24:យើងមិនបានខ្ចិល...

896 41 4
                                        

" មានអ្វីមែនទេពុក លោកតាខលមកទៀតហើយមែនទេ?"សម្លេងតូចឆ្មារបស់រាងតូចក៏បានបន្លឺឡើង។ មិននេះគេថាមកហៅលោកគីមទៅញាំបាយក៏ដើរចូលមកឮគាត់និយាយគ្នាជាមួយនឹងនរណាក៏មិនដឹងតែស្តាប់តាមសម្លេងប្រាកដណាស់ថាជាលោកតារបស់គេ។

" ត្រូវហើយកូន..." លោកគីម ងាកតបទៅកូនប្រសុតែម្នាក់របស់គាត់វិញជាមួយនឹងសម្លេងស្រាល់។

"ប្រាប់គាត់ទៅពុក ថាខ្ញុំមិនចង់ទៅរៀននៅទីនោះនោះទេគ្រាន់តែទៅដល់ទីក្រុងពិបាកសឹងនឹងស្លាប់ទៅហើយទម្រាំឲ្យខ្ញុំទៅរស់នៅជាមួយនឹងលោកតាយូរឆ្នាំទៀត កូនទទួលយកមិនបាន..." ថេយ៍ប្រាប់ទៅកាន់លោកគីម ទាំងទឹកមុខបង្ហាញថាគេពិតជាមិនចង់ទៅរស់នៅជាមួយនឹងលោកតារបស់គេនោះឡើយ។
លោកគីមក៏មិនបានថាអ្វីមានតែប្រាប់ទៅកាន់លោកតាគីមដូចអ្វីដែលរាងតូចបានប្រាប់មុននេះ ហើយបន្ទាប់មកខ្សែទូរស័ព្ទអ្នកទាំងក៏បានផ្តាច់លោកគីមក៏ដើរចូលទៅខាងក្នុងដើម្បីញាំុអាហារពេលល្ងាច។

.បន្ទាប់ពីញាំុអាហាររួចរាល់ហើយថេយ៉ុងក៏ អង្គុយមើលទូរទស្សន៍ជាមួយនឹងឪពុកម្តាយរបស់គេ។ ដោយថេយ៉ុងមើលផងអង្គុយញាំុនំផង ចរិតរបស់គេពិតជាមិនប្រែប្រួលពិតមែន នៅតែជាក្មេងតូចសម្រាប់ពួកគាត់។

" ថេយ៍ សម្រាប់រឿងរបស់លោកតារបស់កូន កូនអាចសាកគិតមើលម្តងទៀតបានណា ពុកនឹងម៉ែក៏មិនចង់បង្ខំកូនចំពោះរឿងនេះដូចដែរ"

"........."ថេយ៉ុងហាក់ស្ងាត់មាតើបន្តិចក្រោយពេលឮឪពករបស់ខ្លួននិយាយបែបនេះ៕

"ពុកវា បើកូនយើងមិនចង់ហើយអូនថាកុំទៅបង្ខំកូនអីណារាំតែមានរឿងមិនល្អ"

" មិនអីទេពុកម៉ែកូនយល់ពីបំណងល្អរបស់អ្នកទាំងពីរ ពេលដែលកូនប្រលងចប់ហើយកូន សាកគិតមើលលែងៗក៏បាន ណាមួយកូនក៏មិនចង់ឲ្យពុកម៉ែខ្វល់ចិត្តជាមួយនឹងកូនប្រុសម្នាក់នេះច្រើននោះដែរ"

" តែបើមិនចង់ទៅ កុំបង្ខំខ្លួនឯងអីណាកូន" អ្នកមីងគីម

"បាទ!ម៉ែ" ថេយ៍ញញឹមតបទៅកាន់ពួកគាត់វិញ។ យប់ក៏រៀងជ្រៅដែលហើយលោកគីមនឹងអ្នកមីងគីមក៏នាំគ្នាទៅចូលគេងអស់នៅតែដេយ៉ាងតែអង្គុយមើលទូរទស្សន៍តែម្នាក់ឯងព្រោះតែញេជាមនុស្សម្នាក់ងប់មើលរឿងដូច្នេះហើយជាទម្លាប់ទៅហើយដឺលគេចូលគេងយប់ជ្រៅហើយក៏ងលបពីព្រឹកព្រលឹមនោះ។

រឿង ពិសោធន៍ស្នេហ៍🌾☘️ Tempat cerita menjadi hidup. Temukan sekarang