹមតែម៉ោង8,9គឺនៅតាមផ្ទះនីមួយៗគឺបិតភ្លើងចូលគេងអស់ទៅហើយនៅផ្ទះលោកគីមក៏ដូចគ្នា គ្រប់គ្នាគេងលង់លក់អស់ទៅហើយនៅតែឡើយតែអ្នកចំណូលថ្មីដែលគេមិនលក់÷
" ថេយ៍បងឈឺនោម!!"ជុងហ្គុកងើបអង្គុយលើដៃអង្រួនស្មាររបស់រាងតូចតិចៗ។
" ចុះទៅខាងក្រោមទៅ...!!ខាងលើមិនមានបន្ទប់ទឹកដូចជានៅបន្ទប់របស់លោកនៅទីក្រុងឡើយ..."ថេយ៍បន្លឺឡើងទាំងសម្លេងសឹងតែស្តាប់មិនបានព្រោះតែគេងកំពុងតែគេងលក់ស្រួលហើយមកដាក់អីណា។
" អត់ទេបងខ្លាច!! ជូនបងទៅបន្តិចទៅ.." ជុងហ្គុកនៅតែបន្តអង្រួនស្មារបស់រាងតូចកាន់តែខ្លាំងជាងមុន។
"ចឹងនោមដាក់ កន្ថោរទៅ..."ថេយ៍តបទាំងបិតភ្នែកដដែរ។
"របស់បងធំពេលនោមដាក់ចឹង វាច្បាស់ជាឮដល់ឋានទាំងបីហើយ!! ណាថេយ៍ជូនបងទៅបន្តិចមកណា .."
" ណ្ហើយ!វាស្អីលោកឯង? បើពិបាកណាស់នោមបាញ់ចូលក្នុងមាត់របស់ខ្ញុំមក!!" ណ្ហើយ!ពិតជាមានការអស់ត្រឹមជាខ្លាំងថេយ៉ុងក៏ងើបអង្គុយរួចក៏ស្រែកដាក់រាងក្រាស់ទាំងមួម៉ៅ។
" ពិតមែនហេ៎??"
" អាលោកឆ្កួតនេះ...មក! ងងុយដេកសឹងនឹងស្លាប់ហើយ"
" គ្រាន់តែជូនប្តីទៅនោមប៉ុណ្ណឹងសោះក៏រអ៊ូដែរ"ដើរបណ្តើររអ៊ូបណ្តើររហូតដល់មុខបន្ទប់ទឹក។
" កុំនិយាយច្រើនឆាប់ចូលទៅងងុយគេងសឹងនឹងស្លាប់ហើយនៀក!"
" ចូលជាមួយគ្នាទៅ...."
