.ពេលវេលាចេះតែកន្លងផុតទៅពីរមួយថ្ងៃទៅមួយថ្ងៃហើយថ្ងៃពិសេសដែលថេហ្គុករងចាំក៏បានមកដល់បើនិយាយទៅមួយខែវាពិតជាលឿនណាស់សម្រាប់ការមិនបានត្រៀមខ្លួនតែសម្រាប់ថេយ៉ុងគេមិនគិតដូច្នោះឡើយព្រោះគេរៀបការបំពេញតួរនាទី តែបើសួរថាសប្បាយចិត្តឬក៏អត់? ចម្លើយរបស់គេគឺធម្មតាដែលខុសពីរខាងកូនកំលោះដែលញញឹមបិតមាត់មិនជិត។
. ភ្ញៀវកត្តិយសជាច្រើនត្រូវបានអញ្ជើញឲ្យចូលរួច គឺសុទ្ធសឹងតែជាអ្នកមានលំដាប់ៗអ្នកជំនួញធំៗ មន្ត្រីរាជការមានមុខមានមាត់គឺមកចូលរួមទាំងអស់ហើយភ្ញៀវមួយចំនួនតូចខ្លះមិនបានអញ្ជើញក៏មកចូលរួមផងដែរ ដូចជាបុរសម្នាក់នេះអញ្ជឹង÷
" សូមចូលរួមអបអរសាទរផង ប្អូនជីដូនមួយ យ៉ា!មើលចោះរៀបការមានក្តីសុខទាំងមូលតែបែបជាមិនអញ្ជើញបងប្រុសម្នាក់នេះចូលរួមទល់តែសោះ" ហេនរីជាបងប្រុសជីដូនមួយរបស់រាងតូចនាយមានអាយុប្រហាក់ប្រហែលជាមួយនឹងរាងក្រាស់ចនជុងហ្គុកនឹងឯង នាយគឺជាភ្លៀវដែលគេមិនបានអញ្ជើញឲ្យចូលរួមនោះឡើយតែនាយជាមនុស្សមុខក្រាស់ទោះគេមិនអញ្ជើញក៏នាយមកចូលរួមដែលព្រោះតែការប្អូនជីដូនមកទាំងមូលបើមិនមកចូលរួមដូចជាមិនសម??
" គេមិនបានអញ្ជើញហើយនៅតែមានមុខមកចូលរួមទៀត អត់សរសើរមិនបាន" កូនកំលោះចនជុងហ្គុកបានបន្លឺឡើងដែលធ្វើឲ្យនាយសង្ហារដែលគេមិនបានអញ្ចើញឲ្យចូលរួមនោះចាប់ផ្តើមក្តៅស្លឹកត្រចៀកឡើងមកភ្លាមៗ។នៅសម្តីចំអកលកឡើយរបស់រាងក្រាស់ចនជុងហ្គុក។ អ្នកទាំងពីរគឺមិនដែលត្រូវគ្នាទាំងពីដើមឡើយព្រោះតែពួកគេគឺជាដៃគូរប្រកួនប្រជែងគ្នារឿងមុខជំនួយរកសុី។
" យ៉ា!សម្តីបានណាស់ចនជុងហ្គុក ប្រយ័ត្នខ្លួនទៅឯងប្រយ័ត្នបានសប្បាយតែមួយថ្ងៃត្រូវរងទុក្ខមួយជីវិត យើងគ្រាន់តែប្រាប់"នាយនិយាយទាំងសើចចុងមាត់ ព្រោះតែនាយបានដឹងរឿងខ្លះៗទាក់ទងទៅនឹងរឿងរបស់រាងតូចថេយ៉ុង។
"ឯង អាចង្រៃឯងចង់មានន័យថាយ៉ាងមិចហាស់??" ជុងហ្គុកស្ទុះទៅច្របាច់កអាវរបស់ហេនរីទាំងកំហឹង។
" បានហើយជុង! កុំទៅរវល់ជាមួយនឹងគាត់អី! បងប្រុសបើបងមកបង្ករឿងនៅក្នុងកម្មវិធីរបស់ខ្ញុំ ខ្ញុំគិតថាគួរតែត្រឡប់ទៅវិញទៅ បើមិនចង់ឲ្យខ្មាស់គេ"ត្បិតជាមួយបងប្អូនជីដូនមួយជាមួយគ្នាក៏ពិតមែនតែគ្រួសារថេយ៉ុងនឹងហេនរីមិនដែលត្រូវគ្នានោះឡើយព្រោះតែប៉ារបស់ហេនរីតែងតែមានបំណងអាក្រក់មកលើគ្រួសាររបស់រាងតូច។(លោកគីមនឹងប៉ារបស់ហេនរីជាបងប្អូនបង្កើតនឹងគ្នា)
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...
ភាគទី4: អាពាហ៍ពិពាហ៍
Start from the beginning
