.ថ្ងៃនេះគឺជាថ្ងៃដែលថេយ៉ុងនឹងជុងហ្គុកទៅចូលរួមកម្មវិធីជាមួយគ្នា។ ទម្រាំតែចេញទៅជុងហ្គុកអង្គុករអ៊ូថារាងតូចនឹងធ្វើខ្លួនយូរដូចជាមនុស្សស្រីយ៉ាងចឹង ឲ្យនាយរងចាំយូរឡើងធុញទៅហើយ។
"មនុស្សស្តីទេស ធ្វើខ្លួនយូរនោះយូរបើកុំព្រោះតែអ្នកម៉ាក់ទេកុំយើងមិនយកទៅជាមួយទេ" ជុងហ្គុកឈររងចាំរាងតូចទាំងរអ៊ូមិឈប់ហើយភ្នែករបស់នាយក៏សម្លឹងមើលទៅនាឡិកាក្នុងដៃរបស់ខ្លួន។
"បន្តិចទៀតថេយ៍ក៏ចុះមកហើយ មិនទាន់ដល់ម៉ោងឯណានៅដល់កន្លះម៉ោងទៀតកូនមកអង្គុយសិនមក" កម្មវិធីគេចាប់ផ្តើមនៅម៉ោង៨កន្លះហើយនេះទើបតែម៉ោង៨ទេ នៅសល់ដល់ទៅកន្លះម៉ោង តែមិននិយាយពីការធ្វើដំណើរវាក៏មិនយូរណាស់ណាដែរ។
" ក្មេងរបស់ម៉ាក់នេះ ធ្វើខ្លួនដូចខ្លួនឯងជាមនុស្សស្រីយ៉ាងចឹង"ជុងហ្គុកដាក់ខ្លួនអង្គុយនៅលើសាឡុងក្បែលោកស្រីចន ដើមឡើយថាមិនចហ់អង្គុយទេតែមើលទៅវាយូរពេកទើបនាយដាក់ខ្លួនអង្គយទៅ។
" នោះមកដល់ហើយឈប់រអ៊ូទៅកូន...." ភ្លាមនោះគាត់ក៏ក្រឡេកទៅឃើញរាងតូចដើរចុះមកល្មមហើយស្នាមញញឹមរបស់គាត់ក៏ចាប់ផ្តើមរីកឡើយ ក្មេងម្នាក់នេះពិតជាស្រស់ស្អាតណាស់ មិនខុសទេដែលគាត់មើលឃើញទុកឲ្យកូនប្រុសតែមួយគ្រាប់របស់គាត់នោះ។
"ព្រមចុះមកហើយហេ៎?.....!"ជុងហ្គុកដែលអង្គុយបែបខ្នងដាក់រាងតូចក៏ស្រាប់តែបន្លឺឡើងព្រមទាំងងាកទៅស្រែកខ្លាំងៗដាក់គេតែក៏ស្រាប់តែគាំងហាមាត់លែងរួច ព្រះអើយក្មេងម្នាក់នេះមិចក៏ស្អាតម្ល៉េះធ្លាប់តែឃើញស្លៀកពាក់រលុងៗដល់ពាក់បែបនឹងទៅគឺបង្ហាញ់រាងរបស់គេស្រស់ស្អាតណាស់ ត្រគាកគេឡើងទយតែម្តងហើយ។
"សុំទោសដែលធ្វើឲ្យអ្នកប្រុសចាំយូរ គឺមុននេះ..."ស្នាមញញឹមរបស់រាងតូចបញ្ចេញឡើង ដែលធ្វើឲ្យនាយសឹងតែសន្លប់អង្គុយទៅហើយ មិចក៏នាយយល់ថាស្នាមញញឹមមួយនេះវាផ្អែមនឹងបង្កប់ន័យខ្លាំងម្ល៉េះ? ធ្វើឲ្យនាយបាក់ទៅស្រឹបៗតែម្តង។
ឈុតរាងតូច👇
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
