.3ថ្ងៃកន្លងផុតទៅ។
.ជុងហ្គុកបានប្រើជីវិតជាអ្នកស្រែចម្ការរយ:ពេល3មកហើយស្តាប់មើលទៅវាដូចជាលឿនតែសម្រាប់អ្នកក្រុងចូលស្រែដូចជានាយគឺមានអារម្មណ៍ថាយូរខ្លាំងណាស់ ដែលនាយត្រូវធ្វើការងារជាច្រើនដោយប្រើកម្លាំងរបស់នាយ។ ហើយនាយក៏បានចួបរឿងពិបាកជាច្រើនហើយវាក៏ជាបទពិសោធន៍ថ្មីមួយសម្រាប់នាយផងដែរ។ ជីវិតដែលធ្លាប់តែសប្បាយហ៊ឺហាក៏បែបជាប្តូរមកជាអ្នកស្រែចម្ការធ្វើការហាលក្តៅហាលភ្លៀង ដែលធ្វើឲ្យនាយអាចយល់អារម្មណ៍ដល់ប្រជាកសិករថាលំបាកបិុនណានៅពេលដែលធ្វើស្រែយកស្រូវសម្រាប់ផ្តល់ទៅឲ្យមនុស្សគ្រប់គ្នាដែលត្រូវការវានោះ។
" មិចក៏មិនព្រមបោកខោអាវនេះ??"ថេយ៍បានដើរមកសួរនាយសង្ហារដែលកំពុងតែរៀបរកងូតទឹកឃើញថានាយដោះសម្លៀកបំពាក់ទុកចោលមិនព្រមយកទៅបោកគក់ទើបបានជាគេសួរបែបនឹងហើយនេះវាក៏មិនមែនតែម្តងនោះដែរគឺមួយអាទិត្យហើយដែលនាយមកនៅទីនេះហើយមិនព្រមបោកគប់សម្លៀកបំពាក់របស់ខ្លួន។
"បងមិនចេះបោកគប់អ្វីនោះទេ..."
" មិនចេះបោកទើបស្រាតទុកចោលពេញក្នុងបន្ទប់? គិតចង់យកទៅបោកម៉ាស៊ីននៅទីក្រុងវិញមែនទេ??"
"មិចក៏អូនដឹង??" មើលចោះមិនដឹងថាថេយ៉ុងដឹងអំពីរឿងសម្ងាត់របស់នាយទល់តែសោះ ខំលាក់ហើយនៅចាប់បានទៀត។
" កុំនិយាយច្រើនដោះសម្លៀកបំពាក់បោកមក ខ្ញុំបង្រៀនបោក..."
" តែ..."ជុងហ្គុករុញរេពេលឮបែបនេះ តែយ៉ាងណាក៏ត្រូវតែស្របតាមរាងតូចដែលព្រោះតែខ្លាចេញសម្តីហើយបើមិនស្របតាមប្រាកដណាស់ថាច្បាស់ជាឈឺខ្លួនទៀតមិនខាន។
" គ្មានតែទេ!ឲ្យឆាប់!!"
" រួចហើយ! ធ្វើយ៉ាងមិចបន្ត..."
" យកក្របាក់មក...ដាក់សម្លៀកបំពាក់នៅក្នុងនឹងហើយចាក់ទឹកចូល...បន្ទាប់មកក៏ដាក់សាប៊ូនេះចូលដែលទៅ...ហើយក៏កូវាឲ្យចេញពពុះបែបនេះ..ធ្វើសាកមើលទៅ.."ថេយ៍និយាយរៀបរាប់មួយៗទៅកាន់នាយព្រមទាំងហ៊ុចសាប៊ូបោកទៅឲ្យជុងហ្គុកដាក់ចូលទៅក្នុងក្របាក់ផងដែរពេលជុងហ្គុកចាក់ចូលទៅគេក៏លើកដៃកូឲ្យនាយមើល។
