" បាទ! សួស្តីលោកស៊ូ..." ថេយ៉ុងនិយាយទាំងអោនគោរពទៅកាន់លោកមីនដោយស្នាមញញឹម។
" អ្នកមីងពូកែរើសមនុស្សបានសាកសមខ្លាំងណាស់" នាយកំលោះបន្លឺឡើងទាំងញញឹម ដែលធ្វើឲ្យអ្នកស្តាប់ឮចាប់ផ្តើមស្តាប់មិនយល់ថាតើពួកគាត់ទាំងពីនាក់និយាយគ្នាអំពីអ្វី?? រើសមនុស្សបានសាកសមតើមែនទេ? នេះគាត់មិនមែនកំពុងតែនិយាយថាគេសមជាអ្នកបម្រើនៅផ្ទះនេះទេឬ??
"អ្នកទាំងអស់គ្នាកំពុងតែនាំគ្នានិយាយអំពីអ្វីនឹងមើលទៅដូចជាសប្បាយដល់ហើយ" ភ្លាមនោះសម្លេងរបស់មនុស្សម្នាក់ក៏បានបន្លឺឡើងនៅពីក្រោយខ្នងរបស់រាងតូចគ្រាន់តែឮសម្លេងធ្វើឲ្យខួរក្បាលរបស់ថេយ៍រេភ្លេចទៅដល់បុរសម្នាក់ដែលបានធ្វើរឿងស្មោកគ្រោកមុននេះបាត់ទៅហើយ។
" អៅកូនជុង?? នេះកូនទើបតែមកពីណានឹង?។ ម៉ាក់បានឲ្យគេដើររកពេញផ្ទះទៅហើយតើដឹងទេ!!" គ្រាន់តែឮសម្លេងរបស់កូនប្រុសភ្លាមអ្នកស្រីចនក៏ប្រញាប់ដើរសំដៅទៅរកកូនប្រុស។ ដោយឃើញថាជាឪកាសល្អថេយ៉ុងក៏ដើរលោបៗព្យាយាមគេចចេញព្រោះតែគេមិនចង់ជួបមិនចង់ស្គាល់ជាមួយនឹងអ្នកប្រុសត្រកូលចននេះប៉ុន្មាននោះឡើយ។
" ថេយ៍ឯងចង់ទៅ?? នេះយើងមិនទាន់ណែនាំកូនប្រុសរបស់យើងឲ្យស្គាល់ឯងទេណា"
" សុំទោសអ្នកស្រីដោយសារតែនៅផ្ទះបាយត្រូវការជំនួយចឹងខ្ញុំសុំទៅសិនហើយ..." ថេយ៍និយាយទាំងមិនបានងាកក្រោយនោះទេ គ្រាន់តែចប់សម្តីភ្លាមកំលោះតូចក៏រត់ត្រុយតែម្តង។
" ស្អីចេះក្មេងម្នាក់នេះ"អ្នកស្រីចន
" គេជាអ្នកបម្រើមកថ្មីមែនទេម៉ាក់??"
" ត្រូវហើយ!! ពួកយើងនាំគ្នាទៅខាងមុខវេទិកាទៅ តោះក្មួយស៊ូ..." បន្ទាប់មកអ្នកទាំងក៏ដើរតម្រង់ទៅមុខវេទិកា ដោយជុងហ្គុកនឹងយ៉ុងហ្គីក៏បាននិយាយពិភាក្សាគ្នារឿងនេះរឿងនោះដោយយ៉ុងហ្គីនាយតែងតែសួរនាំជុងហ្គុករហូតថាតើពេលណាទើបបាននាយឈប់ខូចរឿងស្រីញីអូនបង? តែគិតថាជុងហ្គុកខ្វល់ឬ??ចម្លើយរបស់នាយគឺមិនទាន់រកមនុស្សបានត្រូវចិត្ត។
"មនុស្សឯងនេះទល់តែអស់មនុស្សស្រីមួយប្រទេសទើបឯងរកមនុស្សបានត្រូវចិត្តឬ??"
"ក៏ប្រហែលជាចឹងហើយ..."នាយសង្ហារលើកកែវស្រាមកក្រេបតិចៗ។ បន្ទាប់មកកម្មវិធីក៏បានចាប់ផ្តើមឡើងដោយជុងហ្គុកនាយឡើងទៅលើឆាកដើម្បីណែនាំខ្លួននឹងអរគុណទៅដល់ភ្លៀវគ្រប់គ្នាដែលបានមកចូលរួមនៅក្នុងកម្មវិធីនៅយប់នេះផងដែរ។ បន្ទាប់ពីម្ចាស់កម្មវិធីនិយាយចប់ហើយគ្រប់គ្នាក៏បន្តផឹកស៊ីរាំសប្បាយរហូតដល់ចប់កម្មវិធីតែម្តង។
" ថេយ៉ុងបាត់ទៅណា?? ហេតុអ្វីក៏មិនឃើញគេចូលរួមនៅក្នុងកម្មវិធី??"
"គឺថេយ៉ុងប្រាប់ថាគេងងុយទើបសុំទៅសម្រាកបាត់ហើយលោកស្រី!!"
" ក្មេងម្នាក់នោះត្រឹមតែជាអ្នកបម្រើហេតុអ្វីក៏ម៉ាក់យកចិត្តទុកដាក់ចំពោះគេខ្លាំងម្ល៉េះម៉ាក់??" ជុងហ្គុកចាប់ផ្តើបញ្ចេញការៈមិនពេញចិត្តចេញមកនេះតែងពីកម្មវិធីចាប់ផ្តើមរហូតដល់បញ្ចប់ម៉ាក់របស់នាយសួររកក្មេងម្នាក់នោះមករហូត។ដផយសារតែមានជាតិអាកុលនៅក្នុងខ្លួនផងទើបបានជានាយនិយាយមិនដឹងអ្វីឡើងមក។
"ទុកឲ្យខ្ញុំជាអ្នកនាំអាហ្គុកទៅសម្រាកវិញណាអ្នកមីង"
" ចា៎ ពិបាកដល់ក្មួយហើយយ៉ុងហ្គី"
"បាទមិនអីនោះទេ..." យ៉ុងហ្គីក៏គ្រារាងកាយមាំងរបស់ជុងហ្គុកឡើងទៅបន្ទប់របស់នាយកំលោះ។ បន្ទាប់ពីដាក់ឲ្យជុងហ្គុកគេងរួចរាល់ហើយនាយសង្ហារក៏លាអ្នកស្រីចនត្រឡប់ទៅផ្ទះរបស់គេវិញដូចគ្នា។
.To be continued 🥰.
Vote mark 1 pg na nb nb 💋😘
04:ធូររលុង
Mulai dari awal
