11:ស្អាតដូចស្រី

Start from the beginning
                                        

" អុុះអ្នកប្រុស?? ហេតុអ្វីក៏ចូលមកក្នុងបន្ទប់របស់ខ្ញុំបាន???" ថេយ៍ ភ្ញាក់ជាខ្លាំងពេលដែលបានឃើញបុរសព្រាននារីម្នាក់នេះនៅក្នុងបន្ទប់របស់ខ្លួនហើយនៅសម្លឹងមើលមកគេដោយក្រសែភ្នែកគួរឲ្យខ្លាចទៀត។ ថេយ៍ប្រញាប់លើកដៃអោបរាងកាយរបស់ខ្លួនយ៉ាងលឿន ព្រះអើយ ខ្មាស់ណាស់ បុរសម្នាក់នេះចេះចូលមកស្ងាត់ៗបែបនេះទៅកើតដែរ៕

"  ហេតុអ្វីយើងចូលមកមិនបាន?? ក្រែងវាគឺជាអតីតបន្ទប់របស់យើងមិនចឹងឬ??" ជុងហ្គុកនិយាយទាំងហៃទៅកាន់រាងតូចដែលធ្វើឲ្យថេយ៍ពិតជាក្រើតក្នាញ់នឹងនាយជាខ្លាំងចង់តែហក់ទៅវៃកណ្តាលពូកទេ។

"កាលពីមុនមែន តែពេលនេះមិនមែននោះទេ អ្នកប្រុសចូលមកបែបនេះខ្ញុំអាចប្តឹងអ្នកណាបានណា??" មិនដឹងថាត្រូវនិយាយជាមួយនឹងអ្នកប្រកដក្បាលរឹងម្នាក់នេះយ៉ាងមិចនោះទេ មើលចោះដូចចាក់ទឹកលើក្បលទាយ៉ាងចឹង។

" ឯងចង់ប្តឹងម្ចាស់ផ្ទះ?? ហើយឯងចង់ប្តឹងយើងពីបទអ្វីដែលទៅ??" ជុងហ្គុកចេះចេញពីលើពូកហើយក៏ដើរសំដៅទៅរកថេយ៉ុង។ ថេយ៍ខិតខ្លួនទៅក្រោយទាំងភិតភ័យ។

"គឺ..គឺពីបទចូលបន្ទប់គេដោយគ្មានការអនុញ្ញាតនោះអី...." ថេយ៍តបទាំងសម្លេងញ័រហើយដៃរបស់គេខំបិតរាងកាយរបស់ខ្លួនយ៉ាងជិត។

" ហឹសៗ...យើងខ្ចិលឈ្លោះប្រកែកជាមួយក្មេងដូចជាឯងច្រើនណាស់...យើងគ្រាន់តែចង់មកសួរថាហេតុអ្វីមិនតបសារយើង??" ជុងហ្គុកសើចបន្តិចរួចក៏សួរបន្ត។

" សារ?? អ្នកប្រុសបានលេខរបស់ខ្ញុំមកពីណា?"

"បានមកពីណាមិនសំខាន់នោះទេសំខាន់ហេតុអ្វីក៏ឯងមិនតប!?"

"អ្នកប្រុសក៏ឃើញហើយថាខ្លួន កំពុងតែងូតទឹក មិចនឹងតបសារអ្នកប្រុសបានទៅ??យ៉ាងមិចពីរយប់រករឿងខ្ញុំមិនអស់ចិត្តទើបផ្ញើសារនឹងមកតាមដល់ក្នុងបន្ទប់តើមែនទេ?? "ក៏ឃើញហើយថាគេទើបតែចេញពីក្នុងបន្ទប់ទឹក តើឲ្យគេតបសាររបស់នាយបានយ៉ាងដូចម្តេច?

" ឯងងូតទឹករាប់ម៉ោងចឹងមែនទេ?? យើងសុំទោសរឿងកាលពីរយប់មិញ.." មនុស្សប្រុសស្អីងូតទឹកយូរដូចមនុស្សស្រីចឹងនោះ?? ហើយនាយក៏មិនភ្លេចនិយាយសូមទោសរឿងកាលពីយប់មិញទៅកាន់រាងតូចនោះដែរ ព្រោះតែនាយចិត្តក្តៅពេកទើបធ្វើអ្វីមិនបានគិត។

រឿង ពិសោធន៍ស្នេហ៍🌾☘️ Where stories live. Discover now