68:ចឹងចាំមើលខ្ញុំធ្វើប្រហុកឲ្យហូបរាល់ថ្ងៃ

Start from the beginning
                                        

" អៅ! អាសានហើយឯងនាំនរណាគេមកនឹងហាស់ទាំងល្ងាចព្រលប់បែបនេះហាស់?" គាត់បានដើរចេញទៅក៏បានឃើញនាយសាននាំនរណាមកក៏មិនដឹងព្រោះតែវារៀងយប់ចឹងហើយភ្នែករបស់គាត់មើលមិនសូវច្បាស់ណាមួយពួកគេនៅរៀងឆ្ងាយពីគាត់ទៀត។

" អ៊ំស្រីមើលខ្លួនឯងទៅខ្ញុំចូលទៅក្នុងហើយ ហើយសូមបញ្ជាក់ថាមនុស្សនឹងខ្ញុំរើសបានតាមផ្លូវនោះទេ ខ្លួនមិនស្គាល់ផ្លូវហើយនៅបើកវង្វេងពេញស្រែគេទៀត!!" នាយសានដៃកាន់ ស្បោងត្រីដែលខ្លួនរកបានដើរចូលទៅខាងក្នុងបាត់ហើយក៏មិនភ្លេចនិយាយឌឺដងទៅឲ្យអ្នកកំលោះតែកំពុងតែដើរចូលមកដូចគ្នានោះដែរ។

" ណែ! ណ្ហើយអាស្អីគេនេះ..."គាត់បានត្រឹមតែបន្លឺជេនាយសានតិចៗពីក្រោយ។

"អុះក្មួយជុង!! "នេះគាត់ភ្លឹចឲ្យឈឹងថាជុងហ្គុកនាយមកទាពាក្យសន្យានៅថ្ងៃនឹង ទើបគាត់រៀងភ្ញាក់បន្តិច។

" ជំរាបសួរអ្នកមីង!!"

" លើកដៃថ្វាយព្រះក្មួយ...!!"

" ម៉ែអ្នកណាមកនឹង??ព្រះ ??" ថេយ៍ដែលទើបតែចេញពីបន្ទប់ទឹកដោយមិនទាន់ស្លៀកពាក់ស្រួលបួលនៅឡើយដោយហេតុតែឮសម្លេងនៅខាងក្រៅរញ៉េរញ៉ៃខ្លាំងពេកទើបគេស្ទុះចេញមកមើលទាំងខ្លួនកំពុងតែចងពុំដូចនារីក្រមុំយ៉ាងចឹង។ តែក៏ស្រាប់តែគាំងពេលឃើញវត្តមានមនុស្សដែលខ្លួនកំពុងតែគេចមុខនៅចំពោះមុខបែបនេះ។ចំពោះរឿងដែលជុងហ្គុកមកទីនេះគឺលោកគីមមិនបានស្តាប់ដល់ថេយ៉ុងនោះទេទើបគេមិនបានដឹង។

" មិនមែនព្រះទេ តែជាចនជុងហ្គុក អនាគតប្តីគីមថេយ៉ុង!!"ជុងហ្គុកនាយដើរចូលទៅជិតអ្នករាល់គ្នារួចក៏បន្លឺឡើងបញ្ជក់រាងតូចថានាយមិនមែនព្រះទេតែជា ចន ជុងហ្គុកអនាគតប្តីរបស់ថេយ៉ុងហើយនៅបញ្ចេញស្នាមញញឹមយ៉ាងព្រានដាក់រៀងតូចទៀតពេលដែលឃើញថេយ៍ចងពុំនឹងកន្សែងបែបនេះ។

"ហើយលោកមកធ្វើអីចនជុងហ្គុក?" ភ្លេចថាខ្លួនកំពុងតែចងពុំនឹងកន្សែងរាងតូចឈរច្រត់ចង្កេះយ៉ាងសង្ហារសួរទៅកាន់នាយក្រាស់ដែលឈរញញឹមញ៉ែមមិនឈប់។

"ក៏បងមកទានពាក្យសន្យាជាមួយនឹងប៉ាក្មេកនឹងហើយ"

" ពាក្យសន្យាអ្វី? "ទោះបីដឹងក្នុងចិត្តច្បាស់ហើយក៏ថេយ៉ុងគេនៅធ្វើជាសួរទៅកាន់នាយដែរ ព្រោះតែរឿងនេះលោកគីមបាននិយាយជាមួយនឹងរាងតូចរួចហើយ។

រឿង ពិសោធន៍ស្នេហ៍🌾☘️ Where stories live. Discover now