" នេះបងកំពុងតែសារភាព ស្នេហាជាមួយអូនឬយ៉ាងណា??"ថេយ៍សួរទាំងសើច នេះមិនដឹងថាជុងហ្គុកនាយនិយាយបែបនេះមកកាន់ខ្លួនប៉ុន្មានដងហើយនោះទេ តែពេលដែលស្តាប់ឮពេលណាចេះតែមានអារម្មណ៍ថាអៀនៗចំពោះសម្តីរបស់នាយ។
" អាចថាចឹងក៏បានតែបងមិនមែនទើបតែនិយាយឯណា??" អ្នកទាំងពីរក៏សើចឡើងហើយជយងហ្គូយកនាយក៏អិនមុខទៅថើបបបូរមាត់របស់រាងតូចនៅចំកណ្តាលហ្វូងមនុស្សជាច្រើនផងដែរអស់មួយសន្ទុះទើបអ្នកទាំងពីរដកមាត់ចេញពីរគ្នា។
.ភូមិគ្រឹះ...លី...
" លោកម្ចាស់មានភ្ញៀវចង់ចួបទាន..."នៅក្នុងបន្ទប់មួយយើងឃើញមានបុរសចំណាស់ម្នាក់កំពុងតែអង្គុយជក់បារីនៅក្នុងបន្ទប់ងងឹត១។
"ជានរណា?" គាត់ពន្លត់បារីនោះចោលរួចក៏សួរទៅកាន់កូមចៅរបស់គាត់វិញជាមួយនឹងសម្លេងមាំ។
" គាត់ប្រាប់មកថាជាក្មួយស្រីរបស់លោកម្ចាស់ទាន"
" ក្មួយរបស់យើង?? ចាំងយ៉ុងហឺុ?? ឲ្យនាងទៅចាំយើងនៅក្នុងបន្ទប់ខាងលើទៅ..."ឮថាជាក្មួយស្រីរបស់គាត់រាងចំណាស់ក៏ញញឹមឡើងហើយក៏ស្រាប់តែនឹកឃើញនៅហេតុការណ៍ដែលបានកលតឡើងនៅ៥ខែមុនទៅលើគ្រួសាររបស់នាងផងដែរ។
"បានទាន..."
.បន្ទប់ខាងលើ
.ក្រាក!!
" លោកពូ??" យ៉ុងហឺដែលបានបិតមុខដោយកន្សែងបិតបាំងស្នាមរបួសនៅលើផ្ទៃមុខដល់អាក្រក់របស់នាងក៏ស្រាប់តែងើបចេញពីសាឡុងក្រោយពេលបានឮសម្លេងទ្វារបន្ទប់របើកឡើងុំ
" ចាំង យុីងហឺុ?? ឯងបាត់ទៅណាអស់រយៈពេល៥ខែមកនេះ??ហើយមុខរបស់ឯង?? " គាត់ក៏ស្រាប់តែភ្ញាក់នឹងផ្ទៃមុខរបស់នាងក្រោយពេលដែលនាងបានបើកកន្សែងរុំមុខនោះចេញ។
" គឺខ្ញុំទៅសំងំព្យាបាលខ្លួនរបស់ខ្ញុំនោះអីលោកពូ..."នាងដាក់ខ្លួនអង្គុយនៅលើសាឡុងវិញទាំងគងទាក់ខ្លា។
" ហើយនេះឯងយ៉ាងមិចហើយ បានធូរខ្លះហើយមែនទេ?? មិចក៏ពីរដើមឡើយឯងមិនទាក់ទងមករកពូ??"
" ខ្ញុំគ្រាន់តែមិនចង់ឲ្យមាននរណាម្នាក់ដឹងថាខ្ញុំនៅរស់ហើយក៏មិនចង់ឲ្យនរណាដឹងថាខ្ញុំលាក់ខ្លួននៅទីណានោះដែរ ខ្ញុំមកនេះគឺមកចង់ពឹងឲ្យលោកពូជួយ ខ្ញុំកម្ចាត់សត្រូវរបស់ពួកយើង..."
"សត្រូវរបស់ពួកយើង?? ចន ជុងហ្គុកតើមែនទេ??"
"មែនហើយ!! វាបានបោកខ្ញុំឲ្យទៅលួចឯកសារក្រុមហ៊ុនពីរលោកប៉ារបស់ខ្ញុំហើយបន្ទាប់មកទៀតវាក៏បានបំផ្លាញ លោកប៉ារបស់ខ្ញុំ ផងដែរ"
" ចឹងរឿងដែលលោកប៉ារបស់ចួបគ្រោះថ្នាក់ចរាចរណ៍នោះវាគឺជាស្មារដៃរបស់វាតើមែនទេ??" លោកលីក៏បន្លឺសំណួរឡើង ដែលតាមពិត ក្នុងរឿងនេះគឺជយងហ្គូយកមិនបានពាក់ព័ន្ធអ្វីនោះឡើយ អ្នកដែលបានដឹងរឿងនេះទាំងអស់គឺជាគាត់។
" មែន!! ថ្ងៃនោះខ្ញុំបានឈ្លោះជាគ្នាមួយលោកប៉ារបស់ខ្ញុំជាខ្លាំងនៅពេលដែលគាត់បានដឹងថាខ្ញុំលួចឯកសារក្រុមហ៊ុនទៅឲ្យ ចន ជុងហ្គុក ហើយខ្ញុំក៏រត់ចេញពីផ្ទះ ហើយប៉ារបស់ខ្ញុំគាត់ក៏បានបើកឡានតាមពីក្រោយ បន្ទាប់មកក៏មានឡានដឹកទំនិញធំមួយគ្រឿងបើកមកបុកឡានរបស់ពួកយើងទាំងពីរ តែសំណាងហើយដែលខ្ញុំមិនទាន់ស្លាប់ ព្រោះតែគោលដៅរបស់វាគឺជាលោកប៉ារបស់ខ្ញុំ...ក្រោយមកទៀតពេលប៉ាស្លាប់ទៅទើបខ្ញុំបានដឹងដំណឹងមកថាអ្នកម៉ាក់របស់ខ្ញុំបានចងកសម្លាប់ខ្លួនព្រោះតែគាត់លែងសល់អ្នកណាហើយសូម្បីតែផ្ទះក៏ត្រូវគេរំអូសយកទៅដែរ" យ៉ុងហុឺនិយាយដល់ត្រឹមនេះបេះដូងរបស់នាងចាប់ផ្តើមចុកជាខ្លាំងដែលខុសបីរអ្នកដែលកំពុងតែអង្គុយស្តាប់បែបជាមានអារម្មណ៍ថាពេញចិត្តពេញថ្លើមក្រោយពេលដែលបងរួមឪពុករបស់គេបានស្លាប់បាត់បែបនេះ។
" អញ្ជឹង ក្មួយគិតថារឿងនេះជាស្នាដៃរបស់ចន ជុងតើមែនទេ??" គាត់សួរបញ្ជាក់ទោះបីជាដឹងចម្លើយនៅក្នុងចិត្តរបស់ក្មួយស្រីរបស់គាត់ហើយក៏ដោយ។
"ត្រូវហើយបើមិនមែនវាតើជានរណា?? ព្រោះខ្ញុំបានឮច្បាស់ផ្ទាល់ត្រចៀកថាវានឹងបំផ្លាញ់គ្រួសាររបស់ខ្ញុំ...ដូច្នេះហើយពូត្រូវតែជួយខ្ញុំបំផ្លាញ់វាវិញ"នាងនិយាយទងភាពជឿជាក់ដោយនាងមិនបានដឹងនោះឡើយថាអ្នកដែលបំផ្លាញគ្រួសាររបស់នាងពិតប្រាកដគឺជាពូរបស់នាង ។ ដោយហេតុតែចង់មានអំណាចទើបបានជាលោកលីសម្លាប់លោកចាងដែលត្រូវជាបងរួមឪពុកជាមួយគ្នា ហើយដែលត្រកូលរបស់ពួកគាត់ខុសគ្នាក៏ព្រោះតែលោកលីប្រើត្រកូលខាងម្តាយរបស់លោក ហើយលោកចាងគឺប្រើត្រកូលរបស់ឪពុក។
" ចឹងតើយើងគួរចាប់ផ្តើមពីត្រង់ណា??"
" ក្មេងប្រុសម្នាក់នេះ ឈ្មោះថាជាគីមថេយ៉ុងជា គូរស្នេហ៍របស់ ចនជុងហ្គុក...តើលោកពូដឹងមែនទេថាគួរតែធ្វើបែបណាចំពោះក្មេងម្នាក់នេះ??" នាងនិយាយព្រមទាំងនោះរូបរាងរូបប៉ុន្មានសន្លឹកទៅលើតុហើយលោកលីក៏ទាញយករូបនោះមកមើល។
"ល្អ...!!" លោកលី ក៏ភ្ញួចស្នាមញញឹមឡើងមកចុងមាត់។
.To be continued.....
58:កម្ចាត់សត្រូវរបស់ពួកយើង
Start from the beginning
