49:បងខ្លាចបំផុតការស្លាប់ដែលគ្មានអូន

741 46 2
                                        

. Skip

.ចាប់តាំងពីត្រឡប់មកកាន់ប្រទេសកូរ៉េបានប៉ុន្មានខែមកនេះ ថេយ៉ុងតែងតែរវល់មិនដែលបានទំនេរទល់តែសោះ។  ទើបតែថ្ងៃនេះ គេគឺជាថ្ងៃដែលគេត្រូវសម្រាកទើបបានឆ្លៀតពេលទំនេរនេះណាត់ចួបជាមួយនឹងមិត្តសម្លាញ់ដែលបានបែកគ្នាជាយូរមកហើយញាំុបាយពេលថ្ងៃត្រង់ជាមួយគ្នា ណាមួយកាលដែល
ជេមីនរៀបការជាមួយនឹងគូរដំណ្តឹងរបស់គេក៏ថេយ៉ុងមិនបានមកចូលរួមកើតដែរ ហើយដល់ឥលូវនេះរាងតូចជេមីនក៏ទទួលបានកូនស្រីដែលជាចំណងដៃមួយបាត់ទៅហើយ។

" យូរៗទើបមានឪកាសបានញាំុបាយជាមួយនឹងលោកគ្រូពេទ្យគីមម្តងពិតជាមាន កិត្តិយសខ្លាំងណាស់"រាងតូចជេមីនបន្លឺឡើងទាំងសើចញឹមៗ។ ថេយ៉ុងក្រោយពេលឮអហនកជាមិត្តនិយាយបែបនេះក៏បែបទៅសម្លក់គេភ្លាម នេះជេមីនចាប់ទុកខ្លួនដូចជាតារាដែលគ្រប់គ្នាតាមក្លំមើលធ្វើឲ្យពិបាកនឹងចួបគ្នាណាស់តើមែនទេ??

"ឯងនិយាយបែបនេះធ្វើដូចយើងជាតារាយ៉ាងចឹង??"

"ឯងមិនមែនជាតារានោះទេ តែឯងគឺជាលោកគ្រូពេទ្យដែលមានមន្តស្នេហ៍នឹង ប្រជាប្រិយភាព នរណាៗក៏ស្គាល់ឯងដែរ ម្យ៉ាងពិសេសមនុស្សម្នាក់នោះ ឃើញថាតាមញ៉ែឯងមិនឲ្យរំលងបាត់មួយថ្ងៃនោះទេ"

" កុំនិយាយពីគេអីម្នាក់នោះយើង ignore ចោលបាត់ទៅហើយ" ឲ្យរំលឹកដល់ឈ្មោះម្នាក់នោះដឹងតែបាយលែងឆ្ងាញ់បាត់ទៅហើយ។

"ពិតមែនឬ? យើងមិនជឿទាល់តែសោះនៀក"

"កុំនិយាយច្រើនញាំបាយទៅ អាហាត្រជាក់អស់ទៅហើយ "ឃើញថេយ៉ុងមុខក្រហមអៀនបែបនេះជេមីនក៏សើចឡើងតិចៗ បន្ទាប់មកក៏ចាប់ញាំុអាហារមកញាំុ ក៏មិនភ្លេចសម្លឹងមើលទៅកូនស្រីរបស់គេដែលកំពុងតែអង្គុយមឹមទឹកដោះគោសម្លឹងមើលទៅមុខរបស់រាងតូចមិនដាក់ភ្នែកនោះដែរ ប្រហែលជាមិនដែលធ្លាប់ឃើញមនុស្សស្រស់ស្អាតដូចជាលោកពូថេយ៍របស់គេហើយបានជាសម្លឹងមើលមិនឈប់បែបនេះ??។

.រឺុងៗៗ ទើបតែញាំុបានប៉ុន្មានម៉ាត់សម្លេងទូរស័ព្ទដៃរបស់រាងតូចក៏បានបន្លឺឡើង ថេយ៍ដាប់សមស្លាប់ព្រាចុះសម្លឹងមើលមុខរាងតូចជេមីនបន្តិច រួចក៏ទាញទូរស័ព្ទមកទទួល ហើយលេខនោះក៏គ្មានលេខខាងណាដែលគឺជាលេខទូរស័ព្ទខងមន្ទើពេទ្យនឹងឯង។

រឿង ពិសោធន៍ស្នេហ៍🌾☘️ Tempat cerita menjadi hidup. Temukan sekarang