70:បងនឹងថ្នម

Start from the beginning
                                        

"បែបនេះមែនទេ??"

"ត្រូវហើយ ប្រើដៃរបស់លោកញីលើសាច់អាវនឹងទៅ។ ចំណែកខោនេះវាប្រឡាក់ខ្លាំងចឹងហើយយើងប្រើអានេះសម្រាប់ដោសលើវាបែបនេះ...បើវាមិនប្រឡាក់ទេមិនបាច់ដោសលើវាទេ ព្រោះវាអាចធ្វើឲ្យបែកសាច់កំណាត់មើលទៅមិនស្អាត" ថេយ៍និយាយរៀបរាប់មួយៗទៅកាន់នាយហើយមិនត្រឹមតែនិយាយនោះទេក៏បានធ្វើឲ្យជុងហ្គុកមើលផងដែរ។

" សឺត! អរគុណអូន!!"ឆ្លៀតឱកាសថេយ៍កំពុងតែអោនមុខពន្យល់ខ្លួនជុងហ្គុកក៏អោនមុខទៅថើបរាងតូចមួយខ្សឺតទាំងញញឹមព្រានទៀតផង។

"ណែ!មិចក៏មកលួចថើបខ្ញុំទៀតហើយ??"ពីមួយថ្ងៃទៅមួយថ្ងៃជុងហ្គុកតែងតែលួចថើបគេមិនចេះណាយសោះថ្ងៃខ្លះនៅចំពោះមុខឪពុកម្តាយរបស់រាងតូចក៏នាយនភឆ្លៀតលួចថើបបានទៀត។

"ប្រពន្ធបងល្អយ៉ាងនឹងបងគ្រាន់តែចង់អរគុណអូន!!"

"កុំមកនិយាយច្រើនឆាប់បោកឲ្យរួចទៅ...."

" នេះណែ!!"ថេយ៍និយាយហើយរៀបនឹងងើបចេញស្រាប់តែជុងហ្គុកនាយបាចពពុះសាប៊ូដាក់រាងតូច។

" អា៎មនុស្សឆ្កួតធ្វើអីនឹង?? សើមអស់ហើយ...ចនជុងហ្គុកឈប់ភ្លាម..."

"មិនឈប់ទេមិនឈប់ទេ...ហាស់ហាៗៗ"

" ចង់លែងបែបនេះមែនទេ?បាន...នេះណែ...ហាស់ៗៗ" អ្នកទាំងពីរក៏ជះពពុះសាប៊ូដាក់គ្នាទៅវិញទៅមក ។ សកម្មភាពរបស់អ្នកទាំងពីរបានស្តិតនៅក្រោយក្រខ្សែរភ្នែករបស់រាងចំណាស់ពីគូរសម្លឹងមើលមកពួកគេជាមួយនឹងអារម្មណ៍ជាច្រើនដែលពួកគាត់បានគិតនៅក្នុងចិត្ត។

" មើលទៅ ក្មួយជុងដូចជាស្រឡាញ់កូនយើងដល់ហើយបង គិតចឹងទេ??"

"ត្រូវហើយ!បងក៏គិតចឹងដែរ គេសុខចិត្តលះបង់ភាពសុខស្រួលរបស់គេដើម្បីមករស់នៅលំបាកនៅទីនេះ ទោះវាមិនយូរក៏ដោយក៏គេមានការតស៊ូដែរ"

" នេះបងលែងចង់ធ្វើបាបគេទៀតហើយតើមែនទេ??"

"បានកូនប្រសារល្អយ៉ាងនេះបងមិចនឹងដាច់ចិត្តធ្វើបាបគេទៀតទៅ...ពេលកន្លងមកបងគ្រាន់តែចង់ដឹងថាគេស្រឡាញ់កូនយើងមែនឬក៏អត់?..."គាត់ញញឹមដាក់ប្រពន្ធរបស់គាត់បន្តិចរួចក៏ដើរសំដៅទៅរកពួកគេទាំងពីរតែកំពុងតែប្រលែងគ្នាសើចសប្បាយមិនឈប់។

រឿង ពិសោធន៍ស្នេហ៍🌾☘️ Where stories live. Discover now