11:ស្អាតដូចស្រី

1K 42 2
                                        

.ផាំងៗ ស្នូរកាំភ្លើងបានបន្លឺឡើង រន្ទឺពេញកន្លែងចតឡាន តែនៅទីនេះវាពិតជាស្ងាត់ល្អណាស់គឺមានតែប្តីប្រពន្ធមួយគូរដែលទើបតែបណ្តើរគ្នាចេញពីជួបដៃគូរជំនួញរបស់ពួកគាត់ទាំងពីរ។

"លោកបង....." អ្នកស្រីចន ស្រែកឡើងទាំងស្លុតចិត្តពេលឡើងស្វាមីរបស់ខ្លួន ត្រូវបានគេលោបបាញ់នៅនឹងមុខស្រស់ៗបែបនេះ។ ដោយគ្រាប់កាំភ្លើងពីរគ្រាប់បានហោះទៅទម្លុះនៅត្រង់ស្មាររបស់គាត់ខាងឆ្វេងមួយគ្រប់ហើយមួយគ្រាប់ទៀតគឺត្រង់ពោះរបស់គាត់ដែលវាកៀននឹងថើមរបស់គាត់មែនទែន។ធ្វើឲ្យគាត់ចាប់ផ្តើមហូរឈាមចេញពីមាត់។

" ប្រាប់គេគ្រប់គ្នាទៅថាបងស្លាប់ដោយថា ជំងឺ....ហើយកុំឲ្យកូនប្រុសរបស់តើងគេដឹងរឿងនេះអីគេនៅក្មេងណាស់.." ឈាមចាប់ផ្តើមហូរចេញពីមាត់របស់លោកចន  ។ ដោយរាងកាយរបស់គាត់ត្រូវបានភរិយាអោបយ៉ាងណែន អង្គុយផ្ទាល់សីុម៉ង់។

" អត់ទេលោកបង..ហ្ហឹកៗ..លោកបងមិនអាចស្លាប់បានទេ ត្រូវហើយនាយវង់នាយវង់...អូននឹងហៅគេឲ្យមកជួយលោកបង...ហ្ហឹកៗ" ទឹកភ្នែកហូរជោកថ្ពាល់ហៅស្វាមីទាំងក្តីឈឺចុកចាប់។ ប្រាប់ទៅកន់គាត់ថាកុំទាន់ឲ្យគាត់បិតភ្នែកអី ខ្លួននឹងទៅហៅឲ្យគេមកជួយ។ ភ្លាមនោះគាត់ក៏ស្រាប់តែនឹកឃើញ ដល់នាយវង់ដែលជាជំនិតរបស់ស្វាមីរបស់គាត់ គាត់ក៏ទាញកាបូបនៅក្បែរនោះរាវរកទូរស័ព្ទដៃដើម្បីខលទៅរកនាយវង់។

.បច្ចុប្បន្ន!! ភូមិគ្រឹះត្រកូលចន

.ឈូឈូ...
សម្លេងទឹកនៅក្នុងបន្ទប់ទឹកក៏បានឮចេញមកខាងក្រៅតែម្ចាស់បន្ទប់ហាក់បីដូចជាមិនបានដឹងសោះថាបន្ទប់របស់ខ្លួនគឺកំពុងតែមានគេលោបចូលមកនោះ។

.ក្រាក!! បន្ទាប់ពីចំណាយពេលងូតទឹកអស់ជាង កន្លះម៉ោងថេយ៉ងក៏បានបើកទ្វារចេញពីបន្ទប់ទឹកដោយមានចងពុំកន្សែងជាប់នឹងខ្លួន ដូចជានារីក្តមុំយ៉ាងចឹង។ ថេយ៍ទាញកូនកន្សែងតូចមួយទៀតមកជូតដាក់សើមរបស់គេដោយមិនបានដឹងឡើយថាកាយវិការទាំងអស់នេះធ្វើឲ្យបុរសដែលកំពុងតែគេងនៅលើពូកសម្លឹងមើលមកគេដោយក្រសែភ្នែកឥតព្រិច។

" ស្អាតណាស់..នេះបើយើងមិនស្គាល់ឯងទេយើងគិតថាឯងជាមនុស្សស្រីបាត់ទៅហើយ..." ជុងហ្គុក
សម្លឹងមើលទៅកាន់អ្នកដែលកំពុងតែបិតភ្នែកជូតសក់របស់ខ្លួនទាំងអារម្មណ៍ល្អនោះនាយឡើងចង់ហៀរទឹកមាត់ទៅហើយ។ ទាំងដែលពីរយប់មិញច្របាច់កដៃគេឡើងចង់ថ្លោះមិនគិតនោះឡើយ។

រឿង ពិសោធន៍ស្នេហ៍🌾☘️ Where stories live. Discover now