" ត្រូវហើយកូនមិនខុសទេ!! តែកូនមានដឹងទេ? ថាកូនកំពុងតែប្រឡែងលែងជាមួយនឹងភ្លើងហើយណាថេយ៍ នេះបើពួកគេចាប់បានថាកូនព្រមរៀបការចូលទៅក្នុងត្រកូលរបស់ពួកគេដើម្បីសើុបរឿងទាំងអស់នោះ លទ្ធផលរបស់កូននឹងបែបណា? កូនមានធ្លាប់គិតដែរឬទេ?? រឿងនេះនេះប៉ាក៏ធ្លាប់បាននិយាយជារើយៗមកហើយដែលតើវាមិននៅក្នុងចិត្តរបស់កូនខ្លះទេឬ??" គាត់បានដឹងព្រោះតែមានក្រុមងារការរបស់គាត់ជាច្រើនអ្នកដែលត្រូវបាត់ខ្លួននៅពេលដែលចូលទៅទៅក្នុងផ្ទះរបស់ត្រកូល ពួកគេបានបាត់ខ្លួនទៅដោយសម្ងាត់នឹងមិនឃើញសូម្បីតែសាកសពឬក៏គ្រោងឆ្អឹង។ រហូតដល់ពេលកំណត់ទើបខាងប៉ូលិសទទួលបានសារចម្លែកចូលមក បញ្ជាក់ប្រាប់ថាអ្នកទាំងអស់នោះបានទៅដល់ ឋានយមបាលបាត់អស់ទៅហើយ។ ហើយពួកគាត់នឹងសមាជិកគ្រួសារជនរងគ្រោះទាំងអស់នោះក៏មានតែអារម្មណ៍ថាសោកស្តាយតែប៉ុណ្ណោះ។
" សម្រាប់រឿងនេះកូនបាន គិតនឹងត្រៀមចិត្តទទួលយកវាហើយ កូនមិនខ្លាចនោះទេ ហើយកូនក៏មិនចង់បានតែដំណែងតែមួយមុខនោះដែរ គឺកូនគ្រាន់តែឲ្យកម្ចាត់មនុស្សអាក្រក់ឲ្យអស់ពីប្រទេសរបស់យើងតែប៉ុណ្ណោះ!!"
" ចោះបើកូនបាក់ចិត្តស្រលាញ់គេ?? តើកូននឹងធ្វើបែបណា??"
"ប៉ា?? មិចក៏ប៉ានិយាយបែបនេះ??" គេមិនយល់ទេ តើហេតុអ្វីនៅសុខៗស្រាប់តែប៉ារបស់គេលើករឿងនេះមកនិយាយ?? តើវាចូលប្រធានបទដែលពួកគេកំពុងតែប្រកែកគ្នាដែលទេ??
" ជុងហ្គុកសម្តីផ្អែមពូកែយកចិត្ត តើកូនមានបានសង្កេតមើលខ្លួនឯងខ្លះទេ?? ទៅលើសកម្មភាពរបស់ខ្លួនឯងចំពោះគេ??"
"......." ថេយ៍ស្តាប់សម្តីរបស់ឪពុករបស់ខ្លួនរួមក៏ស្ងាត់មាត់បន្តិច ព្រោះតែវាហាក់បីដូចជាត្រូវនៅអ្វីដែលគាត់បាននិយាយចេញមក។
" កន្លងមក ប៉ាក៏មិនបានពិបាកចិត្តក្នុងរឿងនេះនោះឡើយព្រោះប៉ាគិតថាវាត្រឹមតែជាការងារ តែប៉ុណ្ណោះ តែមកទល់ពេលនេះទើបប៉ាយល់ថាអ្វីដែលប៉ាបានគិតកន្លងមកគឺវាខុស ព្រោះតែអ្វីកូនមានដឹងទេ? ព្រោះតែពេលនេះកូនប្រុសរបស់ប៉ាកំពុងតែលិចលង់ជាមួយនឹងគេទៅហើយ"
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
ភាគទី18: តែអ្វី? ឬក៏នាងមិនទុកចិត្តយើង?
Start from the beginning
