« បិទមាត់! ក្មេងឋានៈត្រឹមបាតដីដូចជាឯងគ្មានសិទ្ធមកប្រើសម្ដីតបតផ្លែផ្កាជាមួយនិងយើងនោះទេ អាកូនអ្នកបម្រើ!!! ថេយ៍យ៉ាងមិចហើយទៅហើយកូនឈឺខ្លាំងទេ? » លោកស្រីងាកមកប្រែជាប្រើសម្លេងស្រទន់ដាក់ចំពោះកូនប្រុសសំណព្វចិត្តខ្លួនវិញ ទុកអោយក្មេងតូចខាងនោះប្រឹងឈោងដៃងើបទាំងឈ្ងោកមុខចុះឈួលចុងច្រមុះ
« ថេយ៍ឈឺហ្ហឹកៗ ម៉ាក់ៗ »
« មិនអីទេ មិនអីទេកូន! ចាំម៉ាក់នាំទៅលាងរបួសណា៎ស » ថារួចគាត់លើកពរកូនប្រុសសំណព្វនោះឡើងដើរចេញទៅបាត់នៅទុកអោយ ក្មេងប្រុសម្នាក់ទៀតនោះតាមសម្លឹងមើលដោយក្រសែភ្នែកយ៉ាងគួរអោយអាណិតដែលត្រូវគេមើលងាយបែបនេះ
« ជុង...មកនៅទីនេះសោះម៉ែខំតែតាមរក មានរឿងអីមែនទេកូន? » វ័យចំណាស់ដើរមកជិតកូនប្រុសបន្ទាបជង្គង់ក្បែរក្មេងតូចទាំងក្តីបារម្ភព្រោះឃើញគេឈរស្ងៀមស្ងាត់តែម្នាក់ឯងកំពុងគិតអីក៏មិនដឹង
« ម៉ែ! ហេតុអីក៏អ្នកប្រុសតូចនិងលោកស្រីម្ចាស់ មិនចូលចិត្តកូនបែបនេះ? កូនធ្វើអ្វីខុសមែនទេអ្នកម៉ែ? » ឬសំណួររបស់កូនប្រុសសួរមកកាន់ខ្លួនភ្លាម គាត់ក៏ទម្លាក់ទឹកមុខចុះ តើអោយគាត់ប្រាប់គេថាយ៉ាងមិច? តើអោយនិយាយថាពួកគេស្អប់កូនរបស់គាត់ដោយសារតែគេជាកូនអ្នកបម្រើរបស់ម្ចាស់ផ្ទះគេអញ្ចឹងមែនទេ? ឋាន:របស់ពួកគេហើយនិងគេគឺខុសគ្នាឆ្ងាយដូចមេឃហើយនិងដី
« គឺ...ប្រហែលជាពួកគាត់មានហេតុផលណា៎កូនប្រុស!កុំទៅខឹងនិងពួកគាត់អី រាល់ថ្ងៃនេះបានគុណបុណ្យរបស់លោកម្ចាស់និងលោកស្រី អនុញ្ញាតអោយពីរនាក់ម្តាយកូនយើងនៅទីនេះគឺប្រសើរណាស់ទៅហើយ »
« បាទ! ម៉ែ! តែកូនសន្យាថាកូននិងខំប្រឹងធ្វើល្អអោយបានអោយអ្នកប្រុសតូចនិងលោកស្រីបានឃើញ នោះពួកគាត់ច្បាស់ជាចូលចិត្តកូនវិញហើយពិតទេអ្នកម៉ែ? »
« ច៎ាកូនប្រុស! គិតល្អធ្វើល្អវាជារឿងល្អនិងត្រឹមត្រូវបំផុត » វ័យចំណាស់ញញឹមលើកដៃអង្អែលក្បាលកូនប្រុសតូចដ៏ល្អរបស់គាត់ថ្នមៗ រាល់ថ្ងៃនេះគាត់ក៏សំណាងណាស់ទៅហើយបើទោះជាស្វាមីមិននៅជាមួយ ប៉ុន្តែក៏មានកូនប្រុសម្នាក់នេះនៅជាមួយជាកម្លាំងចិត្តនិងភាពកក់ក្ដៅមួយផងដែរ កូនប្រុសជាទីស្រលាញ់ម្នាក់នេះគឺប្រៀបដូចជាជីវិតរបស់គាត់យ៉ាងអញ្ចឹង គេជាក្មេងល្អនិងស្តាប់បង្គាប់
...................
YOU ARE READING
🌺កូនអ្នកបម្រើ🥀 រដូវកាលថ្មី
Teen Fictionការមើលងាយ ដៀលថ្មេះដោយចាត់ទុកសេចក្ដីស្រលាញ់របស់មនុស្សម្នាក់ជាការលេងសើច ធ្វើឱ្យមនុស្សម្នាក់នោះប្រែក្លាយពីការស្រលាញ់ទៅជាការស្អប់ចងដោយការគំនុំ ។ Jungkook x Taehyung 30/12/2021 ចន ថេយ៍វី📝
ភាគទី០១ : មើលងាយ
Start from the beginning
