72:ក្មេងនេះ ឈ្លើយណាស់

340 33 0
                                        

.ម៉ោង8:15

ជុងហ្គុកបានងើបហើយចុះមកខាងក្រោមផ្ទះ ហើយគ្រាន់តែចុះមកដល់ខាងក្រោមផ្ទះភ្លាមគឺសភាពនៅក្នុងផ្ទះគឺ ស្ងាត់ច្រងំព្រោះតែគ្រប់គ្នាគឺទៅចម្ការអស់ទៅហើយនៅក្នុងថ្ងៃនេះអាចនិយាយបានថាគឺសល់តែនាយជាពីអ្នកនាយតូចតែប៉ុណ្ណោះ។

" អៅថេយ៍...អូនចុះមកហើយឬ? អូនឈឺខ្លាំងទេ?? មកចាំបងបី .." ជុងហ្គុកដែលទើបតែដើរចេញពីក្នុងបន្ទប់ទឹកក៏ស្រាប់តែប្រទាក់ភ្នែកជាមួយនឹងរាងតូចថេយ៉ុងដែលទើបនឹងដើរចុះពីលើកម្មជណ្តើរទាំងពិបាកដោយដៃម្ខាងទប់ភ្ញាក់ដៃ ដៃម្ខាងទៀតទប់ចង្កេះរបស់ខ្លួន ព្រោះតែវានៅឈឺកាលពីយប់មិញ។

" ចេញទៅ...មកធ្វើជាចង់បីអីណា ត្រង់អូនដើរចុះពីលើកម្មជណ្តើរមកមុននេះមិចក៏មិនឃើញមកចូលខ្លួនសុំបី??" ថេយ៍ប្រវាស់ដៃរបស់នាយក្រាស់ចេញមុននឹងដើរសំដៅទៅកាន់ផ្ទះបាយព្រោះតែម៉ោងស្មើនេះទៅហើយមិនទាន់បានញាំុអ្វីហេវសឹងនឹងស្លាប់ទៅហើយ ។

" អៅ! គឺមុននេះបងឃើញអូនកំពុងតែគេងលក់ស្រួលទើបបានចុះមកមុន ណាមួយមុននេះគឺ អាចម៏ដេញបង... អូនកុំខឹងបងអីណា...អូនចង់ញាំុអីប្រាប់បងមកញាំុបងធ្វើឲ្យញាំុ" មែនហើយព្រឹកមិញព្រោះតែអាចម៏ដេញទើបនាយចុះមកខាងក្រោមមុននាយតូចហើយនាយក៏គិតថាពេលធ្វើធុរ:រួចហើយនឹងអាលឡើងទៅខាងលើវិញ តែមានអីថេយ៉ុងចុះមកដល់ខាងក្រោមបាត់។

" ........" ថេយ៍មិនមាត់ គេអង្គុយស្ងៀមណាមួយនៅខឹងនាយរឿងកាលពីយប់មិញផង គេប្រាប់ឲ្យនាយបញ្ឈប់តែនាយមិនព្រមហើយថែមទាំងនាំខ្លួនធ្វើរឿងនោះរហូតដល់ទៀងភ្លឺទៀត នាយមិនយល់អារម្មណ៍អ្នកនៅខាងក្រោមទ្រូងរបស់នាយទល់តែសោះគិតតែពីស្រួលម្នាក់ឯងត្រង់គេឈឺសឹងស្លាប់។

" កុំខឹងបងអីណាប្រពន្ធសំឡាញ់ឲ្យបង សូមទោសចង់ឲ្យបងនិយាយមកលានដងក៏បាន បងសុំទោសអូនមួយលានដង..."ជុងហ្គុក អង្គុយផ្ទាល់នឹងសុីម៉ង់អោបជើងរបស់ថេយ៍ហើយអង្រួនតិចៗ ធ្វើភ្នែកម៉ក់ៗដូចជាកូនក្មេង និយាយតាមត្រង់ចោះថេយ៍មិនដែលឃើញនាយធ្វើចរិតcute cuteបែបនេះដាក់ខ្លួននោះឡើយ។

" មិន!!" មាត់និយាយថាមិនហើយថែមទាំងបែបមុខគេចចេញ តែក៏លួចអស់សំណើចនៅក្នុងចិត្ត បុរសម្នាក់នេះមិននអាចធ្វើឲ្យគេខឹងនឹងនាយបានយូរពិតមែនពូកែលួងលោមខ្លាំងណាស់។

រឿង ពិសោធន៍ស្នេហ៍🌾☘️ Donde viven las historias. Descúbrelo ahora