"ហើយវាយ៉ាងមិចទៀតហើយ ក្នុងបន្ទប់ទឹកក៏មានភ្លើងហើយតើនៅខ្លាចអីទៀត..."
" នេះអូនមិនដឹងទេឬ? ថាខ្មោចនៅស្រុកស្រែគឺសាហាវជាខ្មោចទីក្រុងឬក៏អូនមិនខ្លាច??"
" លោកនិយាយអី?? ខ្ញុំមិនដែលឮទេ នេះគ្រាន់តែចូលបន្ទប់ទឹកនោមសោះគឺក៏ពិបាកម្ល៉េះ??"
" ចឹងតាមចិត្តអូន...."ទម្រាំតែជុងហ្គុកព្រមចូលថេយ៉ុងគេសឹងតែប្រេះទ្រូងស្លាប់នៅមុខបន្ទប់ទឹកមិនដឹងជាមនុស្សស្អីទេខ្លាចគ្រប់រឿង។នេះមិនដឹងថាមកលួងគេឬក៏មកនាំទុកដល់គេនោះទេ។បន្ទាប់ពីជុងហ្គុករួចរាល់ហើយពួកគេក៏បណកតើរគេទៅគេងវិញធម្មតា។
.ពេញមួយយប់ថេយ៉ុងគេសឹងតែមិនបានដេកព្រោះតែជុងហ្គុកនាយប្លែកកន្លែងគេងទើបគេងមិនលក់ហើយក៏ចេះតែបបួលរាងតូចនិយាយគ្នា ។ ថេយ៍សឹងតែធាក់ជុងហ្គុកឲ្យចេញក្រៅបន្ទន់ម្តងៗនោះទេព្រោះតែនាយនិយាយមិនឈប់ហើយរំខានដំណេករបស់ខ្លួនទៀតទម្រាំតែបានដេកគឺជិតភ្លឺឯណោះ។
"អៅ! កូនថេយ៍ក្មួយជុងចុះមកហើយមែនទេ?? ហើយភ្នែកម្នាក់ៗមិចក៏បែបនេះដូចជាមិនបានដេកយ៉ាងចឹង" អ្នកស្រីគីមបានបន្លឺឡើងពេលឃើញកូនប្រុសរបស់គាត់នឹងជុងហ្គុកដើរចុះមកពីខាងលើជាមួយគ្នាដោយសភាពរបស់ម្នាក់ៗគឺពិបាកមើលខ្លាំងណាស់។ បើថេយ៍វិញភ្នែកឡើងខ្មៅសម្លៀកបំពាក់នឹងឡើងរញ៉ែញ៉ៃហើយជុងហ្គុកក៏មិនខុសគ្នាប៉ុន្មានពីថេយ៉ុងនោះដែរ។ ដែលធ្វើឲ្យគ្រប់គ្នាឃើញហើយអត់គិតមិនបានព្រោះតែសភាពរបស់ពួកគេគឺអាក្រក់មើលពេក។
" ក៏មិនបានគេងនឹងហើយម៉ែពេញមួយយប់!!" លើកដៃញីសក់របស់ខ្លួនឯងតិចៗរួចក៏ដាក់ខ្លួនអង្គុយនៅលើកៅអី។
"ហាស៎??" លោកគីមអ្នកស្រីគីមរួមទាំងនាយសាននឹងនាងនួននាំគ្នាលន់មាត់ស្រែកព្រមគ្នា។
" គ្រាន់តែតែមិនបានគេងមានអីឬ?" ជុងហ្គុកនាយឃើញប្រតិកម្មគ្រប់គ្នាដូចជាប្លែកៗទើបសួរឡើងបែបនេះទាំងមិនយល់?
" ធ្វើអីបានជាមិនបានគេង?? "លោកគីមគាត់បន្តសួរ។
" ឬមួយក៏??"ហើយក៏បាននាយសានបន្លឺពីក្រោយ។
69:ខោក្នុងរូបស្ត្រប៊ីរី
Start from the beginning
