រយៈពេល៥ខែមកពីរ ជុងហ្គុកនឹងថេយ៉ុងមិនសូវជាបានចួបមុខនិយាយគ្នានោះទេ ដោយសារតែថេយ៉ុងចេញទៅរៀនបាត់ៗហើយជុងហ្គុកនាយក៏ចេញទៅធ្វើការដូចគ្នា ។ ពេលល្ងាចជូនកាលជុងហ្គុកក៏មកផ្ទះជូនកាលនាយក៏គេងនៅខនដូររបស់នាយ អីបែបនឹងឯង។
.នៅក្នុងបន្ទប់ ម៉ោង៨យប់ទៅហើយ តែថេយ៉ុងគេមិនទាក់គេងនោះទេព្រោះតែនឹកពុកម៉ែរបស់គេពេកទើបកំលោះតូចខលទៅរកគាត់ទាំងយប់ទៅ។
" កូននឹក ពុកម៉ែណាស់..." ថេយ៉ុងបាននិយាយទូរស័ព្ទទៅកាន់ពុកម្តាយរបស់គេ គេពិតជានឹកពួកគាត់ណាស់ តែរវល់យ៉ាងនេះគេមិនមានពេលទៅលែងគាត់នោះឡើយ តែគេសន្យាថាពេលដល់ថ្ងៃដែលគេប្រលងចប់គេនឹងទៅលែងពួកគាត់ជាមិនខាន់។
"ពុកនឹងម៉ែក៏នឹកកូន ដូចគ្នា ! កូនត្រូវតែខំរៀនណា ខ្វះខាត់អ្វីខលមកប្រាប់ពុកម៉ែពុកម៉ែនឹងផ្ញើលុយទៅឲ្យកូន ឮទេ??"
"កូនដឹងហើយពុកម៉ែនៅទីនោះចេះមើលថែសុខភាពផងណា កុំបារម្ភពីកូនពេកអី កូនធំហើយអាចមើលថែខ្លួនឯងបាន" ថេយ៍តបទៅកាន់ពួកគាត់វិញទាំងរលីងរលោងទឹកភ្នែក។
" ថេយហា៎...កូនដឹងទេ..ជូនកាលម៉ែឯងដេកយំព្រោះតែនឹកឯងទៀតផងណាកូន"លោកគីម បាននិយាយបន្ទឺឡើងពីរលើអ្នកស្រីគីម ពិតមែនហើយថ្ងៃខ្លះគាត់បានចេញមកអង្គុយនៅក្នុងបន្ទប់របស់រាងតូចហើយក៏គេងយំនឹកកូនប្រុសតែមួយគ្រាប់របស់គាត់រហូតដល់យប់ខ្លះក៏គេងលក់នៅក្នុងបន្ទប់របស់ថេយ៍ក៏មានដែរ។
" ពុកហ៎ កុំនិយាយបែបនេះអី...ហ្ហឹកៗ"ឮឪពុករបស់ខ្លួននិយាយបែបនេះថេយ៉ុងក៏ក្រសោបមុខយំឡើង មើលគាត់និយាយចោះធ្វើឲ្យគេទប់ទឹកភ្នែកមិនជាប់ទៅហើយ។
" បងឃើញទេ អូនថាកុំនិយាយៗ មើលចោះកូនយើងយំបាត់ទៅហើយ " អ្នកស្រីគីម ងាកទៅស្តីឲ្យស្វាមីទាំងខឹងសម្បា មើលចោះគាត់រឹងណាស់ថាកុំឲ្យនិយាយរឿងនេះប្រាប់កូន តែគាត់នៅតែនិយាយ ឃើញទេគេយំបាត់ហើយទោះបីជាទូរស័ព្ទរបស់ពួកគេមើលមិនឃើញមុខរបស់គ្នាក៏ដោយក៏គាត់ស្តាប់សម្លេងយំដង្ហក់របស់រាងតូចបានដែរ។
" ហាស់ៗ កូនអូននេះនៅតែក្មេងដដែល"
" យ៉ាប់ណាបងឯងនេះ ! នៅសើចចេញទៀត.." ពួកគាត់នាំគ្នាប្រកែកគ្នា ដែលធ្វើឲ្យថេយ៉ុង ឈប់យំហើយក៏បែបមកញញឹមវិញមុននឹងនិយាយទៅកាប់ពួកគាត់ម្តងទៀត÷
