50:តើអូនគិតដល់ណាហើយមាសស្នេហ៍

732 42 2
                                        

"ទៅញាំុបាយជាមួយគ្នាទៅ..."ដោយហេតុតែខ្ចិលញ៉ោះរាងតូចបន្តទៀតនាយសង្ហារក៏បន្លឺឡើង ថេយ៍ឮបែបនេះក៏ងាកទៅសម្លឹងមើលមុខរបស់នាយបន្តិច។ មិនដឹងថានាយកំពុងតែគិតអ្វីនោះទេសុខៗក៏មកបបួលទៅញាំុបាយអីណា។

" មិនទៅទេ ជ្រេញមុខលោកលេបបាយមិនលេប"

" បើលេបបាយមិនចូលលេបរបស់នៅចន្លោះភ្លៅរបស់បងវិញទៅ ធានាថាអូនដកចិត្តមិនរួច"មិនត្រឹមតែនិយាយនោះទេនាយនៅខិតទៅកៀករាងតូចហើយក៏ចាប់ដៃរបស់ថេយ៍ឲ្យមកប៉ះជាមួយនឹងកំណាត់ខោរបស់នាយទៀតផង។

" អា៎...អាមនុស្សឆ្កួត ចនជុងហ្គុក..."រាងតូចអៀននឹងទង្វើរបស់នាយមុខឡើងក្រហមទៅហើយ មិនដឹងជាស្តីទេមកលែងចឹងៗតើនរណាត្រឹមមិនអៀនបានទៅ??

" តើអូនគិតដល់ណាហើយមាសស្នេហ៍...."ជុងហ្គុកនាយនិយាយទាំងសើចរហឹស។ សម្លឹងមើលទៅកាន់ថេយ៉ុងដែលកំពុងតែព្យាយាមទប់សំណើចរបស់គេកុំឪ្យលេចចេញមកចំពោះមុខប្រុសម្នាក់នេះ គេពិតជាសែនស្អប់នាយជាខ្លាំង។

" ឈប់ភ្លាមណាខ្ញុំប្រាប់ឲ្យឈប់...." ថេយ៍លើកកែវទឹកនៅជិតខ្លួនតម្រង់មកកាន់រាងក្រាស់បើមិនតែនិយាយទៀតគេនឹងកប់នាយឲ្យដឹងគ្នាម្តង។

" បានបងឈប់ញ៉ោះអូក៏បានតែឥលូវទៅញាំុបាយជាមួយគ្នាទៅ..."

" លោកមានគំនិតមិនល្អលើខ្ញុំទេដឹង??"រាងតូចដាក់កែវទឹកនោះចុះរួចក៏ងក់ទៅសម្លក់មុខនាយដោយការសង្ស័យមនុស្សដូចជានាយនេះទុកចិត្តមិនបាននោះទេ។

" តើអូនមានអ្វីពិសេសឲ្យបង ជ្រួលជ្រើមទៅបើនៅលើដងខ្លួនរបស់អូនបងក៏ធ្លាប់ឃើញអស់ទៅហើយនឹង"

" កាលពីមុនវាផ្សេងឥលូវវាផ្សឹង..."ថេយ៍និយាយទាំងបែបមុខចេញ។

"ផ្សឹងយ៉ាងមិចទៅតើវាស្រស់ស្អាតជាងមុនតើមែនទេ?"

"អាមនុស្សបែក សតិនេះ...នៅញញឹមដល់ណាទៀតមិនទៅទេឬ??"

"ទៅហើយៗ "ជុងហ្គុកក៏រត់មកកៀកស្មាររបស់ថេយ៉ុងបណ្តើរគ្នាចេញទៅ

" លែង...ដឹប"តែក៏ត្រូវមួយកែងរបស់រាងតូចចំកណ្តាលពោះហាប់ណែនរបស់នាយ រួចក៏ដើរចេញទៅយ៉ាងលឿនហើយរាងក្រាស់ក៏រត់តាមពីក្រោយ។

រឿង ពិសោធន៍ស្នេហ៍🌾☘️ Where stories live. Discover now