" រហូតដល់គេឆ្អែតចិត្តហើយចាត់ចេញពីយើង...."ទឹកមុខរាប់ស្មើរបង្ហាញឲ្យឃើញនៅក្តីឈឺចាប់ទាំងមិនដាច់អាល័យ តបទៅកាន់កូនចៅរបស់ខ្លួនវិញ។ ព្រមទាំងខំធ្វើខ្លួនធម្មតាដូចជារឿងតូចតាចសម្រាប់គេយ៉ាងចឹង។ ទាំងដែលក្នុងចិត្តដឹងច្បាស់ថានៅសល់មិនប៉ុន្មានទៀតនោះទេ មនុស្សដែលជាបណ្តូលចិត្តរបស់ខ្លួននឹងចាត់ចេញទៅឆ្ងាយពីខ្លួនហើយ។
" តែចៅហ្វាយ....!" តែចៅហ្វាយដាច់ចិត្ត ចង់ធ្វើបែបនឹងពិតមែនឬ? នេះគឺជាសំណួរដែលអ៊ូវីចង់សួរទៅកាន់ចៅហ្វាយរបស់ខ្លួនឲ្យប្រាកដក្នុងចិត្តរបស់គេ។
" អស់តួនាទីឯងហើយ ទៅវិញចោះ..."អ៊ូវី ក្រោយពេលឮចៅហ្វាយដេញបែបនេះហើយគេក៏មិនបានបន្តសួរអ្វីទៀតដែរ នាយកំលោះក៏អោនគោរពចៅហ្វាយបន្តិចមុនពេលបើកទ្វារចាត់ចេញទៅ។
.ក្រាក!! ក្រោយពេលដេញអ៊ូវីឲ្យចេញទៅបាត់ ជុងហ្គុកសំងំក្នុងបន្ទប់របស់នាយមួយសន្ទុះរួចក៏សម្លឹងមើលទៅខាងក្រៅ មេឃដែលមានភ្លៀងមុននេះគឺបានដាច់គ្រាប់ខ្លះទៅហើយ។ រាងសង្ហារដើរចេញពីបន្ទប់របស់ខ្លួនហើយក៏បើកទ្វារចូលទៅក្នុងបន្ទប់របស់ក្មេងប្រុសដែលខ្លួនបានមាកងាយកាលពីល្ងាចមិញ។
" ឈឺ ខ្លាំងទេ...? បងសុំទោស..តែបងពិតជាគ្មានជម្រើសពិតមែន" ជុងហ្គកដើរចូលទៅដាក់ខ្លួនអង្គុយនៅពូកដែលមានម្ចាស់របស់វាកំពុងតែគេងលង់លក់ទាំងមិនទាន់បានងូតទឹកផ្លាស់សម្លៀកបំពាក់ដែលត្រូវទឹកភ្លៀងនោះចេញនៅឡើយ ។ នាយសង្ហារបានចាប់ដៃស្រលូនរបស់ថេយ៉ុងមកផ្ទាប់នឹងដៃមាំរបស់នាយរួចក៏ពោលពាក្យសុំទោសទៅកាន់រាងតូចទាំងដែលទ្រូងនៅខាងឆ្វេងរបស់ខ្លួនឈឺប្រេះជាបំណែកទៅហើយ។
" មើលចោះ អូនយំឡើងហើមភ្នែកលែងស្អាតអស់ទៅហើយ...សម្លៀកបំពាក់ក៏មិនព្រមប្តូរចេញទៀត ដឹងទេថាពេលស្លៀកសម្លៀកបំពាក់សើមគេងបែបនេះវានឹងធ្វើឲ្យអូនឈឺបានណា..." និយាយបណ្តើរជុងហ្គុកក៏បានដោះសម្លៀកបំពាក់របស់ថេយ៉ុងចេញបណ្តើរហើយនាយក៏យកសម្លៀកបំពាក់គេងលកើរបស់ថេយ៍មកស្លៀកឲ្យវិញ។ព្រមទាំងជូតខ្លួនឲ្យថេយ៉ុងឲ្យសម្អាតផងដែរ។
30: បងសុំទោសតែបងគ្មានជម្រើសទេ
Start from the beginning
