ភាគទី១២ : រឿងអយុតិធម៌

Start from the beginning
                                        

    « ជុងកូនលំបាកហើយ! ហ្ហឹកៗម៉ែសុំទោស សុំទោស ដែលធ្វើឱ្យកូនត្រូវមកលំបាកបែបនេះម៉ែសុំទោស » ចនស៊ីរៀបរាប់លាយទឹកភ្នែកដែលហូរចុះមក ហត្ថាម្ដាយថ្លៃលើកក្រសោបមុខកូនប្រុស គាត់មិនបានពិបាកចិត្តដែលខ្លួនឯងជួបរឿងបែបនេះទេ តែគាត់បែរជាពិបាកចិត្តនៅពេលដែលឃើញកូនប្រុសជាទីស្រលាញ់ត្រូវមកលំបាកជាមួយខ្លួនបែបនេះ តើវាជាកម្មពារអ្វីអោយពួកគេមកជួបរឿងបែបនេះ ?

     « អត់ទេកូនមិនលំបាកនោះទេ សំខាន់ឱ្យតែមានអ្នកម៉ែនៅក្បែរកូន កូនក៏សប្បាយចិត្តណាស់ទៅហើយ! អ្នកម៉ែចាំនៅទីនេះសិនហើយ កូនទៅតែមួយភ្លែតទេ » ជុងហ្គុកញញឹមលើកដៃជូតទឹកភ្នែកឱ្យម្តាយរបស់នាយមុននិង ងើបខ្លួនឡើងបែរទៅមើលជ្រុងម្ខាងដែលមានលក់របស់របរដែលគេគិតថាអាចហូបបានសមល្មមនិងប្រាក់ដែលគេមាន នាយកំលោះងាកឆ្វេងស្ដាំដើម្បីឱ្យប្រាកដថាគ្មានឡានម៉ូតូឆ្លងកាត់ មុននិងឈានដើរទៅ ប៉ុន្តែមកដល់ពាក់កណ្តាលផ្លូវមិនទាន់ឈានបានបន្តទៅមុខទៀតផងស្រាប់តែមានពន្លឺអ្វីម្យ៉ាងចាំងផ្លាតមកចំភ្នែករបស់គេ , នាយងាកមួយឆ្វាច់ព្រោះតែងងឹតភ្នែក មួយភ្លែតស្រាប់តែពេលនោះ....

     « កូនប្រុសប្រយ័ត្ន !!!!! »
     « អ្ហា៎....» ផាំងង!!!! សម្លេងបុកខ្នាតលាន់ឮឡើង ស្រប ពេលដែលរាងកាយមាំក្រាស់ត្រូវខ្ទាតទៅនិងជ្រុងម្ខាងនៃដងផ្លូវធ្វើឱ្យរាងកាយមានរបួសនិងបែកក្បាលហូរឈាមស្រោចខ្លួនលើដងផ្លូវសន្លប់ស្តូកស្តឹង មនុស្សម្នារនៅក្បែរនាំគ្នាស្ទុះស្លន់ស្លោររត់មកមើល រួមទាំងអ្នកជាម្តាយដែលបានឃើញហេតុការណ៍នៅជ្រុងម្ខាងតក់ស្លុតងើបរត់មកក្រសោបកូនឡើងស្ទើរទន់ជើងដួលទៅនិងដី

    « ជុង...ហ្ហឹកៗជុងហ្គុកកូនប្រុសបើកភ្នែកឡើងកូន កុំបិទភ្នែកបែបនេះកុំបំភ័យម៉ែបានទេហ្ហឹកៗ អ្នកណាក៏បានដែរសូមជួយកូនប្រុសខ្ញុំផង!! ហ្ហឹកៗជួយគេផង ជុងហ្ហឹកកូនងើបឡើង បើកភ្នែកមកមើលម៉ែរបស់កូនមកកូនប្រុស » ដើមទ្រូងអ្នកជាម្តាយស្ទើរប្រេះបែកជាពីរស្របពេលដែលកែវភ្នែកទាំងគូរឃើញកូនប្រុសជាទីស្រលាញ់ស្ថិតក្នុងសភាពបែបនេះលើលោកនេះគាត់មានតែគេម្នាក់ដែលជាកែវភ្នែកជាជិវិត បើគេកើតអីទៅតើអោយគាត់រស់នៅបានយ៉ាងដូចម្តេច? សម្រែកអ្នកម្តាយស្រែកឡើងអង្វរក៎សុំជំនួយស្ដាប់ឮហើយសែនរន្ធត់រំជើបរំជួល

    « យកគេជៀសចេញពីផ្លូវនេះទៅ មិនឃើញក្បួនដង្ហែររបស់អ្នកអង្គម្ចាស់ឆ្លងកាត់ទេហ្ហេស? គេដើរគ្មានភ្នែកមើល មិនដឹងច្បាប់ទម្លាប់សមតែជួបបែបនេះហើយ »

    « ហ្ហឹកៗ!! » ចនស៊ីភ្ញាក់ងាកទៅមើលមនុស្សដែលគ្មាន ទំនួលខុសត្រូវមើលទៅស្លៀកពាក់សមសួនដូចជាអង្គរក្សក្នុងវាំងប៉ុន្តែបែរជាមកឈរស្តីឱ្យគាត់ផាំងៗគ្មានការគិតគ្មានក្ដីមេត្តាការអាណិតសូម្បីតែបន្តិច តើចិត្តនេះសាងពីអ្វី? ឃើញមនុស្សស្លាប់ហើយមិនជួយបែរជាប្រើពាក្យសម្ដីគម្រោះគត្រើយគួរឱ្យស្អប់បែបនេះ? តើក្បួនដង្ហែអ្វីសំខាន់ជាងជីវិតកូនប្រុសរបស់គាត់ទៀតនោះ ?

    « បិទមាត់ឯងទៅ នេះឯងបើកឡានបុកគេស្ទើរនឹងស្លាប់រស់ទៅហើយនៅមានមុខមកនិយាយបែបនេះទៀត ហ្ហេស? ក្បួនដង្ហែរបស់យើងវាមិនសំខាន់ជាងជីវិតមនុស្សទៀតនោះទេឆាប់នាំគេទៅមន្ទីរពេទ្យភ្លាមទៅ » ខុសពីអ្នកមុនមនុស្សម្នាក់នេះតាមស្ដាប់សម្ដីនិងការស្លៀកពាក់គឺជាអ្នកថ្លៃថ្នូរខ្ពង់ខ្ពស់និងមានមេត្តា ចនស៊ីងើបសម្លឹងឡើងទៅសម្លឹងមុខរបស់គេ ស្រាប់តែពេលដែលបានឃើញហើយបែរជាធ្វើឱ្យគាត់ភ្ញាក់ផ្អើលភ្លាមៗ តើមកពីហេតុអីទៅ?

    « ចនស៊ី?? » សូម្បីតែបុរសចម្លែកនោះក៏ភ្ញាក់ផ្អើលមិន ខុសពីគាត់ដូចគ្នា ម្នាក់ៗសម្លឹងមើលគ្នាទៅវិញទៅមក ហាក់ដូចជាមនុស្សដែលធ្លាប់ស្គាល់និងបែកគ្នាជាយូរនិង ត្រឡប់មកជួបគ្នាវិញយ៉ាងអញ្ចឹង

    « ជួយ...ហ្ហឹកៗជួយកូនប្រុសនាងខ្ញុំផង » ពាក្យសម្តីអង្វរក៎សុំជំនួយឮឡើងខ្សាវៗធ្វើឱ្យអ្នកខាងនោះភ្ញាក់ខ្លួនព្រើតងាកទៅមើលប្រុសកំលោះដែលចនស៊ីឱបនៅក្នុងដៃនិងហៅគេថាកូនប្រុស ឃើញហើយគាត់ក៏ងក់ក្បាលនិងបញ្ជាអោយកូនចៅក្រោមបង្គាប់នាំគេដាក់ទៅក្នុងឡានដើម្បីនាំទៅមន្ទីរពេទ្យ

    នៅតាមផ្លូវនោះ ក្នុងឡានមានសភាពអាប់អួរចនស៊ីគិតតែពីយំឱបកូនប្រុសគាត់ បុរសនោះឃើញហើយក៏មិនហ៊ាននិយាយអ្វីគឺគិតតែសម្លឹងមើលមុខរបស់គាត់ឆ្លាស់គ្នាជាមួយនិងជុងហ្គុកយ៉ាងចម្លែក ។
................
    
    សូមរងចាំតាមដានភាគបន្ត.....
     ចន ថេយ៍វី💜💚






🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីWhere stories live. Discover now