31:វាគឺបំណងរបស់លោកពូគីម

925 47 2
                                        


.មួយសប្តាហ៍មុន

.ប៉ូសាន
.ថ្ងៃនេះជុងហ្គុកនាយបានចុះទៅស្រុកប៉ូសានដើម្បីត្រួតពិនិត្យនៅរោងចក្រដែលទើបនឹងបានសាងសងនៅទីនោះ។ ចង់ដឹងថាដំណើរការបានប៉ុណ្ណាទៅហើយ ទើបនាយចង់ចុះមកមើលដោយផ្ទាល់។

" សួស្តីលោកចន " ជុងហ្គុកកំពុងតែដើរពិនិត្យមើលការសាងសងសុខៗភ្លាមនោះក៏មានសម្លេងមួយ
បានបន្លឺឡើង នៅពីក្រោយខ្នងរបស់អ្នកកំលោះឲ្យភ្ញាក់ងាកទៅរកមើលប្រភពនៃសម្លេងនោះ។

"នេះលោកពូគឺ..?" ជុងហ្គុក ងាកទៅរកប្រភពសម្លេងក៏ឃើញរាងចំណាស់ម្នាក់ដែលនាយមិនដែលធ្លាប់ស្គាល់ពីមុនមកទល់តែសោះ។ ធ្វើឲ្យនាយរៀងចម្លែកចិត្តបន្តិចព្រោះតែគាត់បានស្គាល់នាយ។

"ខ្ញុំគឺជាមេភូមិននៅទីនេះហើយក៏ត្រូវជាប៉ារបស់ថេយ៉ុងផងដែរ"លោកគីម ហាស្តីឡើង ឮបែបនេះរាងសង្ហារក៏ញញឹមឡើងមុននឹងនិយាយសួស្តីទៅកាន់គាត់វិញដូចគ្នា។

"អរ!ជម្រាបសួរលោកពូ លោកពូមានអ្វីជាមួយខ្ញុំមែនទេ? ឬក៏លោកពូមានអ្វីត្រូវផ្តែផ្តាំទៅកាន់ ថេយ៉ុងឬ?"ជុងហ្គុកតបទៅកាន់គាត់ទាំងស្នាមញញឹម។ ល្អណាស់ដែលមកដល់ទីនេះជាលើកដំបូងក៏បានស្គាល់ជាមួយនឹងអនាគតប៉ាក្មេកទៅហើយ។

"ខ្ញុំគ្មានអ្វីផ្តាំទៅកាន់កូនប្រុសរបស់ខ្ញុំនោះទេតែខ្ញុំមានរឿងចង់និយាយជាមួយលោកចន" គាត់មានប្រសាសន៍ឡើង ទាំងសម្លឹងសង្កេតមើលរាងក្រាស់ពីចុងជើងរហូតដល់ចុងសក់។ ក៏សង្កេតឃើញថាក្មេងប្រុសម្នាក់នេះពិតជាមិនធម្មតាដូចជាប៉ារបស់គេនោះឡើយ មើលទៅអ្នកកំលោះនេះហាក់មានអំណាចមានឥទ្ធិពលអស្ចារ្យណាស់។ មិនដឹងថាគេយល់ព្រមនៅសំណើររបស់ខ្លួននៅពេលបន្តិចទៀតនេះដែលឬក៏អត់នោះទេ?

"ជាមួយខ្ញុំ?? តើរឿងអ្វីទៅ?" មានរឿងចង់និយាយជាមួយនឹងខ្លួន? តើគាត់មានអ្វីនិយាយទៅ? ជុងហ្គុកតបទៅកាន់គាត់ទាំងចង្អុលមកកាន់ខ្លួនឯងជាការសួរបញ្ជាក់មើលទៅហាក់បីដូចជាមិនមែនជារឿងធម្មតាឬតូចតាចនោះទេ។

"ចូលទៅខាងក្នុងនិយាយគ្នាសិនទៅ" ថាហើយអ្នកទាំងពីក៏បានដើរចូលទៅខាងក្នុងបន្ទប់សម្រាប់និយាយគ្នាដោយមានអ៊ូវីដើរតាមពីក្រោយពួកគាត់ទាំងពីរផងដែរ។

រឿង ពិសោធន៍ស្នេហ៍🌾☘️ Where stories live. Discover now