04:ធូររលុង

1.3K 43 2
                                        

.យើងត្រឡប់ទៅមុននេះបន្តិច។ ជុងហ្គុកនាយគ្រាន់តែមកដល់ប្រលាយន្តហោះភ្លាមនាយក៏បានខលប្រាប់ទៅមិត្តសម្លាញ់របស់នាយឲ្យយកម៉ូតូមកទទួលនាយ។ ទាំងដែលពីមុខរបស់នាយសង្ហារមានឡានបញ្ឈរចោលរងចាំនាយតែមិនចង់ជិះឡាននោះឡើយគឺនាយចង់ជិះម៉ូតូធំវិញ។ហើយក៏គ្មាននរណាហ៊ានជំនាស់ចិត្តរបស់នាយនោះដែរ។

" អ្នកប្រុស ចូលឡានទៅណាទាន"ដោយឃើញថាអ្នកប្រុសរបស់ខ្លួនមិនព្រមចូលក្នុងឡានទល់តែសោះ ក៏ស្រប់តែកូនចៅរបស់នាយដែលអ្នកស្រីចនបានបញ្ជូនទៅនោះមកនិយាយជាមួយនាយតែវាមិនបានផលនោះឡើយព្រោះជុងហ្គុកនាយរឹងក្បាលណាស់។ នាយថាទេគឺទេហើយ។

" អត់ទេ យើងចង់បើកម៉ូតូ...យល់ទេ ??"

"តែគឺ...."

" គ្មានតែគ្មានស្ករនោះទេ...." ង៉ោង និយាយចប់ជុងហ្គុកបាឡើងម៉ូតូដែលកូនចៅមិត្តរបស់នាយមកយកមកឲ្យរួចក៏បើកចេញទៅដោយល្បឿនយ៉ាងលឿន។ហើយឡានដែលទៅទទយលនាយក៏ប្រញាប់បើកតាមពីក្រលយខ្លាចក្រែងមានគ្រោះថ្នាក់ដល់នាយ។

.យើងត្រឡប់មកវិញ

.ម៉ោង8 យប់ ពិតណាស់អ្នកនៅទីក្រុងភាពច្រើនពួកគេតែងតែធ្វើកម្មវិធីនៅម៉ោង៨យប់។ តួយ៉ាងដូចជានៅភូមិគ្រឹះចនពេលនេះយ៉ាងចឹង។ ភ្លៀវគ្រប់គ្នាត្រូវបានអញ្ចើញឲ្យចូលរួមនៅកម្មវិធីនៅយប់នេះគឺសិទ្ធិសឹងតែជាអ្នកមានលំដាប់ៗ ដោយអ្នកខ្លះជាមិត្តរបស់អ្នកស្រីផ្ទាល់ហើយអ្នកខ្លះទៀតជាអ្នករួមភាគហ៊ុនជាមួយគាត់ផងដែរ។ ហើយមិត្តចាស់ៗរបស់រាងក្រាស់ក៏មកចូលរួមផងដែរ។ មកដល់ភ្លាមអ្នកស្រីចនក៏ធ្វើកម្មវិធីទទួលស្វាគមន៍កូនកំលោះភ្លេតតែម្តងរកតែនាយសម្រាកមួយថ្ងៃមិនបាន។

.ចំណែកថេយ៉ុងពេញមួយល្ងាចនេះបន្ទាប់មកពីផ្សារវិញគឺគេរវល់នៅតែក្នុងចង្ក្រានបាយដោយគេមិនទាន់បានចួបជាមួយនឹងអ្នកប្រុសតូចម្ចាស់ផ្ទះនេះនោះឡើង តែគេបានឮអ្នកបម្រើនិយាយថាគាត់ពិតជាសង្ហារខ្លាំងណាស់តែវាមិនធ្វើឲ្យថេយ៉ុងរំជើបរំជួលនៅសម្តីរបស់អ្នកបម្រើទាំងនោះឡើយ។
.ក្នុងកម្មវិធី

" កូនជុងចុះមកហើយឬនៅ??"

"គឺនៅទេលោកស្រី..."

រឿង ពិសោធន៍ស្នេហ៍🌾☘️ Dove le storie prendono vita. Scoprilo ora