.ព្រឹកថ្ងៃថ្មី
.ជុងហ្គុកបានត្រឡប់មកផ្ទះរបស់នាយពីព្រលឹម ព្រោះតែព្រឹកនេះនាយត្រូវនៅក្រុមហ៊ុនជាមួយនឹងអ្នកស្រីចនម៉ាក់របស់នាយ។ ហើយកាលពីព្រឹកមិញនាយត្រឡប់មកដល់ផ្ទះម៉ោង៥ក៏បានក៏ឃើញក្មេងមាត់ឆៅដូចជាថេយ៉ុងកំពុងតែឈរស្រោចទឹកកូនឈើនៅមុខផ្ទះ ទាំងព្រឹកព្រលឹមតែម្តង ។
នាយសង្ហារក៏ស្រាប់តែនឹកឃើញចង់ធ្វើបានក្មេងនេះម្តង ទើបនាយដើរទៅបម្រុកស្មារបស់ថេយ៉ុដែលធ្វើឲ្យគេដួសចូលទៅក្នុងគុម្ពឈើដែលគេកំពុងតែឈរស្រោចនោះ ឲ្យរាងតូចបាស់ជើងចូលទៅក្នុងគុម្ពឈឺបាត់ស្រមោលជ្រាប។ ហើយនាយក៏ដើរចូលទៅក្នុងផ្ទះធ្វើប្រងើយ ធ្វើដូចគ្មានអ្វីកើតឡើងយ៉ាងចឹង។នេះប្រហែលជានាយគុំនឹងរាងតូចដែលដាក់ទំនាយឲ្យគេកើតអេដស៍កាលពីយប់មិញហើយយតាមមើល។
.យើងងាកមកខាងនេះវិញ ក្រោយពេលដែលជយងហ្គូយកបានចេញទៅធ្វើការផុតថេយ៍ក៏ត្រូវចូលទៅផ្ទះបាយដើម្បីធ្វលនេះធ្វើនោះទុកសម្រាប់អាហាពេលល្ងាចនេះផងដែរ។
" ផាំងៗ...ចិញ្ចាំ្រៗៗ ខ្ញុំនឹង ចិញ្ច្រាំៗ លោកឲ្យបែបខ្ចេចអាអ្នកប្រុស ព្រាននារី....ផាំងៗៗ" ឲ្យតែនឹកឃើញដល់រឿងកាលពីព្រឹកមិញដឹងតែក្តៅមុខភ្លាយៗ។ នេះបើកុំតែយល់មុខថាជាអ្នកប្រុសក្នុងផ្ទះនេះទេគីមថេយ៉ុងម្នាក់នេះនឹងធ្វើឲ្យស្គាល់ស្នាដៃម្តង។
"អេ! ឯង គីម ថេយ៉ុងថ្ងៃនេះវាកើតអ្វីវានឹង ?បានជាមានលក្ខណៈដូចឆ្កួតចូលចឹងតាំងតែពីព្រឹកមកម្ល៉េះ??"ធីតា ដែលកំពុងតែឈរជូតការរ៉ូក៏ឃើញអ្នកបម្រើស្រីម្នាក់ទៀតដើរចូលមកនាងក៏ស្កាត់សួរនាងទាំងឆ្ងល់។ ព្រោះនាងឃើញថេយ៉ុងបែបនឹងតាំងពីមកពីស្រោចកូនឈើនៅខាងក្នុងផ្ទះមកម្ល៉េះ។
" ឯងមិនដឹងទេឬ? ថាព្រឹកមិញ ថេយ៉ុង កំពុងតែឈរ ស្រោចកូនឈើសុខៗ ស្រាប់តែអ្នកប្រុសតូចមកពីខាងក្រៅភ្លាម ដើរទៅបម្រុក គីមថេយ៉ុង ឲ្យដួលបាស់ជើងបាស់ដៃនៅក្នុងគុម្ពឈើនោះ ស្ងាត់មាត់ជ្រាបតែម្តងណាវើយ!"អេសា នាងនិយាយផងធ្វើកាយវិការផង ធីតានាងក៏ងក់ក្បាលតិចៗបែបយល់គ្រាប់យ៉ាងតែអេ..ហេតុអ្វីក៏អ្នកប្រុសតូចទៅរវល់ជាមួយនឹងក្មេងដូចជាថេយ៉ុងព្រោះដើមឡើយគាត់មិនដែលទៅស្និទ្ធស្នាលជាមួយនឹងអ្នកបម្រើណាម្នាក់នោះឡើយ។
