.ងាកមកខាងទីក្រុងឯណោះវិញ ជុងហ្គុកគ្រាន់តែឮអ្នកគ្រូពេទ្យស្រីម្នាក់នោះប្រាប់ថាថេយ៉ុងបានសុំច្បាប់ទៅសម្រាកនៅស្រុកមួយរយ:ភ្លាម នាយត្រឡប់មកផ្ទះវិញទាំងអារម្មណ៍មិនស្ងប់ ចេះតែចង់ទៅរកថេយ៉ុងភ្លាមៗ តែនាយមិនអាចចេញដំណើរនៅថ្ងៃនេះបាននោះឡើយចាំដល់ព្រឹកថ្ងៃស្អែកទើបបាន។
.ក្រាក!! សម្លេងបើកទ្វារបន្ទប់របស់កូនប្រុសបានបន្លឺឡើងដោយស្នាដៃរបស់អ្នកជាម្តាយដែលមិនបានផ្តល់ដំណឹងជាមុន៕
" ស្អីគេនឹងប្រុសជុង?? នេះកូនរៀបចំសម្លៀកបំពាក់ទៅណាអីក៏ច្រើនម្ល៉េះ?ធ្វើដូចជារត់ចោលស្រុក??"គ្រាន់តែបើកទ្វារចូលមកភ្លាមគាត់ក៏ត្រូវស្រាងកចិត្តជាមួយនឹងកូនប្រិសរបស់គាត់ ដែលនាយកំពុងតែអង្គុយបត់ស្លៀកពាក់ជាច្រើនដាក់ក្នុងកាបូបហើយនេះមិនមែនមួយឬពីនោះទេគឺបីកាបូបតែម្តង។
" មិនបានរត់ចោលស្រុកទេម៉ាក់ តែកូនរត់ទៅចោលក្រុងនៅស្រុកស្រែ..."ជុុងហ្គុកងាកមកតជាមួយនឹងម្តាយរបស់ទាំងញញឹមសប្បាយចិត្តព្រោះថាថ្ងៃស្អែកនេះគេបានឃើញមុខថេយ៉ុងសំណព្វរបស់គេហើយ។
" អៅ! ហេតុក៏ត្រូវទៅនៅស្រុកស្រែ?នេះចង់ទៅ កាប់ដីភ្ជួររាស់តើមែនទេ??"
"មិនមែនទេម៉ាក់គឺកូនទៅតាមកូនប្រសាររបស់ម៉ាក់ឲ្យត្រឡប់មកវិញទេតើ...កូនដឹងថាថេយ៉ុងកំពុងតែរងចាំកូន"
" កុំជឿជាក់ពេកកូនប្រុសមុននឹងទៅកូនត្រូវតែដឹងថានៅទីនោះគឺជាស្រុកស្រែវាមិនស្រួលដូចជានៅទីក្រុងនោះឡើយ នៅទីនោះមានត្រឹមតែត្រីខ្យងក្តាមហូបប៉ុណ្ណោះ វាពិបាករកម្ហូប ខ្លាំងណាស់តើអូនអាចញាំុបានដែលទេ??"
" ខ្ញុំមានវិធីរបស់ខ្ញុំហើយម៉ាក់" នាយសង្ហារញញឹមយ៉ាងកំហូចតបទៅកាន់ម្តាយរបស់នាយវិញ។ នាយមានវិធីរបស់នាយហើយធានាថានាយមិនដាច់ពោះស្លាប់ដោយសារអាហរទាំងអស់នោះឡើយ។
"កូនចង់ធ្វើអី??"
" បន្តិចទៀតម៉ាក់គង់តែដឹងទេតែពេលនេះយប់ហើយម៉ាក់ទៅសម្រាន្តសិនចោះ កូនត្រូវរៀបចំសម្លៀកបំពាក់ពីបីកាបូបទៀតទើបចូលគេង"
