.ពេលល្ងាច អ្នកស្រីចនក៏បានត្រឡប់មកកាន់ភូមិគ្រឹះវិញ ដោយនាយសង្ហារក៏បានត្រឡប់មកវិញដូចគ្នា។
ជុងហ្គុកគ្រាន់តែមកដល់ផ្ទះភ្លាមគេមានអារម្មណ៍ថាហត់នឿយជាខ្លាំង ក៏ឡើងទៅក្នុងបន្ទប់របស់នាយបាត់ទៅ។
" បាទម៉ែ...ម៉ែកុំបារម្ភច្រើនពេកអីណា កូនចេះមើលថែខ្លួនឯងហើយ..." នៅក្នុងបន្ទប់ ថេយ៉ុងគេកំពុងតែនិយាយទូរស័ព្ទជាមួយនឹងអ្នកស្រីគីម ដោយក្តីនឹករលឹករៀងៗខ្លួន។ បើនិយាយទៅគាត់តែងតែខលមកនាយសឹងតែរាល់ថ្ងៃតែម្តង ថ្ងៃខ្លះថេយ៉ុងក៏លើកនិយាយថ្ងៃខ្លះដោយសារតែរវល់ខ្លាំងពេកគេក៏មិនបានលើកទូរស័ព្ទរបស់គាត់ឡើយ។
" បាទ ជម្រាបលា ម៉ែ ខ្ញុំក៏នឹកពុកនឹកម៉ែដូចគ្នា...ពុកម៉ែមើលថែសុខភាពផងណា..."និយាយ សំណាស់ដំណាលគ្នាចប់សព្វហើយ ថេយ៉ុងក៏បញ្ចប់ ការសន្ទនា ថេយ៍ក៏បើកទ្វារបន្ទប់របស់ខ្លួនដើម្បីចុះទៅខាងក្រោមក៏ស្រាប់តែ ជួសផ្លូវជាមួយនឹងរាងក្រាស់នាយបើកទ្វារចេញពីបន្ទប់របស់នាយល្មម។
" មើលស្អី ?? "គ្រាន់តែទាញទ្វារបិទរួចជុងហ្គុកក៏ងាកមកសម្លឹងមើលថេយ៉ុងក៏ឃើញថារាងតូចសម្លឹងនាយមិនព្រមដកភ្នែកចេញ នេះប្រហែលជាមកពីខឹងនាយកាលពីព្រឹកមិញមិនទាន់បាត់ហើយតាមមើល?
" មុខរបស់អ្នកប្រុស ដំាពេជ្រមែនទេ?បានជាមើលមិនបាន??"
" នេះឯង?? បានហើយយើងមិនចង់ឈ្លោះជាមួយនឹងឯងនោះទេ គ្មានអារម្មណ៍"ពិតមែនហើយ នាយហត់នឿយពេញមួយថ្ងៃហើយ ដូច្នេះគ្មានអារម្មណ៍ឈ្លោះជាមួយនឹងនរណាទៀតនោះទេ។
"គិតថាខ្ញុំចង់ឈ្លោះណាស់ មែនទេ មុខរបស់អ្នកប្រុសមុខអំណោយផលផង ទោះបីឈ្លោះទៅក៏មិនបានធ្វើឲ្យខ្ញុំរីកចម្រើនចំណេះដឹងនោះដែរ" ថេយ៍ស្រែកតទៅកាន់នាយវិញទាំងគ្មានអារម្មណ៍ថាខ្លាចរអារនាយសូម្បីតែបន្តិច។
"សម្តីគ្រាន់បើណាស់អាងតែម៉ាក់របស់យើងនៅកាងពីក្រោយមែនទេ??"ជុងហ្គុក
" ខ្ញុំមិនដែលមានគំនិតបែបនឹងឡើយ មានតែអ្នកប្រុសនោះទេដែលមានគំនិតអាក្រក់បែបនឹងនោះ .."
"នេះឯង..."និយាយតែបិុននឹងនាយក៏ដើរចុះទៅខាងក្រោមបាត់ទុកឲ្យថេយ៍ឈរឆ្ងល់ម្នាក់ឯង។ ព្រោះតែចរិករបស់នាយបើប្រកែកមិនឈ្នះគេនោះឬេនាយប្រាកដជាកាត់អណ្តាតរបស់ខ្លួនឯងចោលបាត់ទៅហើយ។
