.ក្រោយពេលចេះពីប្រជុំ ជុងហ្គុកក៏បានខលទៅប្រាប់ថេយ៉ុង ថានៅថ្ងៃត្រង់នាយនឹងទៅទទួលរាងតូចទៅញាំុបាយជាមួយគ្នា ដោយមានប៉ាម៉ាក់របស់ថេយ៍នឹងម៉ាក់របស់នាយសង្ហារផងដែរ។
.ភោជនីយដ្ឋាន
" កម្រមានពេលវេលាជួបជុំគ្នាបែបនេះមកជាយូរហើយ " អ្នកស្រីចនបានមានប្រសាសន៍ឡើងទាំងញញឹមសម្លឹងមើលមុខកូនៗរបស់ពួកគាត់។
" បើបានបែបនេះរាល់ថ្ងៃមិនដឹងថាល្អយ៉ាងមិចទេ" អ្នកស្រីគីមក៏មានប្រសាសន៍បន្តពីអ្នកស្រីចន គាត់គ្រាន់តែតែនិយាយៗទៅនោះទេព្រោះកូនៗរបស់ពួកគាត់គឺរវល់រៀងៗខ្លួនគ្មានពេលវេលាបែបនេះសម្រាប់ពួកគាត់ដែលជាមនុស្សចាស់រាល់ថៃ្ងនោះឡើយ៕
" ពុកម៉ែនឹងអ៊ំស្រីប្រញាប់ពិសាទៅប្រយ័ត្នតែអាហារត្រជាក់អស់លែងឆ្ងាញ់ណា..."
" ល្អ...ចឹងពួកយើងឆាប់ញាំទៅ...តែហេតុអ្វីក៏កូនជុងហ្គុកទៅបន្ទប់ទឹកយូរយ៉ាងនេះ??"អ្នកស្រីចន
" ចាំខ្ញុំទៅតាមគាត់ណាអ៊ំស្រី" និយាយហើយរាងតូចក៏ងើបទៅតាមរាងក្រាស់នៅក្នុងបន្ទប់ទឹក នេះនាយចូលបន្ទប់ជិតកន្លះម៉ោងទៅហើយមិនដឹងថាទៅធ្វើអ្វីខ្លះនោះទេ។
.បន្ទប់ទឹក...
" អុះថេយ៍??"រាងក្រាស់បានដើរចេញពីបន្ទប់ទឹកមកវិញក៏ស្រាប់តែវ៉ាក់អឺជាមួយនឹងរាងតូចនៅច្រកចូលធ្វើឲ្យនាយភ្ញាក់ជាខ្លាំង។
" គឺអូនមកតាមបង...ហេតុអ្វីក៏បងចូលបន្ទប់ទឹកយូរយ៉ាងនេះ...??"
"គឺមកពីរបងចុកពោះខ្លាំងពេកនឹងណា...តោះយើងប្រញាប់ទៅៗ" ជុងហ្គុកក៏ប្រញាប់អូសដៃរបស់រាងតូចចេញទៅយ៉ាងលឿន។ មុននេះដែលបាត់នាយទៅជិតកន្លះម៉ោងក៏ព្រោះតែជុងហ្គុកនាយបានឃើញមនុស្សម្នាក់ ហើយមនុស្សម្នាក់នោះដូចជានាយធ្លាប់ស្គាល់ ទើបនាយបានដើរតាមពីក្រោយនាងតែតាមមិនបានប៉ុន្មានផងក៏ស្រាប់តែបាត់នាងឈឹងដើរចូលត្រង់ណាក៏មិនដឹង។
.ថេហ្គុក
"មិចក៏ក្លិនរបស់បងចម្លែកខ្លាំងម្ល៉េះ?" ដើរមកដល់ច្រកចូលថេយ៉ុងស្រាប់តែធុំក្លិនចម្លែកដូចជាក្លឹបមនុស្សស្រីតែមិនដឹងថាមកពីណានោះទេ នាយតូចគិតស្មានតែជាក្លិនរបស់រាងក្រាស់ទើបបានបន្លឺឡើង ដែលធ្វើឲ្យជុងហ្គុកនាយក៏ឆ្ងល់សម្លឹងមើលមុខរបស់ថេយ៉ុងទាំងប្លែកក្នុងចិត្ត។
