ភាគទី១៣ : បាត់បង់ការចងចាំ

Start from the beginning
                                        

    « គេអស់អីហើយ កុំបារម្ភអី » សម្ដីរបស់ទ្រង់ធ្វើអោយចន ស៊ីងើបមុខឡើងលើកដៃវាសទឹកភ្នែកចេញ ដោយសារតែក្តីព្រួយបារម្ភពីកូនទើបធ្វើឱ្យគាត់អង្គុយមើលគេទាំងហូរទឹកភ្នែក

    « នាងខ្ញុំអរព្រះគុណអ្នកអង្គម្ចាស់ហើយដែលបានជួយ កូនប្រុសរបស់នាងខ្ញុំ នាងខ្ញុំមិនដឹងជាបានអ្វីតបស្នងទ្រង់វិញនោះទេ »

     « ឪពុកជួយកូនខ្លួនឯងគ្មានពាក្យថាតបស្នងវិញនោះទេ យើងជួយបុត្ររបស់យើងវាគ្មានអ្វីទាស់ខុសនោះឡើយ » អ្នកអង្គម្ចាស់ញញឹមបន្ទាប់ពីពោលរួច ប៉ុន្តែចនស៊ីបែរជា ស្ងៀមស្ងាត់បន្តិច ទើបបែរមកមើលទ្រង់មុននិងនិយាយ :

     « គេមិនមែនជាបុត្ររបស់ទ្រង់នោះទេ អ្នកអង្គម្ចាស់ទ្រង់ យល់ច្រឡំហើយ គេគ្រាន់តែជាកូនអ្នកបម្រើម្នាក់សូមទ្រង់កុំមានបន្ទូលបែបនេះវាមិនល្អនោះទេ »

    « អូនមិនអាចកុហក់យើងទេចនស៊ី ប៉ុន្មានឆ្នាំមកនេះយើងតាមរកអូនស្ទើរក្រឡាប់ផែនដីនេះទៅហើយ ពេលនេះយើងក៏បានជួបអូនហើយនិងកូនទៀត អូនមិនអាចប្រកែកទេ តាមមើលគេមានវ័យប្រហែលជាជាង២០ឆ្នាំហើយ វាក៏ជា រយ:ពេលមួយដែលអូនចាកចេញពីយើងដូចគ្នា អូនចាកចេញទាំងកំពុងពរពោះបុត្ររបស់យើង ចនស៊ីត្រឡប់មករកបងវិញបានទេ »

      អ្នកម្ចាស់ពោលពាក្យមួយម៉ាត់ៗទាំងអួលដើមក៎ រឿងគឺវាបែបនេះ ម្ដាយរបស់ជុងហ្គុកកាលពីជាង២០ឆ្នាំមុនគាត់គឺជាភរិយារបស់អ្នកអង្គម្ចាស់ជាភរិយាដែលទ្រង់ស្រលាញ់ខ្លាំងបំផុត តែដោយសារតែវណ្ណៈការរាំងពីមនុស្សមួយចំនួនជុំវិញខ្លួន ទើបធ្វើឱ្យគាត់គិតនិងសម្រេចចិត្តត្រូវចាកចេញទាំងពេលនោះខ្លួនកំពុងពរពោះបុត្ររបស់ទ្រង់នៅក្នុងផ្ទៃ ប៉ុន្តែអ្នកអង្គម្ចាស់ទ្រង់ មិនបានជ្រាបនោះទេរហូតចាប់ពីពេលដែលគាត់ចាកចេញ ទ្រង់ក៏បញ្ជាឱ្យគេតាមរកគាត់រហូតមកដល់ពេលនេះ ។

    « ទេ! រឿងនោះវាកន្លងហួសទៅយូរហើយ ពួកយើងរស់នៅរៀងខ្លួនសូមទ្រង់កុំគិតពីវាទៀតអី ពួកយើងគួររស់នៅរៀងខ្លួនវាជារឿងដែលល្អបំផុត »

    « អត់ទេ! យើងមិនអនុញ្ញាតឱ្យអូនហើយនិងបុត្ររបស់យើង ទៅណាទៀតទេយើងមិនអនុញ្ញាតជាដាច់ខាត »

🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីWhere stories live. Discover now