62: អូនសូមអង្វរបង

407 26 0
                                        

.ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់ ព័ត៌មានន័យការស្លាប់របស់យ៉ុងហុឺធ្លាក់ស្លាប់ពីរលើអគារដោយសារគ្រាបឮកាំភ្លើងបានបាញ់ទម្លុះក្បាលរបស់នាងនឹងកន្លែងផ្សេងៗទៀតត្រូវបានក្លាយទៅជាប្រធានបទទំព័រមុខគេបំផុតនៅក្នុងថ្ងៃនេះ ការស្លាប់របស់នាងគឺយ៉ាងអណោចអធ័មព្រោះថានាងមិនមែនត្រូវតែគ្រាប់ហើយធ្លាក់ពីរលើអគារតែប៉ុណ្ណឹងនោះទេ សាកសពរបស់នាងក៏ត្រូវបានដោតជាប់នឹងបង្គោលដែកដែលគេធ្វើសំណងមិនទាន់រួចរាល់ហើយទុកចោលខាងក្រោមផងដែរ។

. យើងក្រឡេកមកមើលខាងមន្ទីរពេទ្យឯណេះវិញ ប៉ាម៉ាក់របស់ដេយ៉ុងពួកគាត់បានងើបពីព្រលឹមដើម្បីមកកាន់សេអ៊ូលទម្រាំតែមកដល់គឺចំណាយពេលអស់សឹងកន្លះថ្ងៃទៅហើយ។

"កូនថេយ៍...."អ្នកស្រីគីមបន្លឺឡើងហៅឈ្មោះកូនប្រុសរបស់គាត់ពេលឃើញគេទើបតែដើរចេញពីក្នុងបន្ទប់ធ្វើការរបស់ខ្លួននៅក្នុងមន្ទីរពេទ្យនេះ។

" ម៉ែពុក!! " ថេយ៍ ងាកទៅមើលអ្នកដែលហៅខ្លួនក៏ឃើញថាជាឪពុកម្តាយរបស់ខ្លួនគេក៏ប្រញាប់ស្ទុះរត់ទៅអោបយ៉ាងរហ័ស។ព្រោះតែរឿងដែលបានកើតឡើងកាលពីយប់មិញគេស្មានតែខ្លួនឯងលែងបានជួបពួកគាត់តទៅទៀតហើយ ។

"ថេយ៍កូនយ៉ាងមិចហើយ ម៉ែនឹងពុករបស់កូនបារម្ភខ្លាំងណាស់តើដឹងទេ"គាត់ចាប់ប្រវិលកូនប្រុសរបសឮគាត់មើលឆ្វេងមើលស្តាំទាំងក្តីបារម្ភ ហើយឃើញថាគេមិនបានកើតអ្វីធ្ងន់ធ្ងរនោះឡើយ តែទោះបីជារាងកាយគេមិនបានកើតអ្វីក៏មិនប្រាកដថាក្នុងចិត្តរបស់គេគឺដូចគ្នានោះទេ។

"កូនមិនកើតអី្វនោះទេម៉ែ អ្នកដែលអីនោះគឺ...."ថេយ៍និយាយហើយក៏ងាកទៅសម្លឹងមើទៅកន់អ្កដែលកំពុងតែដេកដាក់អុកសុីសែននៅខាងក្នុងបន្ទប់ ដែលអាចឲ្យយើងមើលឃើញតាមកញ្ជក់ទ្វារខាងក្រៅ។

" ពុទ្ធោ! ក្មួយជុង!! ចោះខាងមន្ទីរពេទ្យគេថាអ្វីខ្លះកូន" អ្នកស្រីគីម ងាកទៅមើលតាមកូនប្រុសក៏ឃើញថាសភាពរបស់នាយគឺមិនខុសពីរមនុស្សរុក្ខជាតិនោះឡើយ។ ព្រោះឮដំណឹងកាលពីយប់មិញមកថានាយបានត្រូវគេវៃនឹងដំបងយ៉ាងដំណម ហើយក៏ត្រូវមករងគ្រាប់កាំភ្លើងជំនួសកូនប្រុសរបស់គាត់ទៀត។

រឿង ពិសោធន៍ស្នេហ៍🌾☘️ Where stories live. Discover now