ភាគទី09:នាងដែលឃើញខ្ទើយវៃមនុស្សស្រីដែលទេ?

Start from the beginning
                                        

"ស្តាប់តាមអ៊ំ"

"ចឹងក៏បាន!!" ខេមានាងក៏ត្រូវបង្ខំចិត្តត្រឡប់ទៅផ្ទះរបស់នាងវិញ។ តែនាងមិនព្រមចាញ់គីមថេយ៉ុងនោះឡើយព្រោះតាំងពីដើមឡើយជុងហ្គុកគឺជារបស់នាងតែម្តតគត់។

...........................

.នៅតាមផ្លូវ!! ថេយ៍មានបំណងថាទៅរកជុងហ្គកក្រុមហ៊ុនតែមកដល់ពាក់កណ្ដាលផ្លូវសម្លេងទូរស័ព្ទរបស់រាងតូចក៏បានបន្លឺឡើង ថេយ៍ក៏ត្រូវបត់ឡាត្រឡប់ទៅក្រោយវិញ ព្រោះវាទាក់ទងទៅអ្នកការងារដូច្នេះហើយគេមិនអាចខកខាតបាននោះទេ។

.ហាងកាហ្វេ!! ថេយ៍ត្រូវបានមេក្រុមរបស់គេណាត់មកចួបគ្នានៅក្នុងហាងកាហ្វេមួយកន្លែងដោយនៅក្នុងហាងនេះវាស្ងាត់ងាយស្រួលនិយាយគ្នាហើយពួកគេក៏មិនចង់ឲ្យមាននរណាឃើញពួកគេទាំងពីរអ្នកនោះដែរ។

" សូមទោសមេក្រុម ខ្ញុំធ្វើឲ្យលោករងចាំយូរហើយ!!" ថេយ៍ដើរចូលមក ហើយក៏អោនគោរពសូមទោសទៅកាន់អ្នកដែលមានងាជាមេក្រុមរបស់ខ្លួន។

"មិនយូរនោះទេ អង្គុយចុះសិនមក!" លី ជុងហាន បង្ហាញស្នាមញញឹមស្មើហើយក៏ប្រាប់ទៅកាន់រាងតូចឲ្យអង្គុយដល់មុខរបស់នាយ។

"បាទអរគុណ!!"ថេយ៍ដាក់ខ្លួនអង្គុយហើយក៏មានបុគ្គលិកមកសួរនាំពួកគេ នៅអាហារដែលអ្នកទាំងពីរត្រូវការ។

"ខ្ញុំគិតថាពួកយើងចូលសាច់ការទៅល្អជាង"

"បាទ! មេក្រុមមានអ្វីក៏និយាយមកចោះខ្ញុំរងចាំប្រាប់"

" កិច្ចដល់ណាហើយ?? រយៈពេលបីខែនេះខ្ញុំសង្ឃឹមថាថេយ៉ុង នឹងមិនធ្វើឲ្យក្រុមរបស់យើងខកបំណងនោះឡើយ"

"ខ្ញុំក៏កំពុងតែព្យាយាមតែ មើលទៅដូចជាមិនបានផលសោះ ពួកគេពូកែលាក់ខ្លាំងណាស់ "

" ចោះលោកគិតចង់ធ្វើបែបណាទៀត?" ជុងហាន

" ខ្ញុំគិតថានឹងប្រើល្បិចចុងក្រោយរបស់ខ្ញុំ រយៈពេលបីខែនេះខ្ញុំមិនជឿថាខ្ញុំមិនអាចធ្វើបាននោះទេ"

" ល្អ!! ក្រុមរបស់យើងគឺទុកចិត្តលើលោក ហើយគីមថេយ៉ុង"

" ខ្ញុំនឹងមិនធ្វើឲ្យមេក្រុមអស់សង្ឃឹមនោះឡើយ!!" បន្ទាប់ពីនិយាយគ្នាដឹងរឿងហើយអ្នកទាំងពីរក៏បន្តនំនឹងផឹកកាហ្វេជាមួយគ្នា។ បានមួយសន្ទុះថេយ៍ក៏សុំជុងហានត្រឡប់ទៅមុនព្រោះគេត្រូវទៅរកជុងហ្គុកនៅក្រុមហ៊ុនរបស់នាយ។

. Jeon Group

" កូនប្រាប់លោកប៉ាប៉ុន្មានដងហើយ ថាសម្រាកខ្លះទៅរឿងទាំងអស់ទុកឲ្យកូនជាអ្នកចាត់ចែងណាលោកប៉ា"  ជុងហ្គុកបានអង្គុយរអ៊ូដាក់លោកចន នៅក្នុងបន្ទប់ធ្វើការងាររបស់នាយ រាងក្រាស់តែងតែប្រាប់លោកចនឲ្យសម្រាកពីការងារខ្លះទៅរឿងទាំងអស់ទុកឲ្យនាយជាអ្នកចាត់ចែងតែលោកចន គាត់នៅតែមិនទុកចិត្តហើយក៏តែងតែចេញចូលក្នុងក្រុមហ៊ុនជារៀងរាល់ថ្ងៃ ទាំងដែលគាត់បានប្រគល់គ្រប់យ៉ាងឲ្យទៅកូនប្រុសរបស់គាត់អស់ហើយនោះ។

" មិនមែនប៉ាមិនទុកចិត្តឯងនោះទេ ជុងហ្គុក តែឯងក៏ដឹងថាមនុស្សដែលនៅក្បែរខ្លួនរបស់ពួកយើង ពួកវាគឺមិនមានបំណងល្អនោះឡើយ" នេះឯងជាអ្វីដែលញាត់តែងតែគិតជានិច្ចចំពោះក្រុមហ៊ុននឹងជំនួញរបស់គាត់។

" ទោះបីជាចឹងក៏ពិតមែនតែពួកវាក៏មិនអាចធ្វើអ្វីយើងបាននោះដែលប៉ាទៅខ្វល់ធ្វើអី ? ខ្ញុំថាលោកប៉ា គួរតែចូល និវត្តន៍ហើយណា ខាងនេះទុកឲ្យកូនជាអ្នកចាត់ការ"

"បើកូនជឿជាក់ចឹងហើយនោះប៉ាក៏មិនថាអ្វីនោះដែរ"

" ប៉ាទុកចិត្តលើកូនចោះ ហើយថ្ងៃស្អែកប៉ាមិនបាច់មកក្រុមហ៊ុននោះទេ ហូ៎ត្រូវហើយកូនបានទិញសំបុត្រយន្តហោះសម្រាប់ប៉ានឹងអ្នកម៉ាក់ទៅដើរលែងនៅប្រទេសបារាំងផងដែរ តែបើប៉ាមិនពេញចិត្តឲ្យអ្នកម៉ាក់ទៅជាមួយ កូននឹងលុបចេញភ្លាម!!"

" មិនអីនោះទេ ទៅតែប៉ុន្មានខែប៉ុណ្ណោះប៉ាមិនចង់ឲ្យម៉ាក់របស់ឯងគិតថាប៉ាទៅដើរលែងជាមួយនឹងស្រីក្មេងៗនោះឡើយ ប៉ាខ្ចិលឈ្លោះ!!"គាត់បន្លឺឡើងទាំងសើចរហឹសពេលនឹកដល់រឿងនេះ។

" ចឹងសម្រេចតាមនឹងណាលោកប៉ា"ជុងហ្គុកក្រោយពេលឮឪពុកនិយាយបែបនេះនាយក៏ញញឹមឡើងមកដូចគ្នា។ទោះបីជាប៉ារបស់នាយមិនបានស្រលាញ់ម៉ាក់របស់នាយក៏ដោយតែគាត់ក៏មិនធ្វើឲ្យជុងហ្គុកពិបាកចិត្តអំពីទំនាក់ទំនងរបស់ពួកគាត់នោះដែរ។

"ហុឹម!!" លោកចន ញញឹមងក់ក្បាល ។ ដល់ពេលហើយដែលគាត់ត្រូវសម្រាកហើយប្រគល់គ្រប់យ៉ាងឲ្យទៅកូនប្រុសរបស់គាត់ជាអ្នកគ្រប់គ្រងយ៉ាងពេញសុទ្ធវិញម្តង។

.To be continued.....

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now