« កុំបាច់មកនិយាយច្រើន នាំពួកវាទៅវាយឱ្យគ្រប់៥០រំពាត់ភ្លាមទៅ » ក្រោយចេញបញ្ជារួច អ្នកទាំងពីរនាក់ម្តាយកូនត្រូវពួកគេនាំទៅកន្លែងដើម្បីទទួលទោស លោកចាងបានត្រឹមតែស្ងៀមស្ងាត់មិនអាចធ្វើអ្វីបាន ចង់ជួយក៏ជួយមិនបានព្រោះការពិតវាបង្ហាញជាក់ស្ដែងបែបនេះ
................
SKIP....
ឆ្វាប់ៗៗៗ
សម្លេងរំពាត់លាន់ឮរងំនៅក្នុងភូមិគ្រឹះ មួយរំពាត់ៗវាត់ ទៅលើផែនខ្នងជុងហ្គុកនិងម្ដាយរបស់នាយ អ្នកទាំងពីរត្រូវបានគេចង់ជាប់ដៃទាំងពីរព្យួរទៅលើដូចជាអ្នកទោសនិងមានអ្នកចាំវាយពួកគេតាមបញ្ជារបស់លោកស្រីម្ចាស់ផ្ទះដែលឈរមើលយ៉ាងពេញចិត្ត ពួកអ្នកបម្រើទាំងអស់នាំគ្នាឈរឈ្ងោកមុខចុះមិនហ៊ានមើលក៏ព្រោះតែអាណិតពួកគេតែមិនអាចជួយហាមឃាត់បាន ។
« ពួកឯងហាមឈ្ងោកមុខចុះ ងើបមុខមើលពួកវាហើយ ចាំទុកជាគំរូទៅថា បើអ្នកណាម្នាក់ហ៊ានថ្លើមធំនោះវានឹងត្រូវទទួលទោសបែបនេះ » សម្តីបបង្គាប់បញ្ជារបស់លោកស្រីធ្វើឱ្យអ្នករាល់គ្នាត្រូវងើបមុខឡើងទាំងមិនចង់ អ្នករាល់គ្នាសម្លឹងមើលទៅពួកគេទាំងស្រៀវឆ្អឹងខ្នងនិងគួរឱ្យអាណិត ជុងហ្គុកដែលត្រូវគេវាយយ៉ាងដំណំព្យាយាមងាកមុខទៅមើលម្តាយចង់យំក៏យំមិនចេញ ខ្លួនគេជាកូនប្រុសម្នាក់តែមិនអាចសូម្បីតែការពារអ្នកជាម្តាយបាន នាយក៏មិនភ្លេចងាកទៅសម្លឹងលោកស្រីចាង ដៃដែលជាប់ចំណងក្ដាប់ខ្ញាំទាំងក្នុងចិត្តខឹងសម្បារអ្នកដែល ជាដើមហេតុធ្វើឱ្យម្តាយរបស់គេឈឺ
« យ៉ាងម៉េច ខាំមាត់ក្តាប់ដៃចង់ធ្វើស្អីយើង? ហ្ហឹសពួកឯង ដាក់វាឱ្យខ្លាំងទៀតទៅយើងនិងមានរង្វាន់ឱ្យ »
« ទានម្ចាស់ »
« ឈប់សិន! ប៉ុណ្ណឹងបានហើយ » មុននិងពួកគេវាយបន្តសុខៗថេយ៉ុងក៏ស្រែកឃាត់ ធ្វើឱ្យម៉ាក់របស់គេងាកមកសម្លឹងមុខទាំងមិនយល់ហេតុអីក៏នៅសុខៗគេស្រែកឱ្យឈប់បែបនេះ នេះមិនសប្បាយភ្នែកទេហ្ហេសដែលបានធ្វើបាបមនុស្សដែលគេស្អប់នោះ
« មានរឿងអីនិងថេយ៍? ហេតុអីកូនឱ្យពួកគេឈប់? កូនអាណិតពួកវា? »
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
ភាគទី១២ : រឿងអយុតិធម៌
Start from the beginning
