ភាគទី09:នាងដែលឃើញខ្ទើយវៃមនុស្សស្រីដែលទេ?

Start from the beginning
                                        

" ហើយយ៉ាងមិច? ឬក៏នាងច្រណែននឹងក្មេងខ្ទើយដែលបានរៀបការជាមួយនឹងបងជិងតើមែនទេ?? អេ តែពិតជាទាស់ចិត្តនឹងនាងដល់ហើយ ចូលផ្ទះរបស់គេមិនព្រមមើលឆ្វេងមើលស្តាំ" ថេយ៍ទ្រាំមិនបានក៏និយាយឌឺដងទៅកាន់នាងក្រមុំធ្វើឲ្យនាងក្តៅឆេវតែម្តង។ ចោះនរណាប្រើឲ្យនាងមកដៀលខ្លួនមិនធ្វើអី? ហើយធ្វើជាមកសួរថាគេជានរណាទៀតទាំងដែលរូបថត អាពាហ៍ពិពាហ៍ គេបានដាក់តាំងយ៉ាងនៅលើជញ្ជាំងនៀក??

" សម្តីមិនខុសពីអ្វីដែលអ៊ំស្រីនិយាយពិតមែន ចឹងតើបានជាម្តាយក្មេកមិនពេញចិត្តនឹងអាកូនប្រសារប្រភេទឯងនេះ!!"

" មិនចូលចិត្តខ្ញុំ ?? ខ្ញុំក៏មិនចូលចិត្តម្តាយក្មេកប្រភេទដូចជាអ្នកម៉ាក់ក្មេកដែរ!!"

"នេះៗ..នេះឯង អាក្មេងកាលពីម្សិលម្ង៉ៃ អាក្មេងមិនទាន់បាត់ក្លិនទឹកដោះ សម្តីបានដល់ន៎.. "

"ប្រយោគនេះអ្នកម៉ាក់ទុកប្រើជាមួយនឹងកូនប្រុសរបស់អ្នកម៉ាក់ទៅព្រោះអីគាត់គឺជាអ្នកដែលដេកបៅដោះខ្ញុំរាល់យប់ បែបនេះម៉ាក់ក្មេកគួរតែដឹងច្បាស់ហើយថានរណាជាក្មេងឲ្យពិតប្រាកដ" ថេយ៍ចេះតែនិយាយទៅៗនោះទេ តាមពិតជុងហ្គុកមិនដែលបានប៉ះពាល់ខ្លួនគេសូម្បីតែមួយសរសៃសក់។

"អា៎..អ៊ំស្រី ស្តាប់សម្តីរបស់វាចោះពិតជាអត់គេខ្មាស់ពិតមែន"

" នាងថាយើងអត់គេខ្មាស់ដែលនិយាយពាក្យបែបនេះចេញមកមែនទេ? ចឹងតើនាងមិនអត់គេខ្មាស់ខ្លះទេឬដែលចង់ចូលមកដណ្តើមប្តីរបស់គេនោះ??" គ្រាន់តែឃើញមុខរបស់នាងធ្វើឲ្យថេយ៉ុងដឹងភ្លាមថានាងមានបំណងអ្វីទៅលើជុងហ្គុក។ ហើយត្រូវនឹងអ្នកស្រីចនធ្លាប់បាននិយាយថានឹងរកនារីម្នាក់ដែលអាចបង្កើតកូនឲ្យកូនប្រុសរបស់គាត់បានទៀតរាងតូចកាន់តែមានទំនុកចិត្តថាជានាងម្នាក់នេះ។

" តែយ៉ាងណាយើងក៏ជាមនស្សដែលអ៊ំស្រីជ្រើសរើសមិនដូចជាឯងទេ អាខ្ទើយ"

" បើខ្ទើយយ៉ាងមិច? នាងដែលឃើញខ្ទើយវៃមនុស្សស្រីដែលទេ?បើមិនដែលឃើញទេទុកឲ្យយើងជាអ្នកវៃឲ្យមើល" មិនត្រឹមតែនិយាយនោះទេថេយ៍នៅដើរចូលទៅឲ្យកៀកនាងទៀត។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now