. មុននឹងចាក់ចេញេថេយ៍ក៏មិនភ្លេចផ្ញើសារទៅប្រាប់ជុងហ្គុកនោះដែរ ព្រោះខ្លាចតែនាយបារម្ភ ចឹងហើយប្រាប់ឲ្យដឹងជាមុន។
< យប់នេះអូនចេញក្រៅជាមួយមិត្តភក្តិ ប្រហែលម៉ោង១០ អូនត្រឡប់មកវិញ បងកុំចាំផ្លូវអូនអី> បើចូលទៅដល់ក្នុងអង្គភាពហើយប្រព័ន្ធទាក់ទងទងអស់ត្រូវបានបិត ព្រោះពួកគេការពារទុកជាមុនខ្លាចក្រែង ជនខិលខូចខ្លះមានបំណងមិនល្អ ដាក់សមាជិករបស់ពួកគេដោយលួចភ្ជាប់ GPS ទើបពួកគេត្រូវឲ្យជមាជិកទាំងអស់បិតប្រព័ន្ធទាក់ទង។ ថេយ៍បានរងចាំការតបសារពីជុងហ្គុក ហើយនៅទាន់មិនឃើញនាយឆ្លើយតបសោះ នេះប្រហែលជាជុងហ្គុកនាយរវល់ហើយមិនគិតច្រើនថេយ៍ក៏បិតទូរស័ព្ទរួចក៏បើកឡានចេញទៅ។
. Jeon Group
" សហការរីករាយ...."នាយសង្ហារងើបឈរអស់កម្ពស់ធ្វើការចាប់ដៃគ្នាជាមួយនឹងដៃគូរជំនួយសហការបស់ខ្លួនដែលទើបនឹងចុះកុងត្រារួចថ្មីថ្មោង។
" សហការរីករាយដូចគ្នា ហើយក៏សូមអរគុណលោកចនខ្លាំងណាស់ដែលយល់ព្រមទទួលយកការស្ទើសុំខាងមន្ទីរពេទ្យរបស់ខាងយើង ខ្ញុំពិតជាអរគុណខ្លាំងណាស់...."
"មិនអីនោះទេ គ្រាន់តែលុយប៉ុន្មានរយលានសោះនឹងវាមិនមែនជាបញ្ហាសម្រាប់ខ្ញុំនោះឡើយ លើកក្រោយបើមានបញ្ហាអ្វីទៀតក៏ទាក់ទងមកកាន់ខ្ញុំមកណាខ្ញុំនឹងជួយឲ្យអស់ពីលទ្ធភាព"
" សូមអរគុណខ្លាំងណាស់ លោកចនពិតជាអ្នកមាន ចិត្តសប្បុរសធម៌ដូចជាគេនិយាយតៗគ្នាពិតមែននេះមិនចម្លែកនោះទេដែលខាងការសែតធំៗ ចុះឈ្មោះរបស់លោកនៅលើទំព័រដំបូងគេមករហូតនោះ"
" លោកសរសើរខ្ញុំពេកហើយ តែឬយ៉ាងណាក៏កុំភ្លេចពាក្យសន្យាដែលលោកបាននិយាយជាមួយនឹងខ្ញុំឲ្យសោះយល់ទេ??"
" បាទ! ខ្ញុំមិនភ្លេចនោះទេ ចឹងខ្ញុំទៅសិនហើយណា...."
" តាមសប្បាយ!! ខៃយ៍ជូនដំណើរភ្ញៀវ..."
" បាទ! ចៅហ្វាយ!!"
" ហុឹម! មានលុយគឺងាយស្រួលបែបនឹងពិតមែន...."ក្រោយពេលគ្រប់គ្នាចេញទៅអស់ជុងហ្គុកដើរមកអង្គុយនៅលើតុធ្វើការរបស់នាយផ្អែកខ្នងទៅនឹងតុបង្វិលចុះឡើង រួចក៏ពោលឡើងទាំងញញឹមចុងមាត់យ៉ាងសប្បាយចិត្ត។ ឃើញទេក្បូនរកស៊ីរបស់នាយគឺមានតែចំណេញលើចំណេញសម្រាប់នាយគ្មានទេពាក្យថាខាតនោះទេ។
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
ភាគទី14:ឯងក៏ជា អូរមេហ្កាដូចជាខ្ញុំដែលមែនទេ??
Start from the beginning
