24:យើងមិនបានខ្ចិល...

Comenzar desde el principio
                                        

"មិចក៏ចុចមកច្រើសារម្ល៉េះ??" ក្រោយពេលរឿងចប់ថេយ៉ុងបិតទូរទស្សន៍ហើយក៏ចូលគេងក្នុងបន្ទប់របស់គេ។ ថេយ៍ក៏នឹកឃើញថាខ្លួបិតទូរស័ព្ទចោលតាំងពីទើបមកដល់ម្ល៉េះដូច្នេះកំលោះតូចក៏ទាញទូរស័ព្ទមកបើកមើលបន្តិច។ ក៏ឃើញលេខរបស់ជុងហ្គុកខលមកជិតនឹង២០ដងទៅហើយ។ មានរឿងអ្វីមិចក៏នាយទាក់ទងមកគេច្រើនយ៉ាងនេះ??

" ព្រូស! កុំខ្វល់អីល្អជាង" ថេយ៉ុថក៏បោះទូរស័ព្ទរបស់ខ្លួនទៅលើពូកម្ខាងទៀតរួចក៏បិតភ្នែកគេងលង់លកើបាត់ទៅ។

.បន្ទាប់ពីគេងលង់លក់ស្កប់ស្កល់អស់ពេលជាច្រើនម៉ោងពន្លឺព្រះអាទិត្យក៏បានរះសាជាថ្មីម្តងទៀត ជះពន្លឺចូលពេញក្នុងបន្ទប់របស់រាងតូចដែលកំពុងតែគេងយល់សព្វថាបានជួបក្រាស់ដែលមិនដែលស្គាល់សូម្បីតឺមុខនៅក្នុងសុបិន្តរបស់គេឲ្យភ្ញាក់ដឹងខ្លួនឡើងព្រោះតែមានការំខាន់ពីអ្នកខាងក្រៅផងដែរ។

ផាំងៗតុកៗ...

"បងថេយ៍....! ក្រោកឡើង ដេកអីក៏ដេកថ្នាក់នេះ បើដេកតែចឹងស្មើណាបានបានប្តីនឹងគេទៅបង..." សម្លេងស្រែកបូករួមទាំងគោះទ្វារបន្ទប់ខ្លាំងធ្វើឲ្យអ្នកខាងក្នុងមុខក្រញូវទាំងព្រឹកតែម្តង។ ព្រោះតែអាប្អូនក្រៅខោរបស់ខ្លួន។ ក្មេងនេះពិតជាមិនចោលចរិតមែនតាំងពីតូចដល់ធំគឺតែងតែមករំខានគេបែបនេះរហូត។

" យ៉ា! អាសានតែយើងចេញទៅក្បាលរបស់គេប្រាកដជាបែកមិនខាននោះទេម៉ោងមិនទាន់ទាំងប្រាំស្រួលប្រួលផងនឹង??"

"នីសល់មួយនាទីទៀតម៉ោងប្រហើយង បើមិនចង់នាំអាសម្បត្តិរបស់បងទៅលែងទឹកសុីស្មៅតែអីបង...អ្នកស្រុកអ្នកភូមិគេនាំគ្នាងើបដាក់ចំណីឲ្យជ្រូកឲ្យមាន់អស់ទាំងស្រុកហើយមិនមែនមកដេកចន្ទិចគូទដូចបងឯងចឹងទេ..."

"ឯងជាម៉ែយើងឬក៏ជាប្អូនយើងហាស់??"

"បងបើកអត់បើមិនបើកទេខ្ញុំនឹងទៅប្រាប់ ពូនឹងមីងហើយ..."

.ក្រាក!! ដឹប...គ្រាន់តែរាងតូចបើកទ្វារចេញមកភ្លាមខ្នើយក៏ហោះមកចំកណ្តាលមុខរបស់នាយសានសឹងតែវាស់ជើងធ្លាក់ពីលើកាំជណ្តើរទៅហើយព្រោះបន្ទប់របស់រាងតូចនៅជាប់នឹងកាំជណ្តើរ។

រឿង ពិសោធន៍ស្នេហ៍🌾☘️ Donde viven las historias. Descúbrelo ahora