13:គីង្គក់វានៅតែជាគីង្គក់ កុំចង់ស្រវាឡើងទ្រើងអី

955 45 2
                                        

.៥ខែកន្លងផុតទៅ។

.រយៈពេល៥ខែមកនេះថេយ៉ុងគេក៏បានចូលរៀននៅថ្នាក់ទី១២ដូចអ្វីដែលលោកស្រីចនបានរៀបចំផងដែរ ហើយក៏តាមសន្យារបស់គេដូចគ្នា។ ថ្ងៃចូលរៀនដំបូងថេយ៉ុងទទួលបានការស្វាគមន៍ពីមិត្តរួមថ្នាក់របស់គេជាច្រើន ពួកគេគិតថាថេយ៉ុងគឺជាកូនប្រុសរបស់ត្រកូលចនដោយសារ ថ្ងៃនោះគឺលោកស្រីចនបានឲ្យអ្នកបើកឡានរបស់គាត់ជូនថេយ៉ុងទៅដល់សាលាទើបមិត្តរួមថ្នាក់របស់គេយល់ច្រលំ។ ក្រោយមកមិនបានប៉ុន្មានខែផងពួកគេក៏បានដឹងថាថេយ៉ុងត្រឹមតែជាអ្នកបម្រើនៅក្នុងផ្ទះរបស់ត្រកូលចនសោះ ទើបពួកគេនាំគ្នាផ្តើមមិនចូលចិត្តរាងតូច មានតែជេមីនម្នាក់ប៉ុណ្ណោះដែលចូលចិត្តនឹងរាប់អានថេយ៉ុងជាមិត្តភក្តិ។

.កន្លែងញាំអាហារ

" ថេយ៍ យើងសុំអង្គុយម្នាក់ផង..."ជេមីនវបានកាន់ថាសអាហាររបស់ខ្លួនដើរមករករាងតូចដែលកំពុងតែអង្គុយញាំុបាយម្នាក់ឯង។ ព្រោះគ្មាននរណាម្នាក់ចង់មកអង្គុយក្បែរងេយ៉ាងនោះឡើយព្រោះពួកគេមិមចូលចិត្តអ្នកក្រ។

"អែងមិនខ្លាចពួកគេ និយាយមិនល្អពីឯងទេឬ??" ថេយ៉ុង សួរទៅកាន់ជេមីនដែលដាក់ខ្លួនអង្គុយទល់មុខរបស់គេ។ គេសួរបែបនេះក៏ព្រោះតែសិស្សដទៃតែងតែនិយាយមិនល្អពីអ្នកដែលចូលមកក្បែរគេជានិច្ច។

"ហេតុអ្វីត្រូវខ្លាច?? ពួកវាគ្រាន់តែជាកាកតែប៉ុណ្ណោះ បើយើងហាមាត់តែបន្តិចពួកគេអាចនឹងឈប់បានរៀននៅទីនេះក៏ថាបានដែរ" ជេមីននិយាយហៃៗព្រោះតែគួរដំណឹងរបស់គេជាអ្នកគ្រប់គ្រងនៅទីនេះដូច្នេះហើយ បើគេហាមឃាត់តែបន្តិច សិស្សដែលមករករឿងគេនឹងថេយ៉ុងប្រាកដជាត្រូវប្តូរសាលាចឹញជាមិនខាននោះឡើយ។

" ហឹស! ឯងពូកែដល់ហើយ!"

" យើងនិយាយលែងនោះទេ ចាប់ពីពេលនេះទៅ គ្មាននរណាធ្វើបាបឯងបានទៀតនោះទេព្រោះយើងនឹងនៅជាមួយឯង ជានិច្ច"

" ជេមីន...!!"

"មិនចាំបាច់អរគុណយើងនោះទេ ឆាប់ញាំុទៅ...នឹងអាលទៅមើលមេរៀន ម៉ោងក្រោយមានប្រលងភាសាផង"

" ......" ថេយ៉ុងលែងមាត់បានត្រឹមតែសម្លឹងមើលទៅកាប់ជេមីន គេពិតជាអរគុណជេមីនខ្លាំងណាស់បើមិនបានជេមីទេ ម្ល៉េះគេត្រូវសិស្សនៅទីនេះនាំគ្នាព្រួតធ្វើបាបរាល់ថ្ងៃបាត់ទៅហើយ។ បន្ទាប់ពីញាំបាយរួចរាល់ហើយពួកគេក៏បណ្តើរគ្នាចូលទៅក្នុងថ្នាក់។ មិត្តនៅក្នុងមិនមាននរណាហ៊ាននិយាយអ្វីមួយម៉ាត់នោះទេព្រោះពួកគេស្គាល់ជេមីនច្បាស់ថាក្មេងម្នាក់នេះកាច់ខ្លាំងប៉ុណ្ណាណាមួយជេមីនជាប្រធានថ្នាក់ទៀត។

រឿង ពិសោធន៍ស្នេហ៍🌾☘️ Tahanan ng mga kuwento. Tumuklas ngayon