"នៅមិនទាន់ដឹងនោះទេម៉ែបន្តិចទៀតប្រហែលជាចេញលទ្ធិផលហើយ.."រាងតូចនិយាយឡើងទាំងរលីងរលោងទឹកភ្នែក ទឹកភ្នែករបស់គេនេះមិនចេះហូរអស់ទល់តែសោះតាំងតែពីយប់មកដល់ឥលូវក៏នៅតែចេះតែស្រក់មកមិនឈប់។
"ហុឹម! ចោះនេះគេដឹងខ្លួនឬក៏កម្រើកខ្លះឬនៅ??"លោកគីម
" គឺនៅទេពុក!!" ថេយ៍គ្រវីក្បាលហើយទឹកភ្នែករបស់គេក៏ចាប់ផ្តើមស្រក់ចុះមកម្ល៉េះទៀតទោះបីខំទប់យ៉ាងណាក៏មិនទប់នោះដែរ។
" ហុឹម!!"លោកគីមនឹងភរិយាបានត្រឹមតែមើលមុខគ្នាហើយក៏ដកដង្ហើមធំ។
" លោកគ្រូពេទ្យគីមនេះគឺជា លទ្ធផលរបស់លោក ចនជុងហ្គុក!!"ភ្លាមនោះក៏មានលោកគ្រូពេទ្យម្នាក់បានយកក្រដាស់លទ្ធផលរបស់រាងក្រាស់មកឲ្យគេ។
" អរគុណ...នេះមានន័យយ៉ាងមិចលោកគ្រូពេទ្យសេម??"ថេយ៍ទទួលយកក្រដាស់នោះមកធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងបេះដូងរបស់គេសឹងតែរត់ចេញមកខាងក្រៅទៅហើយពេលដែលឃើញក្រដាស់លទ្ធផលនោះ។
"គឺដូចដែលបានឃើញយ៉ាងចឹង 50/50 អាចដឹងខ្លួនឬមិនដឹងមិនខ្លួនក្លាយជាមនុស្សរុក្ខជាតិ ពីព្រោះ គ្រាប់កាំភ្លើង បានបាញ់ទម្លុះត្រូវចំណុចសំខាន់ដែលប៉ះពាល់ទៅដល់ប្រព័ន្ធប្រាសាទ ដូច្នេះភាគរយដឹងខ្លួនឬមិនដឹងខ្លួនគឺ50/50ទៅតាមការមើលថែយកចិត្តទុកទៅហើយសាច់ញាតិ"
" ហើយមួយវិញទៀតក្បាលរបស់គាត់គឺរងការប៉ះទង្គិចនឹងដំបងដែកជាខ្លាំងធ្វើឲ្យឈាមចេញពីរក្បាលក៏ច្រើនដូចគ្នាតែសំណាងហើយវាមិនបានធ្វើឲ្យឈាមកកក្នុងនៅក្នុងខួរក្បាលនោះឡើយ" ស្តាប់សំដីរបស់លោកគ្រូពេទ្យសេមចប់ហើយរាងតូចស្ទើតែទន់ជង្គង់ដួសនឹងការ៉ូ ពេលដឹងពីរស្ថានភាពរបស់ជុងហ្គុក គេមិនគិតសោះថាវាធ្ងន់ធ្ងរដល់ថ្នាក់នេះ?
" ថេយ៍ កូនអូខេទេ??" អ្នកស្រីគីម
" មិនអីទេម៉ែ! អញ្ចឹងទុកឲ្យខ្ញុំជាអ្នកមើលថែគេដោយផ្ទាល់ចោះ រំខាន់លោកគ្រូពេទ្យសេមមកច្រើនហើយហើយក៏អរគុណដូចគ្នា"
" មិនអីទេលោកគ្រូពេទ្យគីម ខ្ញុំរីករាយជានិច្ចព្រោះវាជាតួនាទី..."និយាយចប់លោកគ្រូពេទ្យសេមក៏ចាក់ចេញទៅវិញ។
62: អូនសូមអង្វរបង
Magsimula sa umpisa
