" ថេយ៍??..."ជុងហ្គុកងើបសំដៅទៅរកតុរបស់រាងតូចទាំងមិនចង់ត្រង់ផ្លូវ នាយសង្ហារមកឈរខាងមុខក្មេងប្រុសម្នាក់នោះរួចក៏នាយក៏បន្លឺឡើង ពិតណាស់នាយមើលមិនច្រលំនោះទេក្មេងម្នាក់នេះគឺពិតជាថេយ៍ថេយ៍របស់នាយពិតមែន។
" លោកជានរណា?? " លោកជានរណា?? ពាក្យប៉ុន្មានម៉ាត់នេះធ្វើឲ្យបេះដូងអ្នកកំលោះស្ទើរជ្រុះដល់ដីពេលស្តាប់ឮសំណួររបស់មនុស្សជាទីស្រឡាញ់សួរមកកាន់ខ្លួនបែបនេះ??
"ជាអូនពិតមែន បងនឹកអូនណាស់" ជុងហ្គុកស្ទុះទៅអោបថេយ៉ុងមួយទំហឹងដោយក្តីនឹករលឹក។ ហើយពាក្យដែលថេយ៉ុងបានសួរមកនាយមុននេះចាប់ទុកថានាយមិនបានឮទៅចោះ។
" ផាច់! ខ្ញុំមិនដែលស្គាល់លោកនោះទេ....លោកមានសិទ្ធិអីមកអោបខ្ញុំ??"ថេយ៉ុងបានរុញជុងហ្គុកចេញពីការអោបរួចក៏ទះនាយមួយដៃធ្វើឲ្យមុខរបស់អ្នកកំលោះងាកទៅម្ខាងដោយសារកម្លាំងដៃរបស់រាងតូច។
"អូន...??អូនពិតជាមិនចាំបងពិតមែនឬថេយ៍??"ជុងហ្គុកចូលទៅចាប់ដៃរបស់ថេយ៉ុងព្រមទាំងពោលឡើង ដែលធ្វើឲ្យវ៉ូសាដែលឈរនៅក្បែរនោះមានការមិនពេញចិត្តជាខ្លាំងនាយក៏ស្ទុះមកចប់ករអាវរបស់ជុងហ្គុករួចក៏បន្លឺឡើង÷
" ណែឆ្កួតទេអី..?? មកចាប់ដៃចាប់ជើងសង្សារយើងនៀក??"វ៉ូសារុញជុងហ្គុកទៅក្រោយបន្លឺសួរនាយព្រមទាំងដើរចូលបំណងដូចជាចង់ដាល់អាម្នាក់នេះឲ្យបែកមាត់ម្តង មកពីរណាក៏មិនដឹងមកចាប់ដៃចាប់ជើងសង្ហារគេហើយនៅមកអោបសង្ហាររបស់គេនៅនឹងមុខគេទៀតតើនរណាទ្រាំបាន??
" សុំទោសផងអ្នកទាំងពីរគឺប្រហែលមកពីមិត្តរបស់ខ្ញុំវាស្រវឹងហើយទើបបានជាទៅជាបែបនេះ ពិតសូមទោសពិតមែនបាទ!!" ភ្លាមនោះ ហឺុយ៉ុន ដែលជាមិត្តរបស់រាងក្រាស់ក៏ចូលខ្លួនសូមទោសទៅកាន់គួរស្នេហ៍ទាំងពីរ វ៉ូសាមិនអស់ចិត្តរួចក៏ងាកមកសួរថេយ៉ុងដែលកំពុងតែឈរអោបដៃមើលទៅបុរសម្នាក់នោះទាំងគ្មានអារម្មណ៍អ្វីទាំងអស់។
" អូនស្គាល់វាមែនទេថេយ៍?"
" ខ្ញុំមិនដែលស្គាល់គេនោះទេ"ថេយ៍តបទាំងងាកមុខចេញ មែនហើយគេមិនដែលស្គាល់បុរសម្នាក់នេះនោះទេ គេមិនដឹងថាបុរសម្នាក់នេះជានរណានោះឡើយហើយក៏រិតដែលមិនចង់ដឹងពីប្រវត្តិរបស់នាយម្នាក់នេះទៀតផង។
