.បន្ទាប់ពីបានទាស់សម្តីគ្នាជាមួយនឹងអ្នកបម្រើថ្មីរួចមក ជុងហ្គុកបានរៀដែលបានរៀបចំខ្លួនយ៉ាងស្រស់សង្ហារដើរចុះពីខាងលើ ដោយនៅក្នុងដៃរបស់នាយមានការសោរឡានដើរគ្រវីធ្វើលំផើយ។
" ទៅណា កូនជុង??" គ្រាន់តែរាងក្រាស់ចុះមកដល់ខាងក្រោមភ្លាម ក៏ទទួលបានការសួរនាំអំពីអ្នកម្តាយដែលកំពុងតែអង្គុយអានការសែតនៅលើសាឡុងផ្លេកតែម្តង។អ្នកស្រីចនបតកាសែតទុករួចក៏ងាកមកសម្លឹងមើលកូនប្រុសកំពូលខូចរបស់គាត់។
"គឺ កូនទៅខាងក្រៅណា..អ្នកម៉ាក់..."ជុងហ្គុកដើរទៅតម្រង់ទៅរកអ្នកស្រីចនរួចក៏ដាក់ខ្លួនអង្គុយនៅក្បែរគាត់ព្រមទាំងអោបដៃរបស់ម៉ាក់របស់គេយកចិត្តយកថ្លើមទៀតផង។
" មិនឲ្យទៅទេ កុំមកយកចិត្តយកថើមម៉ាក់អី ថ្ងៃនេះកូនត្រូវតែទៅមើលក្រុមហ៊ុនជាមួយនឹងម៉ាក់"
"ម៉ាក់ហ៎! ចាំថ្ងៃក្រោយមិនបានទេឬ? ថ្ងៃនេះកូនពិតជារវល់ពិតមែនណាម៉ាក់ ណាមួយកូនទើបតែមកពីក្រៅប្រទេស មិនទាន់ដើរមើលក្នុងប្រទេសនេះអស់ផង ម៉ាក់ចង់ឲ្យកូនចូលធ្វើការហើយតើមែនទេ??" រាងក្រាស់នៅតែអោបដៃរបស់អ្នកស្រីចន និយាយឡើងជាមួយទឹកមុខយ៉ាងគួរឲ្យអាណិតដែលធ្វើឲ្យគាត់ឃើញបែបនេះហើយក៏កើតមានចិត្តរៀងអាណិតកូនប្រុសបន្តិចដែរ។
" ក៏បាន តែម៉ាក់ឲ្យតែថ្ងៃនេះទេណា ថ្ងៃស្អែកត្រូវចូលធ្វើការឮទេ??"
"បាទអ្នកម៉ាក់ សឺតៗ ស្រឡាញ់ម៉ាក់ៗពេញបេះដូង..." ជុងហ្គុក គ្រាន់តែឮម៉ាក់របស់គេឆ្លើយយល់ព្រមភ្លាម អ្នកកំលោះសប្បាយអរជាខ្លាំងមិននឹងអោនទៅថើបថ្ពាល់ទាំងអ្នកស្រីចនជាច្រើនខ្សឺត។
"បានហើយៗ ម៉ាក់ថប់ដង្ហើមណាស់" គាត់ក៏រុញកូនប្រុសចេញ ក្មេងនេះពូកែយល់ចិត្តខ្លាំងណាស់ ពិតជាចំធ្វើហើយ។
" អ្នកម៉ាក់របស់កូនពិតជាក្រអូបខ្លាំងណាស់នៀក"ជុងហ្គុកមិនព្រមដកដៃចេញពីគាត់នោះឡើុនាយនៅតែបន្តអោបរឹតគាត់បន្ថែមទៀត។
" បើនៅតែមិនទៅទៀត ប្រយ័ត្នតែម៉ាក់ប្តូរចិត្តណា..."
" អត់ទេៗ កូនទៅហើយៗ បាយៗអ្នកម៉ាក់"គ្រាន់តែឮពាក្យគម្រាមរបស់គាត់ភ្លាមនាយកំលោះក៏ប្រញាប់ស្ទុះក្រោកយើងលឿនតែម្តងព្រោះខ្លាចអត់បានទៅចួបស្រីរបស់នាយ។
