02:ជីវិតអើយជីវិត..

1.2K 55 4
                                        

.សេអ៊ូល
ចំណាយពី អស់ជាច្រើនម៉ោង ពេលនេះឡានសេរីទំនើបក៏បានធ្វើដំណើរមកដល់ទីក្រុងសេអ៊ូល។ ទីក្រុងដែលមានភ្លើងពណ៌ចម្រុះសឹងតែគ្រប់ប្រភេទ មានឡានបើកប្រទាក់គ្នា អ្នកធ្វើដំណើរមិននឿយណាយទៅវិញទៅមក។ មានអគារខ្ពស់ៗ វីឡាធំៗ ដែលខុសពីស្រុកស្រែជនបទដែលមានត្រឹមតែផ្ទះរបស់អ្នកភូមិនឹងដីស្រែចម្ការគោក្របីប៉ុណ្ណោះ។ដែលធ្វើឲ្យកំលោះតូចរបស់យើង ប្លែកអារម្មណ៍ជាខ្លាំងមុននឹងកំលោះតូចលន់មាត់ឡើង÷

"នេះឬ សេអ៊ូល?? ដែលគ្រប់គ្នាតែងតែលើកសរសើរពីភាពស្រស់ស្អាតរបស់ទីក្រុងមួយនេះ?? វាពិតជាអស្ចារ្យដូចជាគ្រប់គ្នានិយាយពិតមែន" ថេយ៉ុងដែលបានស្ងាត់សម្លេងជាយូរក៏បានបន្លឺឡើង សម្លេងរបស់នាយកំលោះតូចបានទាក់ចិត្តឲ្យអ្នកស្រីចននឹងអ្នកបើកឡានងាកមកសម្លឹងមើលមុខរបស់រាងតូចទាំងមានអារម្មណ៍ថាធូរស្រាលពេលឮនាយបន្លឺសម្លេងបែបនេះ។

" ត្រូវហើយកូនមិនដែលធ្លាប់មកទីនេះទេឬថេយ៍??" អ្នកស្រីចន តបទៅកាន់រាងតូចទាំងស្នាមញញឹមហើយគាត់ក៏បានប្រាប់ឲ្យអ្នកបើកឡាន បើកកញ្ចក់ឡានដើម្បីឲ្យថេយ៉ុងបានគួរគន់មើលសភាពនៅខាងក្រៅឲ្យកាន់តែច្បាស់បន្ថែមទៀត។

" វាជាលើកទី១របស់ខ្ញុំហើយអ៊ុំស្រី....នេះបើពុកម៉ែមកជាមួយផងមិនដឹងថាល្អយ៉ាងណានោះទេ "ទឹកមុខក្រៀមក្រំបានបង្ហាញឡើង មើលចោះមកដល់មិនទាន់ទាំងបានចូលផ្ទះថ្មីផងគេស្រាប់តែមានអារម្មណ៍ថានឹកពុកម្តាយរបស់គេបាត់ទៅហើយ។
ដោយសារតែឃើញទេសភាពនៅទីនេះស្រស់ស្អាតបែបនេះថេយ៉ុងក៏ស្រាប់តែនឹកដល់អ្នកមានគុណរបស់ខ្លួនដែលនៅស្រុក។កំលោះតូចបន្លឺឡើងទាំងលីងរលោងទឹកភ្នែក នេះបើឪពុកម្តាយរបស់គេមកជាមួយផងមិនដឹងថាល្អយ៉ាងណានោះទេគេនឹងមិនមានអារម្មណ៍ថាឯកាដូចជាពេលនេះនោះឡើយ។

" មិនអីនោះទេកូនកុំយំអីណា ថ្ងៃណាមួយអ៊ុំនឹងឲ្យគេទៅទទួលឪពុកម្តាយរបស់កូនមកលែងនៅទីនេះ កូនគិតយ៉ាងមិនដែរ??" គាត់ស៊កដៃរបស់គាត់ចាប់ដៃរបស់ថេយ៍អង្អែលថ្នមៗរួចក៏បន្លឺឡើងលួងលោមចិត្តរបស់កំលោះតូចកុំឲ្យគេមានអារម្មណ៍ថាឯកការ។ទោះគ្មានឪពុកម្តាយរបស់គេក៏នៅមានគាត់ម្នាក់ដែរ ដែលព្រមធ្វើជាម្តាយឪពុកទី២របស់អាល្អិតម្នាក់នេះ។

រឿង ពិសោធន៍ស្នេហ៍🌾☘️ Where stories live. Discover now