.ពីរមកថ្ងៃទៅមួយថ្ងៃថេយ៉ុងតែងតែយកពេលវេលារបស់គេមកមើលថែជុងហ្គុកច្រើនជាងអ្នកជំងឺរបស់គេផ្សេងៗទៀត។ ហើយការមើលថែយកចិត្តទុកដាក់របស់ថេយ៉ុងចំពោះរាងក្រាស់គឺគ្មានការហត់នឿយនោះឡើយពីមួយថ្ងៃទៅមួយថ្ងៃហើយមួយរយ:នេះគេក៏ញាំុបានគេងបានច្រើនជាងមុនណាស់ដែរ។ បើនិយាយពីរជុងហ្គុកវិញរាងកាយរបស់នាយក៏ស្រស់បោះជាងមុនដូចគ្នា ។ ថេយ៍មើលថែរាងក្រាស់ដោយយកចិត្តទុកដាក់ថ្ងៃខ្លះក៏និយាយលែងជាមួយនាយតែម្នាក់ឯងហើយថ្ងៃខ្លះទៀតក៏ និទានរឿងឲ្យនាយស្តាប់រហូតដល់គេងលក់ដោយមិនដឹងខ្លួន។ ដូចជាពេលនេះចឹងគេកំពុងតែអានរឿងសុខៗក៏ស្រាប់តែទន់ត្របើកភ្នែកគេងលក់លើដៃមាំរបស់នាយសង្ហារតាំងពីរពេលណាក៏មិនដឹង។
" ហុឹម!!" សម្លេងក្រហឹមរបស់បុរសមាឌធំបានបន្លឺឡើង បើគិតមកដល់ពេលនេះគឺវាមានរយៈពេលបីសប្ដាហ៍ទៅហើយដែលនាយគេងនៅលើគ្រែអ្នកជំងឺហើយក៏ទទួលបានការមើលថែយកចិត្តទុក្ខដាក់ជាពិសេសពីរលោកគ្រូពេទ្យគីមដោយផ្ទាល់បែបនេះ។
" មើលទៅអូនដូចជាហត់នឿយពេកហើយ...." ជុងហ្គុកលើកដៃរបស់ខ្លួនដែលជាប់សារ៉ូនោះអង្អែលក្បាលរបស់រាងតូចថ្នមៗ ទាំងញញឹមនេះកុំតែបានការយកចិត្តទុក្ខមើលថែគេបានល្អពីររាងតូចថេយ៉ុងនឹងមនុស្សគ្រប់គ្នានោះទេកុំអីពេលនេះនាយប្រហែលជាមិនទាន់បានបើកភ្នែកមកឃើញពន្លឺថ្ងៃម្តងទៀតក៏ថាបាន។
.ក្រាក!!
" អាជុង?? ឯងដឹងខ្លួនហើយ??ដឹងខ្លួនតាំងពីរពេលណា?"សម្លេងបើកទ្វារបានបន្លឺឡើង ជុងហ្គុកក៏ប្រញាប់ថាកទៅមាត់ទ្វារក៏ឃើញថាជាយ៉ុងហ្គីមិត្តរបស់នាយ។ នាយសង្ហារយ៉ុងហ្គីភ្ញាក់ផ្អើលមិនតិចនោះទេពេលដែលចូលមកឃើញជុងហ្គុកបើកភ្នែកដឹងខ្លួនបែបនេះ។
" តិចៗ...." ជុុងហ្គុកលើកដៃជាសញ្ញាបទៅកាន់អ្នកជាមិត្តថាកុំឲ្យបញ្ចេញសម្លេងឮពេកខ្លាចធ្វើឲ្យភ្ញាក់សំណព្វចិត្តរបស់នាយដែលកំពុងតែគេង។ ហើយជុងហ្គុកនឹងក៏បកដៃដេញយ៉ុងហ្គីឲ្យត្រឡប់ទៅវិញសិនទៅ នាយសង្ហារកូនមួយយល់ការក៏ប្រញាប់ហ៊ានជើងចាក់ចេញទៅ បម្រុងនឹងបើកទ្វារទៅហើយក៏ស្រាប់តែរាងតូចថេយ៉ុងភ្ញាក់ឡើង...
