" ត្រូវហើយព្រោះយើងទិញវាតាំងពី វាទើបនឹងបោះពុម្ពចេញមកម្ល៉េះ។ តែបើឯងចង់អានខ្ចីរបស់យើងទៅអានសិនក៏បាន មិនចាំបាច់អស់លុយ"
"មិនអីទេ យើងចង់ទិញខ្លួនឯងវិញស្រណុកចិត្តជាង" និយាយហើយថេយ៉ុងក៏ដាក់សៀវភៅមួយក្បាលនោះទៅក្នុងកន្ត្រេកហើយពួកគេក៏ដើរមើលទិញនេះទិញនោះបន្តទៀត។ ដល់ម៉ោង5ទើបពួកគេត្រឡប់ទៅផ្ទះវិញ។
. ភូមិគ្រឹះ ចន
" អរគុណឯងហើយជេមីន យើងចូលក្នុងហើយណា ហើយឯងបើកទៅផ្ទះវិញឲ្យស្រួលប្រួលផង កុំស្ទាវពេក" ឡានស៊េរីទំនើបក៏បានមកឈប់នៅមុខរវ៊បងភូមិគ្រឹះថេយ៉ុងក៏ចុះពីលើឡាន។ ហើយក៏មិនភ្លេចនិយាយអរគុណទៅកាន់អ្នកជាមិត្តដែលជូនមកនោះដែរ ហើយក៏មិនភ្លេចផ្តាំផ្ញើគេដូចគ្នា។
" អឺយើងដឹងហើយបាយ friend "ង៉ោង.... ជេមីនចុចបិតកញ្ជក់ឡានវិញមុននឹងលើកដៃបាយៗទៅកាន់ថេយ៉ុង។បិត កញ្ចក់មិនទាន់ទាំងជិតផងជេមីនក៏ជាន៉គាស់បើកចេញទៅយ៉ាងលឿនស្លាវតែម្តង។
" មើលវាចោះ ទើបតែនិយាយប្រាប់មុននេះសោះ មិនព្រមយកដាក់ខួរមែន?" ថេយ៉ុងបានត្រឹមតែគ្រវីក្បាលសម្លឹងមើលទៅផ្លូវដែលជេមីនបើកចេញទៅមុននេះទាំងហួសចិត្តមុននឹងបើកទ្វាររបងចូលទៅខាងក្នុង។
.គ្រាន់តែចូលមកដល់ក្នុងផ្ទះថេយ៉ុងក៏មានរឿងឲ្យឈឺក្បាលទៀតហើយព្រោះតែបានឃើញមនុស្សដែលខ្លួនមិនចង់ឃើញមកអង្គុយនៅលើសាឡុងព្រមទាំងសម្លក់មកកាន់ខ្លួនមិនព្រមដាក់ភ្នែកទៀតផង។ ខ្ចិលគិតច្រើនថេយ៉ុងក៏ ដើរបង្ហូតឡើងទៅខាងលើក៏ស្រាប់តែជុងហ្គុកនាយមកឈរបាំងផ្លូវរបស់គេទៅវិញ។
" ទើបមកពីរណា? ម៉ោងស្មើរណេះហើយទើបចូលផ្ទះ?" ថ្វីដ្បិតតែដឹងថាថេយ៉ុងទើបមកពីណាជាមួយនឹងនរណាក៏ហើយក្តី ក៏ជុងហ្គុកនាយនៅតែសួរនាំដដែរ មូលហេតុព្រោះគេចង់និយាយជាមួយនឹងក្មេងម្នាក់នេះគេចង់អោបចង់អោបចង់និយាយពាក្យផ្អែមៗដូចកាលពីមុន តែវាមិនអាចនោះទេព្រោះពេលនេះគេគឺជាតួអាក្រក់នៅក្នុងកែវភ្នែករបស់ថេយ៉ុងបាត់ទៅហើយ។
" ខ្ញុំចង់ទៅណាមកណា ចាំបាច់ប្រាប់រឿងគ្រប់យ៉ាងទៅកាន់លោកដែលតើមែនទេ?"
32:ផ្កើន!
Comincia dall'inizio
