ភាគទី09:នាងដែលឃើញខ្ទើយវៃមនុស្សស្រីដែលទេ?

Start from the beginning
                                        

"អា... អ៊ំស្រីជួយខ្ញុំ"ខេមានាងប្រញាប់ស្ទុះទៅពួននៅពីក្រោយខ្នងអ្នកស្រីចនព្រោះតែខ្លាចថេយ៉ុងនឹងវៃនាងពិតមែន។

"បានហើយគីមថេយ៉ុង ស្មើណាបានឈប់ធ្វើជាក្មេងពាលគួរឲ្យស្អប់បែបនេះទៅហាស់??"

"បើអ្នកម៉ាក់ក្មេកមិនព្រមឈប់ខ្ញុំក៏មិនព្រមឈប់ដូចគ្នា ហើយមួយវិញទៀត បើអ្នកម៉ាក់នៅតែនាំស្រីម្នាក់នេះចូលមកក្នុងជីវិតគូររបស់ខ្ញុំនឹង បងជុង ខ្ញុំគីមថេយ៉ុងសូមប្រាប់អ្នកម៉ាក់ក្មេកវិញថា ខ្ញុំក៏អាចរកស្រីផ្សេងជូនលោកប៉ាក្មេកដូចគ្នា ថាមិនត្រូវគេថាអាចស្អាតអាចក្មេងជាងម៉ាក់ក៏ថាបាន" សម្តីមួយៗម៉ាត់ៗរបស់រាងតូចមិនត្រឹមតែអ្នកស្រីចននឹងខេមាបានស្តាប់ឮនោះទេសូម្បីតែអ្នកបម្រើក៏នាំគ្នាចំហមាត់ដែរ។ ត្រូវហើយខេមាគឺជាក្មួយស្រីរបស់អ្នកស្រីចនហើយក៏ជាមនុស្សតែម្នាក់ដែលគាត់បានជ្រើសរើសឲ្យជុងហ្គុកនឹងឯង។ 

" ឯងហ៊ានមែនទេគីមថេយ៉ុង"

"ខ្ញុំគិតថាម៉ាក់ក្មេកស្គាល់ខ្ញុំច្បាស់ហើយ មិនបាច់ឲ្យខ្ញុំបញ្ចាក់ពីចរិតរបស់ខ្ញុំឲ្យម៉ាក់ក្មេកដឹងទៀតនោះទេ។ បាយ...ទៅសិនហើយណា យកទៅគេងគិតសិនទៅណាម៉ាក់ក្មេក កុំឲ្យថ្ងៃនោះមកដល់ឈឺចិត្តរហូតដល់លើសឈាម ចង់ប្រាប់ថាកូនប្រសារម្នាក់នេះជួយមិនបាននោះទេណា"និយាយចប់ហើយក៏លើកដៃបាយៗទៅកាន់អ្នកស្រីចន មុននឹងដើរសំដៅទៅរកឡានរបស់គេនឹងបើកចេញទៅខាងក្រៅទាំងញញឹមខ្ចប់។

"អា៎ អាក្មេងឆ្កួត"

"បើបែបនេះគួរធ្វើបែបណាទៀតទៅអ៊ំស្រី"នាងក្រមុំហាក់មិនពេញចិត្តនឹងសម្តីរបស់រាងតូចនេះចាប់ដៃរបស់អ្នកស្រីចនអង្រួនឡើងទាំងមិនពេញចិត្ត។

"អ៊ំថាឯងត្រឡប់ទៅវិញសិនចោះណាចាំពេលមានឪកាសអ៊ំប្រាប់ឯងតាមក្រោយទៀតឮទេ?"

"តែអ៊ំស្រីហ៎.."នេះឲ្យនាងត្រឡប់ទៅវិញមែនទេ? នាងខំមកពីក្រៅប្រទេសមិនទាន់ទាំងបានចូលផ្ទះផងខំមិនតកជុងហ្គុកដល់ផ្ទះហើយនៅមិនឃើញនាយទៀត។ ដំបូងឡើងនិយាយសុទ្ធថាតែទៅទទួលនាងនៅប្រលានតែចុងក្រោយបែបជាឲ្យកូនចៅរបស់នាយជាអ្នកទៅទទួលននាងវិញ??

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now