.ក្រោយពេលជុងហ្គុកចេញទៅប្រជុំបាត់ ថេយ៉ុងគេក៏ដើរចូលមកក្នុងបន្ទប់ធ្វើការរបស់នាយសង្ហារវិញព្រោះមិដឹងថាត្រូវធ្វើអ្វី មានតែអង្គុយលែងៗរងចាំនាយចេញពីប្រជុំទៅផ្ទះជាមួយគ្នាតែប៉ុណ្ណោះ។ អន្លង់ពេលដែលរងចាំរាងក្រាស់នោះថេយ៉ុងគេក៏បានញាំុភ្លៅមាន់ដែលនៅសល់ក្នុងថង់ប៉ុន្មានដុំនោះ គេញាំុលែងរហូតដល់គេលក់នៅលើសាឡុងបាត់មិនដឹងខ្លួន។
.ក្រាក! ប្រហែល១ម៉ោងក្រោយមកជុងហ្គុកនាយក៏បញ្ចប់ពីការប្រជុំរួចក៏ត្រឡប់មកបន្ទប់ធ្វើការរបស់ខ្លួនវិញ។ ណាមួយលេខារបស់នាយបានប្រាប់ថាក្មេងម្នាក់នឹងនៅក្នុងនេះផងទើបនាយចូលមកតែម្តងទៅ។
"ពេលគេងលក់បែបនេះទៅ គួរឲ្យស្រឡាញ់ដែលតើ...មើលចោះមនុស្សស្អីសូម្បីតែគេងក៏នៅ ក្រលៀនឆ្អឹងមាន់ដូចឆ្កែដែរ" នាយសង្ហារបើកទ្វារចូលមកក៏ឃើញរាងតូចនៅខាងក្នុងពិតមែនហើយថែមទាំងគេងក្រលៀមឆ្អឹងភ្លៅមាន់ជាប់មាត់ទាំងដែលខ្លួនឯងកំពុងតែគេងលក់ទៀតផង។
"អឹម!....ជុបៗ..."ថេយ៍ក្រលាស់ខ្លួនបន្តិចរួចក៏ជញ្ជាក់មាត់របស់ខ្លួនព្រោះមុននឹងគេងគេជញ្ជាក់ភ្លៅមាន់ចឹងហើយពេលគេងលក់ក៏នៅតែជញ្ជាក់មាត់ជាប់។
" ហឹស!....."ឃើញភាពគួរឲ្យអស់សំណើចបែបនេះជុងហ្គុកនាយក៏មិនបានឲ្យកន្លងផុត ស្រួលនោះដែរ នាយសង្ហារក៏ទាញទូរស័ព្ទរបស់ខ្លួនចេញមកថតថេយ៉ុងដែលកំពុងតែគេងលក់នោះពីបីប៉ូសទុកជាអនុស្សាវរីយ៍ ដោយភ្លេចខ្លួនជុងហ្គុកក៏អោនមុខសឹមៗទៅរកបបូរមាត់របស់រាងតូចដែលប្រឡាក់ទៅដោយគ្រឿងមាន់នៅជាប់មាត់របស់គេ។
"អឹម!...."ជុងហ្គុកប្រើអណ្តាតទន់ៗរបស់នាយលិឌនៅរស់ជាតិនៅកៀកមាត់របស់រាងតូចទាំងដែលម្ចាស់របស់វាគឺមិនដឹងខ្លួនទល់តែសោះ។
" ហឹុម! អា៎...ដឹបៗ....អ្នកប្រុសចង់ធ្វើអ្វីខ្ញុំ អាអ្នកប្រុសមុខ ម៉ាសឺរ ងាប់ទៅៗចង់លួចស្នាមថើបដំបូងរបស់ខ្ញុំតើមែនទេ..."ដោយសារតែមានការរំខាន់នៅត្រង់បបូរមាត់របស់ខ្លួនថេយ៍ក៏ស្រាប់តែក្រហឹមមុននឹងបើកភ្នែកឡើង ក៏ឃើញជុងហ្គុកកំពុងតែលិឌអណ្តាតរបស់នាយ។ មិនសួរនាំច្រើនថេយ៉ុងក៏ធាក់នាយក្រាស់មួយជើងឲ្យដួលនឹងការ៉ូរួកគេក៏ឡើងពីលើជុងហ្គុកតែម្តង។
