68:ចឹងចាំមើលខ្ញុំធ្វើប្រហុកឲ្យហូបរាល់ថ្ងៃ

333 32 0
                                        

.ពេញមួយថ្ងៃដែលថេយ៉ុងទៅចម្ការតែជាមួយនឹងឪពុករបស់ខ្លួនរហូតដល់ពេលល្ងាចទើបត្រឡប់មកវិញ ហើយពេញមួយថ្ងៃនឹងថេយ៍ក៏ធ្វើការបេះស្លឹកតែដូចជាកម្មករដទៃទៀតដែលព្រោះតែគេនេះមិនចេះនៅស្ងៀមនោះឡើយ។ ជាពិសេសបើឲ្យគេឈរស្ងៀមៗចាំមើលតែកម្មករនោះគេធ្វើមិនកើតឡើយ។

" ហត់ខ្លាំងទេកូន!! " មកដល់ផ្ទះវិញថេយ៉ុងក៏ដាក់គេងនៅលើគ្រែក្រោមផ្ទះទាំងមានអារម្មណ៍ថាហត់នឿយអស់កម្លាំងព្រោះតែគេខានធ្វើការបែបនេះយូរមកហើយចឹងហើយព្រោះហត់នឿយតិចតួចជារឿងធម្មតានោះទេ។

" តិចតួចម៉ែ..."

" ហឹសៗ ពេលនេះតិចតួចដល់ពេលព្រឹកឡើងងើបចេញពីគ្រែមិនរួចទើបដឹងថាមិនមែនតិច" គាត់ដាក់ខ្លួនអង្គុយក្បែរកូនប្រុសរបស់គាត់រួចក៏មានប្រសាសន៍ឡើងព្រោះតែរឿងទាំងអស់នេះគាត់ចួបឡើងសាំុទៅហើយ ថ្មីៗវាមិនសូវជាអីទេដល់ពេលព្រឹកឡើងទើបដឹងថាឈឺពេញខ្លួន៕

" ហិហិ ចឹងកូនសូមទៅងូតទឹកសម្អាតខ្លួនសិនហើយម៉ែ ស្អុះស្អាប់ណាស់"ថេយ៍សើចឡើងព្រោះហាក់តែត្រូវចំចំណុចរបស់ខ្លួន ទើបសអនុញ្ញាតម្តាយទៅងូតទឹកសម្អាតខ្លួន។

" ចា៎...ងូតឲ្យលឿនបន្តិចណាកូនដល់ព្រោះនេះក៏ដល់ម៉ោងបាយហើយ"

" បាទ!" ថេយ៍រត់ឡើងទៅបន្ទប់បស់គេបាត់ អ្នកស្រីឈរញញឹមមើលដំណើរកូនរួចរត់ឡើងទៅបាត់ហើយគាត់ក៏ដើរទៅផ្ទះបាយវិញ គាត់ទៅជួយមើលនាងនួនថាបានរៀបចំម្ហូបអាហារអ្វីខ្លះហើយ ពេលទៅក៏ឃើញថានាងរៀបចំមានច្រើនមុខណាស់មានទាំងពីរ ត្រីងៀតអាំងទុំឪឡឹកថែមទៀតយ៉ាងទំនង។

" រួចរាល់អស់ហើយមែនទេនាងនួន?"

" ចា៎រួចហើយអ៊ំស្រី"

"ចឹងមកយើងជួយលើកទៅលើតុ"

"ចា៎" អ្នកស្រីគីមក៏បានលើកអាហារដឺលបានតៀបចំរួចរាល់ទៅដាក់នៅលើតុអាហារនៅខាងក្រៅកន្លែងញាំុបាយ។

.ពឺតៗៗ

"ឡាននរណាគេមកនឹង សុីផេ្លអីក៏សុីផេ្លម្ល៉េះ??" អ្នកស្រីគីមដាក់ចានម្ហូបនៅលើតុរួចក៏ដើរចេញទៅមើលនៅមុខរបបងផ្ទះរបស់គាត់។

រឿង ពិសោធន៍ស្នេហ៍🌾☘️ Where stories live. Discover now