ភាគទី១២ : រឿងអយុតិធម៌

Start from the beginning
                                        

     « គឺ...គឺអត់ទេ កូនគ្រាន់តែចង់ឱ្យអ្នកម៉ាក់បណ្ដេញពួកគេចេញពីផ្ទះនេះទៅអោយឆាប់ៗ បើនៅតែបែបនេះគឺយូរខ្លាំងណាស់អ្នកម៉ាក់ កូនអន្ទះសារចង់ឱ្យពួកគេចេញទៅឥឡូវនេះ » ថេយ៉ុងឆ្លើយតបទៅម៉ាក់របស់គេទាំងរដេបរដុប តាមពិតវាមិនដូចជាសម្តីរបស់គេនិយាយនោះទេ ព្រោះនូវពេលដែលបានឃើញសកម្មភាពទាំងអស់នេះចិត្តរបស់គេបែរជាទោរទន់ទៅអាណិតអ្នកទាំងពីរទាំងមិនគួរឱ្យជឿឡើយថាមនុស្សដែលគេធ្លាប់ស្អប់តែគេបែរជាមានចិត្តអាណិតទៅវិញ

     « ហ្ហឹស! ម៉ាក់ក៏អន្ទះសារដូចគ្នា ល្អ! បើកូនចង់បានបែបនេះទៅហើយម៉ាក់ក៏មិនយល់ទាស់ដែរ!! ពួកឯង ស្រាយចំណងពួកវានាំវាចេញទៅក្រៅរបងផ្ទះយើង ប្រមូលរបស់របរពួកវាចេញពីផ្ទះយើងឱ្យអស់ទៅ » លោកស្រីចាងឈរបញ្ជាទាំងញញឹម មុននិងបណ្ដើរកូនប្រុសសំណព្វចិត្តចេញទៅ តែថេយ៉ុងគេហាក់នៅមិនស្ងប់ចិត្តឆ្លៀតដៀងភ្នែកសម្លឹងមើលទៅជុងហ្គុក គេមិនយល់ខ្លួនឯងនោះទេថាហេតុអីក៏មានអារម្មណ៍បែបនេះ ទាំងដែលតាមពិតគេគួរតែ សប្បាយចិត្តនិងត្រេកអរទៅវិញទេ
.............

    SKIP....

     ជុងហ្គុកនិងម្ដាយរបស់នាយត្រូវពួកគេនាំចេញមកក្រៅរបងផ្ទះនិងប្រមូលរបស់របរពួកគេទាំងអស់ឱ្យយកចេញទៅជាមួយ ម្តាយកូនកំសត់ទាំងពីរស្វះស្វែងរើស របស់របរដើរចេញទៅទាំងឈឺរបួសពេញខ្លួន ពួកគេមិនអាចធ្វើអ្វីបានក៏មានតែសុខចិត្តចាកចេញទាំងសភាពគួរឱ្យអាណោចអាធមបែបនេះ ។ ទាំងពីរនាក់ម្តាយកូនចេះតែធ្វើដំណើរចេញទៅដល់ទីណាក៏បានដើម្បីឱ្យផុតពីឋាននរក ផុតពីមនុស្សចិត្តអាក្រក់ទាំងអស់នោះ ការធ្វើដំណើរទាំងអស់កម្លាំងខ្លួនប្រាណឈឺរបួសស្ពឹកស្រពន់ ក្រពះក៏ចាប់ផ្តើមកូរគ្មានអ្វីចូលពោះសូម្បីតែបន្តិច សភាពពេលនេះគឺពួកគេមិនខុសពីជនអនាថានោះទេ ។

     « អ្នកម៉ែសម្រាកនៅទីនេះសិនទៅ! ចាំកូនទៅរកអ្វីមកឱ្យម៉ែហូប កូននៅសល់ប្រាក់បន្តិចបន្តួចជាប់និងខ្លួន ល្មមអាចទិញអាហារសម្រាប់ហូបបាន » ជុងហ្គុកដាក់ម្ដាយរបស់នាយអង្គុយនៅចិញ្ចើមផ្លូវម្ខាង នាយដកយកប្រាក់ដែលមាននៅជាប់ខ្លួនបន្តិចបន្តួចមកបង្ហាញអ្នកជាម្តាយទាំងស្នាមញញឹម ទោះជាខ្លួនគេលំបាកយ៉ាងណាក៏ដោយក៏គេមិនភ្លេចមាននៅស្នាមញញឹមសម្រាប់អ្នកមានគុណរបស់គេដែរព្រោះវាគឺកម្លាំងចិត្តដ៏ធំមួយសម្រាប់គាត់

🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មីWhere stories live. Discover now