« គឺទើបតែថ្មីៗនេះទេលោកពូ! វាគឺជារឿងចៃដន្យដែល ឮធ្វើឱ្យពួកយើងទាំងពីរនាក់បានស្គាល់គ្នា » ម៉ាហាននិយាយបណ្ដើរញញឹមបណ្ដើរងាកទៅសម្លឹងមុខរាងតូច ម្ចាស់ខ្លួនឯណោះឮហើយក៏ញញឹមខ្ចឹបអៀនប្រៀនដាក់គេធ្វើឱ្យចាស់ទុំទាំងពីរអត់គិតមិនបាន ជាពិសេសលោកស្រីចាងគឺញញឹមបិទមាត់មិនជិតតែម្តង
« ប្រសើរណាស់ ថេយ៍បានជាគេមកដល់ទៅហើយ នាំបងដើរមើលជុំវិញផ្ទះនេះផងទៅណ៎ាសឮទេកូន? »
« បាទអ្នកម៉ាក់ » ថេយ៉ុងញញឹមខ្ចឹបរួចក៏ងាកទៅនាំផ្លូវម៉ាហានដើរលេងជុំវិញផ្ទះរបស់គេ មិនចម្លែកទេដែលប៉ាម៉ាក់របស់គេមិនភ្ញាក់ផ្អើលខ្លាំងនោះ ព្រោះដូចដែលបាននិយាយពីមុនមកនោះអ៊ីចឹង ប៉ាបស់ថេយ៉ុងនិងប៉ារបស់ម៉ាហានសុទ្ធតែជាមនុស្សស្គាល់គ្នា ពួកគាត់ធ្លាប់រៀនតាំងពីនៅកំលោះៗមកជាមួយគ្នា ហើយក៏រៀបការមានគ្រួសាររៀងខ្លួន ឯខាងគ្រួសារនេះមានកូនប្រុស តូចល្អិតតាំងពីក្មេងៗមកអ្នកណាៗក៏សរសើរថាគេស្រស់ស្អាត គួរឱ្យស្រលាញ់ដូចជាក្មេងស្រីអ៊ីចឹង ចរឹករឹកពារក៏ដូចថែមទៀតទើបពួកគាត់មិនបានថាឬបន្ទោសកូនដែលកើតមកបែបនេះ ក៏មានតែស្រលាញ់ហើយនិងមើលថែបានយ៉ាងល្អ
« មើលទៅកូនខ្លាឃ្មុំតូចរបស់ពួកយើងទៅ សាកសមជាមួយគ្នាខ្លាំងណាស់លោកបង កូនថយ៍ស្រស់ស្អាតដូចជា មនុស្សស្រីបើរៀបការជាមួយមនុស្សប្រុសនោះគឺទាល់តែគេ មាលក្ខណ:ពិសេសល្អនិងមកពីត្រកូលខ្ពង់ខ្ពស់ដូចក្មួយម៉ាហានអ៊ីចឹង » ស្ដាប់សម្តីរបស់ភរិយាលោកចាងមិនបាន និយាយអ្វីក៏បានតែញញឹមសម្លឹងមើលកូនៗពួកគេដើរចេញទៅ ទោះជាបែបនេះក្ដីប៉ុន្តែគាត់នៅតែមិនទាន់អាចទុកចិត្តបានថា មនុស្សម្នាក់នោះអាចមើលថែកូនខ្លាឃ្មុំតូចរបស់គាត់នេះបានល្អនោះដែរ
« ម៉ាហាន? ជាគេម្នាក់នេះមែនទេ? » ជុងហ្គុកដែលឈរ មើលនិងលបស្ដាប់នោះក៏ឮ និងកត់សម្គាល់នៅឈ្មោះមួយនេះវាដូចជាឈ្មោះដែលថេយ៉ុងបានរវើរវាយស្រែកហៅរកនៅយប់នោះ នេះប្រហែលជាហេតុផលហើយដែលគេជាមនុស្សសំខាន់របស់ថេយ៉ុង គេទាំងមានទាំងសង្ហាររល្អឥតខ្ចុះបែបនេះវាដូចទៅនិងអ្វីដែលថេយ៉ុងគេត្រូវការ មិនដូចជានាយនោះទេគឺប្រៀបស្មើរនិងគេមិនបានសូម្បីតែបន្តិច គិតដល់រឿងនេះពេលណាក៏ ឈឺចិត្តពេលនោះទោះជាចង់ខឹងនិងគេក៏មិនកើតព្រោះតែនាយខ្លួនឯង
..............
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
ភាគទី១០ : ស្រលាញ់គេម្នាក់ឯង
Start from the beginning
