ភាគទី១៩ : ហ្គេមទើបតែចាប់ផ្ដើម

Начните с самого начала
                                        

    « តែ....»
     « ម៉ោះចាំខ្ញុំលាងរបួសឱ្យណា៎ស » ចនស៊ីផ្តល់ស្នាមញញឹមយ៉ាងស្រទន់ទៅកាន់ថេយ៉ុងជាមួយនិងក្តីបារម្ភ ប្រៀបដូចជាម្ដាយដែលធ្វើឱ្យម្ចាស់ខ្លូនគេនេះឃើញហើយនឹករអៀសចិត្តព្រោះពីពេលមុនមកគេមិនដែលធ្វើល្អដាក់គាត់ម្តងណានោះទេ តែមើលពេលនេះចុះ គាត់មើលមកកាន់គេដូចជាគ្មានរឿងអ្វីកើតឡើងគាត់មិនបានប្រកែប្រកាន់ខឹងនិងគេនោះទេ គេយល់ហើយមនុស្សល្អគឺបែបនេះឯង , បន្ទាប់ពីលាងរបួសឱ្យគេរួច អ្នកទាំងពីរក៏ចូលមកផ្ទះបាយសារជាថ្មីតាមបំណងរបស់ថេយ៉ុងគេចង់រៀនធ្វើម្ហូបទើបចនស៊ីធានាថាគាត់និងបង្រៀនគេដោយខ្លួនឯង

    « គេធ្វើបែបនេះណា៎អ្នកប្រុសតូច »
    « ហៅខ្ញុំថាថេយ៉ុងគឺបានហើយ » ចនស៊ីញញឹមងក់ក្បាលនិងចាប់ផ្តើមបង្រៀនគេតាមមុខជំនាញរបស់គាត់ រាងតូចឈរសម្លឹងមើលការរៀបរាប់និងអំពីរបៀបធ្វើគ្រប់យ៉ាង ដំបូងគេធ្វើមិនសូវជាបានល្អទេ តែដល់ពេលយូរទៅមានគ្រូដែលល្អបង្ហាត់បង្រៀនបែបនេះចំគេជាមនុស្សឆ្លាតឆាប់យល់ដឹងផងនោះ ការងារទាំងអស់នេះគឺរួចរាល់ជាស្រេចបានល្អគួរសម

     « ហិហិរួចហើយ!! »
     « ហឹម!! ល្អណាស់ » ចនស៊ីងក់ក្បាលមើលទៅ ស្នាមញញឹមរបស់គេពេលនេះដូចជាមានក្តីសុខខ្លាំងណាស់ ឃើញបែបនេះហើយគាត់ក៏សប្បាយចិត្តដូចគ្នា ចំពោះគាត់គឺគ្មានពាក្យថាស្អប់ខឹងឬគុំគួនជាមួយនិងក្មេងម្នាក់នេះនោះទេផ្ទុយទៅវិញពេលដែលឃើញគេបែបនេះហើយគាត់បែរជា មានចិត្តអាណិតគេទៅវិញ ទោះពីមុនមកគេធ្លាប់អាក្រក់ដាក់គាត់ប៉ុណ្ណាក៏គាត់មិនដែលយកវាទុកក្នុងចិត្តនោះដែរ
...............

     SKIP...

     « ម្ចាស់តូចត្រូវដឹង! នៅអាទិត្យក្រោយនេះម្ចាស់ប៉ានិងម្ចាស់ម៉ាក់របស់បុត្រ យើងទាំងពីរនិងត្រូវហោះហើរទៅអង់គ្លេស ដូចច្នេះបុត្រត្រូវនៅទីនេះព្រោះយើងយល់ថាបុត្រមានការងារជាច្រើនដែលត្រូវធ្វើ យើងទុកព្រះទ័យលើបុត្រតែមួយអង្គគត់ »

     « តែ...ពួកទ្រង់ទៅអង់គ្លេសធ្វើអ្វីទៅ? »
     « ពួកយើងមានការងារសំខាន់ ហើយទៅដល់ទីនោះក៏ ឈាងទៅសួរសុខទុក្ខម្ចាស់ពូរបស់បុត្រនិងក្មួយស្រីសំណព្វរបស់ម្ចាស់ប៉ានៅទីនោះដូចគ្នាណា៎ស នៅពេលត្រឡប់មកវិញគេក៏និងមកជាមួយនិងពួកយើងហើយនិងមករស់នៅវាំងនេះជាមួយនិងពួកយើងដូចគ្នា ទ្រង់គឺព្រះនាងយ៉ាត្រាជាក្មួយស្រីបង្កើតរបស់យើងត្រូវជាអនុជត្រីជីដូនមួយរបស់បុត្រ » ជុងហ្គុកជ្រួញចិញ្ចើមចូលគ្នាទាំងចម្ងល់ព្រោះតាំងពីរស់នៅក្នុងវាំងនេះមកគេមិនដែលដឹងសោះឡើយថាម្ចាស់ប៉ារបស់គេមានក្មួយស្រីដែរនោះ ប៉ុន្តែស្តាប់ទៅហាក់ដូចជានាងជាក្មួយស្រីសំណព្វរបស់ទ្រង់ផងដែរ ទ្រង់ប្រហែលជាសព្វព្រះទ័យនាងខ្លាំងណាស់ហើយ

🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីМесто, где живут истории. Откройте их для себя